
គ្រឿងផ្សំ
– សាច់គោ ចិញ្ច្រាំអោយម៉ត់
– ប៉េងបោះ ម្ទេសប្លោក ខ្ទឹមបារាំង ហាន់ជាដុំតូចៗ
– ម្សៅស៊ុប ស្ករស
– ខ្ទឹមសចិញ្ច្រាំ

វិធីធ្វើ
+ របៀបស្រុះមី Spaghetti
– ដាក់ដាំទឹកទុកអោយពុះ រួចដាក់មី Spaghetti ចូល ទុកអោយឆ្អិនឡើងទន់ រួចស្រង់ចេញមកដាក់ក្មុងទឹកត្រជាក់វិញ (ប្រសិនបើបងប្អូនគ្រាន់តែស្រង់ចេញធម្មតាមិនលាងទឹកត្រជាក់ទេ វាស្អិតជាប់គ្នា) បន្ទាប់មកស្រង់ចេញពីទឹកត្រជាក់មកទុកអោយស្រក់ទឹកអស់ រួចទុកមួយអន្លើ។

របៀបឆាសាច់
– ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចូលបំពងអោយឈ្ងុយ ហើយដាក់សាច់គោចូល ត្រលប់ចុះឡើង រួចដាក់ម្សៅស៊ុប ស្ករស និង ទឹកបន្តិច ទុកអោយពុះភ្លក់មើលអោយល្មមតាមការចូលចិត្ត។
– បន្ទាប់មកដាក់ ប៉េងបោះ ខ្ទឹមបារាំង ម្ទេសប្លោកចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង រួចទុកអោយឆ្អិនបន្លែហើយ លើកចេញ។
– យកមី spaghetti មករៀបដាក់ចាន ហើយដួសសាច់ដែលបានឆាហើយ ស្រោចពីលើ គឺជាការស្រេច។
ប្រសិនបើប្រិយមិត្តចង់ដាក់ត្រីខកំប៉ុងចូលឆាជាមួយសាច់ថែមទៀតក៏បាន តាមការនិយមចូលចិត្តទទួលទានរបស់អ្នក៕