គ្រាន់តែលឺឈ្មោះកាហ្វេដ៏ប្លែកនេះ អាចនិយាយបានថាអ្នកម្លុកបុរីកីឡាច្បាស់ជាស្គាល់មិនខានព្រោះពេញនិយមខ្លាំងនៅហាង Emma 17 Cafe House ស្ថិតនៅផ្លូវ២១១ កែងផ្លូវ១៣៤ ក្រោយបុរីកីឡាយើងនេះ។ និយាយពីថាកាហ្វេនៅទីនេះពេញនិយមណាស់ មិនថាចាស់មិនថាក្មេងតែងកុម្ម៉ងញ៊ាំ និងទៅញ៊ាំនៅហាងផ្ទាល់ពេញៗរាល់ថ្ងៃ ហើយអ្វីដែលគួរចាប់អារម្មណ៍ទៀតនោះគឺ កាហ្វេពងមាន់ កាពូជីណូនំសរសៃមាស និងតែមេអំបៅទឹកដោះគោសូកូឡា ទាំង៣មុខនេះគឺជាប់ឈ្មោះលក់ដាច់ខ្លាំងប្រចាំហាងតែម្ដង។



បើតាមព័ត៌មានដែលម្ចាស់ហាងបានខ្សឹបប្រាប់Admin នោះគឺថា Emma 17 Cafe House ទទួលបានការគាំទ្រយ៉ាងខ្លាំងបែបនេះដោយសារមានតម្លៃសមរម្យ ១កែវត្រឹមតែ ៥ពាន់រៀលតែប៉ុណ្ណោះ និងរឿងសំខាន់មួយទៀតគឺរសជាតិ។ ហើយអាថ៌កំបាំងដែលធ្វើអោយកាហ្វេមានរសជាតិឆ្ងាញ់ចាប់មាត់នោះ ព្រោះតែEmma 17 Cafe House បានជ្រើសរើសយកទឹកដោះគោខាប់My Boy យកមកប្រើប្រាស់។ ដឹងអាថ៌កំបាំងពិសេសបែបនេះសម្រាប់អ្នកដែលបើកកាហ្វេ ពិតជាពិសេសហ្មងគ្រាន់តែជ្រើសរើសទឹកដោះគោខាប់My Boy នោះនឹងធ្វើអោយរសជាតិពិសេសថ្វេដង។



តោះ ស្គាល់ហាងកាហ្វេឆ្ងាញ់ ចង់មកសាកមកវឺតៗមកជាពិសេសត្រូវភ្លក្សកាហ្វេពងមាន់ កាពូជីណូនំសរសៃមាស និងតែមេអំបៅទឹកដោះគោសូកូឡា ព្រោះសុទ្ធតែរសជាតិពិសេសមានជាតិទឹកដោះគោខាប់យ៉ាងផ្អែមជាប់មាត់?៕




ហាង Emma 17 Cafe House
ទីតាំង៖ ស្ថិតនៅផ្លូវ២១១ កែងផ្លូវ១៣៤ ក្រោយបុរីកីឡា
លេខទូរសព្ទ៖ 098 555 777 / 012 233 626
វីដេអូ៖