គ្រឿងផ្សំ
– ម្សៅអង្ករតំណើប
– ស្ករផែន ( បេះជាដុំតូចៗ )
– ដូង កោសជាសសៃៗ ( កុំអោយចាស់ពេក )
វិធីធ្វើ
– ម្សៅតំណើបយកមកលាយជាមួយទឹកក្ដៅអ៊ុនៗល្មម ( លាយដូចនំបាញ់ចានឿក )
– បន្ទាប់មកយកមកលុញអោយត្រប៉ែតតូចៗល្មម ហើយដាក់ស្ករចូល រួចខ្ចប់អោយជិតស្ករ
– ដាក់ដាំទឹកអោយពុះ រួចបង់នំដែលយើងលុញរួចចូល បន្តទុកអោយ នំអណ្ដែតឡើងលើ រួចស្រង់ចេញមកដាក់ទឹកត្រជាក់ ហើយស្រង់ចេញ មកដាក់ក្នុងចានដែលត្រូវទទួលទាន
– ពេលទទួលទាន ដាក់ដូងដែលកោសហើយពីលើ រួចជាការស្រេច ។