បើឆ្ងាញ់ម្ល៉ឹងៗហើយ មិនធ្វើញ៉ាំទៀតហ្អី! អត់ពិបាកទេ ស្រួសធ្វើណាស់ អ្នកចូលចិត្តអាហារបែបវៀតណាមមួយប្រភេទនេះ អាចសាកធ្វើញ៉ាំបាន។ រូបមន្តធ្វើ និងគ្រឿងផ្សំមាននៅខាងក្រោមនេះទាំងអស់៖
គ្រឿងផ្សំ៖
- នំបញ្ចុក ៣ ខាំ
- សាច់ជ្រូក ៣ ជាន់ ២ ខាំ
- តៅគួ ៥ ដុំ
- អំពិលទុំ
- កាពិ
- ស្ករស
- ស្ករត្នេាត
- ប៊ីចេង
- ម្សៅស៊ុប
- បន្លែតាមចំនូលចិត្ត
វិធីធ្វើ៖
១. ដាំទឹកកន្លះខ្ទះតូចល្មមអេាយពុះ
២. ដាក់សាច់ជ្រូកចូល ដាក់អំបិលបន្តិច
៣. ដួសទឹកស៊ុបពេលពុះចេញខ្លះទុកធ្វេីទឹកជ្រលក់
៤. ដាក់បំពងតៅគួ អេាយស្រួយ និងហាន់បន្លែ លាងទុកឲ្យស្អាត
វិធីធ្វើទឹកកាពិ៖
១. ដាក់ប្រេងឆា ដាក់ខ្ទឹមចិញ្រ្ចាំ អេាយឈ្ងុយ
២. ដាក់ស្ករត្នេាត ២ ស្លាបព្រាបាយ កូរអេាយក្រហម បន្ទាប់មកដាក់អំពិលទុំ ២ ស្លាបព្រាបាយចូល
កូរអេាយសព្វ ចាក់ទឹកស៊ុបដួសទុកចាក់ចូលទាំងអស់
៣. ដាក់កាពិចូលមួយស្លាបព្រាពេញ ដាក់ស្ករស កន្លះស្លាបព្រាបាយ ប៊ីចេងបន្តិច ម្សៅស៊ុបបន្តិច
ទឹកត្រីបន្តិចជាកាស្រេច។