ផ្អែមមាត់ហ្មង បាយមាន់ស្រែដ៏ឈ្ងុយឆ្ងាញ់ នៅហាង បាយមាន់ ទួលទំពូង និយាយពីថាសាច់មាន់ជាតិអស់ស្ទះជាពិសេសជាមួយការចំអិនដ៏ប៉ិនប្រសប់ដូចជា ចៀន សើមទន់ ក្នុងខ្ទះឆ្នាំង(ប្រេង-ស៊ុប)ជាមួយរូបមន្តពិសេសធ្វើអោយរសជាតិឆ្ងាញ់ប្លែកពីគេ។



សម្រាប់អ្នកដែលមកញ៊ាំនៅហាង បាយមាន់ ទួលទំពូង គឺអាចកុម្ម៉ង់បានជាមួយបាយភ្លៅមាន់ (តម្លៃ 16000រៀល), បាយស្លាបមាន់ (តម្លៃ15000រៀល), បាយទ្រូងមាន់ (តម្លៃ12000រៀល), បាយគ្រឿងក្នុង (តម្លៃ12000រៀល) និងបាយសាច់ជ្រូក (តម្លៃ7000រៀល)។ ចំពោះគ្រប់ប្រភេទសាច់ទាំងអស់លោកអ្នកអាចជ្រើសរើសជាមួយរសជាតិបែបចៀនសើមទន់ និង ចៀនបំពងស្រួយ ទាំងពី២នេះគឺមានលក្ខណៈពិសេសប្លែកដាច់ពីហាងដ៏ទៃតែម្ដង។ លក្ខណៈពិសេសមួយទៀតនោះគឺទឹកខ្លាញ់ស្រូបបាយ គឺជាខ្លាញ់មាន់ដែលធ្វើអោយយើងញ៊ាំមានរសជាតិឆ្ងាញ់ និងមិនក្ដៅកថែមទៀតផង។



កប់ណាស់តែប៉ុណ្ណេះ ចង់ញ៊ាំបាយមាន់ស្រែបន្លែស្រស់ ដ៏មានរសជាតិលែងលំបាកទៀតហើយ អោយតែបានមកដល់ ហាង បាយមាន់ ទួលទំពូង ត្រៀមតែមាត់ដាក់ម៉ាឆ្ងាញ់ ដាក់ម៉ាតឹងពោះទៅ ហើយបើថាឆ្ងាញ់ពេកដាក់មួយចាន នៅរាងស្ទើរអាចហៅបន្ថែមទៀតបាន។ ចំពោះប្រភេទសាច់ ក៏ដូចគ្នាគឺគ្រប់មុខអាចហៅបន្ថែមបានតាមចំណង់ចំណូលចិត្ត?៕










ហាង បាយមាន់ ទួលទំពូង
លេខទូរសព្ទ៖ 010 654 755 / 077 47 47 75
ទីតាំង៖ ផ្ទះលេខ១៣ ផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក(ចាប់បើកពីម៉ោង 7:00ព្រឹក ដល់ម៉ោង 2:00រសៀល)
ផែនទី៖ ចុចទីនេះ
វីដេអូ៖