មុខម្ហូបមួយមុខនេះស័ក្តសមចំពោះអ្នកមិនចង់ញ៉ាំសាច់ តែក៏មិនចង់ញ៉ាំបន្លែស្រស់ៗ មិនសូវមានរសជាតិអីដែរ។ សាកមកធ្វើបន្លែចំហុយជ្រលក់ទឹកត្រីផ្អែមញ៉ាំវិញមើល មើលទៅទំនង គួរឲ្យចង់ញ៉ាំណាស់។

គ្រឿងផ្សំ៖
- ដំឡូងបារាំង
- ការ៉ុត
- សណ្តែកគួរ
- ម្សៅមី
- អំបិល

របៀបធ្វើ៖
១.យកដំឡូងបារាំង ការ៉ុត សណ្តែកកួរ ទៅកាត់ឲ្យល្អិតៗ
២.យកបន្លែដែលកាត់រួចទៅស្ងោរឲ្យឆ្អិន
៣.យកបន្លែឆ្អិនមកលាយជាមួយម្សៅមី និងអំបិលបន្តិច ដាក់ទឹកតិច កូរឲ្យសព្វ យកទៅដាក់ចំហុយ រួចជាការស្រេច។
