ពោតបារាំងជាបន្លែដែលពេញនិយមណាស់ឥឡូវនេះ មនុស្សភាគច្រើនចាប់អារម្មណ៍យកពោតបារាំងមកធ្វើម្ហូបជាច្រើនមុខ។ សំខាន់វាមានសារប្រយោជន៍ច្រើនចំពោះសុខភាពដែលគ្នាយើងមិនសូវបានដឹង។
១. មានសារធាតុចិញ្ចឹមច្រើន
ពោតបារាំងសម្បូរវីតាមីន C និង K ដែលវីតាមីន C ល្អចំពោះប្រព័ន្ធការពាររាងកាយ និងវីតាមីន K សំខាន់ចំពោះកំណកឈាម។ លើសពីនេះវាមានជាតិកាឡូរីទាប តែមានប្រូតេអ៊ីន និងជាតិកាកសរសៃច្រើន។
២. សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
ពោតបារាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន និងមានអត្ថប្រយោជន៍ចំពោះសុខភាពក្នុងការប្រឆាំងនឹងរ៉ាឌីកាល់សេរី។ សារធាតុប្រឆាំងអុកស៊ីតកម្មចម្បងគឺ Polyphenols រួមទាំង Flavonoids វីតាមីន A និង វីតាមីន C។ ការសិក្សាបានរកឃើញថារបបអាហារដែលមាន Polyphenols ច្រើនជួយដល់សុខភាពបេះដូង។
៣. ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង
ជាតិកូលេស្តេរ៉ុលខ្ពស់ អាចប្រឈមនឹងជំងឺបេះដូង។ ដោយសារតែពោតបារាំងមានជាតិរំអិល នៅពេលដែលចូលទៅក្នុងខ្លួន វានឹងផ្សំគ្នាជាមួយជាតិកូលស្តេរ៉ុលអំឡុងពេលកំពុងរំលាយ ហើយវានឹងចេញមកក្រៅវិញដោយមិនធ្វើឲ្យរាងកាយស្រូបយកបានទេ។
៤. ជួយប្រឆាំងនឹងជំងឺមហារីក និង កាត់បន្ថយជាតិស្ករក្នុងឈាម
ប្រូតេអ៊ីនមួយក្នុងចំណោមប្រូតេអ៊ីនជាច្រើនក្នុងពោតបារាំង ដែលហៅថា Lectins អាចទប់ស្កាត់ការលូតលាស់កោសិកាមហារីកក្នុងរាងកាយបាន។ លើសពីនេះការធ្វើពិសោធន៍ក៏បានបង្ហាញថាញ៉ាំពោតបារាំងក៏អាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានដែរ។