ទំនងណាស់លោកអើយ! គ្រាន់តែឃើញរូបឃើញរាងហ្នឹងក៏ទប់អារម្មណ៍មិនចង់បានដែរ មីខ្ចប់ទឹកកាពិ និងមីខ្ចប់បង្កងខ្ទិះ។ នៅ Le TJ Café ទើបតែបញ្ចេញមុខម្ហូបថ្មី ឃើញហើយស្រក់ទឹកមាត់គួរឲ្យចង់ញ៉ាំ សំខាន់តម្លៃក៏សមរម្យទៀត មីខ្ចប់ទឹកកាពិ (សាច់គោ) ឈុតតូច 4$ ឈុតធំ 7$ និង មីខ្ចប់បង្កងខ្ទិះ (បង្កង) ឈុតតូច 5$ ឈុតធំ 8$។ អ្នកមានសង្សារ cute cute ញ៉ាំមិនសូវច្រើនអី អាចនាំទៅញ៉ាំឈុតធំគេសាកមើលសិនបាន អាចញ៉ាំបានម៉ាឆ្អែត ២ នាក់ អស់តែ 7$ ទៅ 8$ អីទេ។




ក្រៅពីមុខម្ហូបថ្មីៗ ២ មុខនេះ ហាងសាច់អាំងនៅក្រោយសារៈមន្ទីរគុកទួលស្លែងមួយនេះ មានមីនុយទំនងៗជាច្រើន ដូចជា សាច់អាំងអំបែងនំគ្រួក ដែលជាមីនុយប្រចាំហាងតែម្តង និងមានម្ហូបជាច្រើនមុខទៀត សុទ្ធតែទំនងគួរឲ្យចង់ញ៉ាំ រសជាតិក៏ពិសេសដែរ admin បានទៅសាករួចហើយ។ ចង់ញ៉ាំ ល្ងាចហ្នឹងកុំភ្លេចទៅសាកទាំងអស់គ្នាណា សម្រាប់ទីតាំង និងលេខទំនាក់ទំនង មាននៅខាងក្រោម។ អ៎ុះ! ភ្លេចប្រាប់ មុនទៅយកល្អខលកក់កន្លែងឲ្យហើយ ព្រោះមនុស្សច្រើនគួរសម បើចាំអាចយូរ អ៊ីចឹងកុំឲ្យខកជើង ខលសួរគេមុនឲ្យហើយ ទៅដល់បានញ៉ាំហ្មង។





ហាង Le TJ Café
ទីតាំង៖ ស្ថិតនៅក្រោយ សារមន្ទីរគុកទួលស្លែង ផ្លូវ 320 កែង 113 សង្កាត់បឹងកេងកង3 ភ្នំពេញ
លេខទូរសព្ទ៖ 092 777 327/098 833 339