បើរកនឹកធ្វើបង្អែមអីញ៉ាំមិនឃើញ ហើយមិនចង់ស៊ាំញ៉ាំច្រើន អាចមកធ្វើចេកបំពងនំប៉័ងនេះញ៉ាំបាន គ្រឿងផ្សំតែម៉ាញិបទេ ហើយអត់ពិបាករកទៀត។ ទំនេរៗកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណា៖

គ្រឿងផ្សំ៖
- ចេកទុំ
- នុំប៉័ងជ្រុង
- ពងមាន់ ២ គ្រាប់
- ប័រ
- ទឹកដោះគោខាប់

វិធីធ្វើ៖
១. នុំប៉័ងចិតស្តើងៗ កាត់ខាងៗវាចេញ រួចលាបទឹកដោះគោខាប់ និងប័រ ពីក្នុង


២. ហាន់ចេកជាចំណិតៗ រួចយកនុំប៉័ងកាត់ហើយទៅខ្ចប់វា បន្ទាប់មកយកទៅប្រឡាក់ជាមួយស៊ុតពណ៍ក្រហម រួចយកទៅចៀនជាការស្រេច។

