Monthly Archives: July, 2020

មិនបាច់ទៅញ៉ាំក្រៅ សល់លុយ បើចេះធ្វើម្ហូបវៀតណាម ៥ មុខនេះ

ជាពិសេសស្រីៗច្បាស់ជាចូលចិត្តទៅញ៉ាំម្ហូបវៀតណាម ៤ មុខនេះ ព្រោះរសជាតិត្រូវចិត្តខ្លាំង ជាពិសេសរបស់មានទឹកស៊ុបហឹរៗ ដូចជា ហ្វឺ នំបញ្ចុកស្រុះ និងអន្លក់ដូចជា គួង នំបញ្ចុកទឹកកាពិអីហ្នឹង ដឹងតែត្រូវប៉ាន់ហើយ។ ចំណែកគុយទាវកាត់វិញក៏មានអ្នកចូលចិត្តញ៉ាំមិនតិចដែរ បើចូលចិត្តញ៉ាំអ៊ីចឹង ម៉េចមិនរៀនធ្វើខ្លួនឯងសាកទៅ សល់លុយបានខ្លះផង។ នំបញ្ចុកស្រុះជើងជ្រូក សូមចុចលើរូបដើម្បីមើលវិធីធ្វើ៖ ហ្វឺ សូមចុចលើរូបដើម្បីមើលពីវិធីធ្វើ៖ នំបញ្ចុកទឹកកាពិ សូមចុចលើរូបដើម្បីមើលវិធីធ្វើ៖ គុយទាវកាត់ សូមចុចលើរូបដើម្បីមើលវិធីធ្វើ៖ គួង សូមចុចលើរូបដើម្បីមើលវិធីធ្វើ៖

ហឹរម៉ារីកមាត់ ជាមួយម្ទេស ២ កន្លែងនេះ ពិសេសមីនុយគេទំនងៗណាស់

អ្នក​ខ្លះប្រហែលជាម៉ូយហាង ២ កន្លែង​នេះហើយក៏មិនដឹង។ ពិសេស​អ្នក​ចូលចិត្តញ៉ាំហឹរម៉ាអស់ដៃអីហ្នឹង ច្បាស់ជា​ស្គាល់ហើយ ព្រោះគ្រាន់តែឮឈ្មោះក៏ហឹរ ស្រក់ទឹកមាត់មុនដែរ។​ បើមីនុយនៅហាងមួយៗវិញទំនងៗសាហាវណាស់ ចង់បែបបុក ភ្លា ញ៉ាំ អី​មានទាំងអស់ ចង់ដឹងហាង ២ កន្លែងហ្នឹងឈ្មោះអី ហើយនៅណាអត់? ចាំ Admin ប្រាប់៖ ហាង ផ្ទះម្ទេស គ្រាន់តែលឺឈ្មោះផ្ទះម្ទេស មាត់ចាប់ផ្តើមស្រៀវបណ្តើរៗហើយ និយាយពីមុខម្ហូបគឺថា ទំនងគ្រប់ឈុត សុទ្ធតែរបស់ញ៊ាំ...

ឃើញធម្មតាៗអ៊ីចឹងទេ តែហាង ៤ កន្លែងនេះលក់ដាច់ខ្លាំងចាប់មិនឈ្នះរាល់ថ្ងៃ

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់  អ្វីដែលជាចំណុចពិសេសដែលធ្វើអោយហាងមួយនេះល្បីឈ្មោះ និងមានម៉ូយមិនដែលចេះស្ងាត់បែបនេះក៏ព្រោះតែទឹកត្រី មានរសជាតិឆ្ងាញ់ដែលធ្វើឡើងដោយម្ចាស់ហាងផ្ទាល់ជាមួយរូបមន្តពិសេស ដែលធ្វើអោយស្រូបជាមួយបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ត្រូវជាតិគ្នាខ្លាំង។ ក្រៅពីបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ហាងក៏មានលក់គុយទាវកាត់ គួង ឆៃយ៉ យ៉ាងឈ្ងុយឆ្ងាញ់ផងដែរ។ សម្រាប់អ្នកដែលមកញ៊ាំកុំរំលងបាញ់ស្រ៊ុង បាញ់ឆាវអោយសោះ ព្រោះពីរមុខនេះគឺលក់ដាច់ជាងគេប្រចាំហាងហើយអ្នកណាៗមកក៏ញ៊ាំ ២មុខនេះដែរ។ ក្នុងមួយថ្ងៃគាត់លក់បាញ់ស្រ៊ុង អស់ ៤០ គីឡូឯណោះ...

ឡើងទំនង! តោះរៀនធ្វើគុយទាវកាត់ញ៉ាំខ្លួនឯងនៅផ្ទះ

ទើបតែមើលពីវិធីធ្វើហ្វឺហើយថ្ងៃមុន ឥឡូវថ្ងៃនេះមកមើលពីវិធីធ្វើម្ហូបដែលមានប្រភពដើមមកពីប្រទេសតែមួយដូចហ្វឺដែរ គឺគុយទាវកាត់ អ្នកខ្លះច្បាស់ជាធ្លាប់សាកហើយមែនអត់? តែប្រហែលជាមិនដឹងពីរបៀបធ្វើនៅឡើយទេ ឥឡូវថ្ងៃហ្នឹងមកមើលពីវិធីធ្វើទាំងអស់គ្នា៖ គ្រឿងផ្សំ៖ ម្សៅខ្សាយ ៣០០ ក្រាមម្សៅឆា ៣០០ ក្រាម ទឹក ១ លីត្រកន្លះអំបិល ១ ស្លាបព្រាកាហ្វេប្រេងឆា ៤ ស្លាបព្រាកាហ្វេ វិធីធ្វើ៖ ១. យកម្សៅខ្សាយនឹងម្សៅឆាចាក់ចូលគ្នារួចចាក់ទឹកចូលកូអោយរលាយម្សៅសព្វទុក ២ ម៉ោងរួចចាក់ទឹកដែលរងថ្លាដាក់ចូឆ្នាំងរួចវាល់ទឹកដែលចាក់នោះមើលតើប៉ុន្មាន។ រួចដាក់ទឹកថ្មីចូលតាមទឹកដែលចាក់នោះកូអោយសព្វធ្វើបែបនេះ ២ ដង។ ២. លើកទី...

ធ្លាប់តែញ៉ាំមាន់ដុតធម្មតា តែអានេះគេហៅថាមាន់ដុតសាកេ គ្រាន់តែឃើញស្រក់ទឹកមាត់

ធ្លាប់ឮមាន់ដុតសាកេអត់? ទំនងណាស់ admin ធ្លាប់តែញ៉ាំមាន់ដុតទឹកឃ្មុំ កូកា ត្រយ៉ូងចេក អីហ្នឹង តែមាន់ដុតនេះឡើងទំនង ហើយប្លែក ចង់ដឹងរសជាតិម៉េច កុំភ្លេចសេវទុកឲ្យម៉ាក់ធ្វើឲ្យញ៉ាំ បើមិនចេះធ្វើខ្លួនឯង ? និយាយលេងទេ មានអីពិបាក មើលតែវិធីធ្វើខាងក្រោមនេះ អាចធ្វើបានហើយ៖ គ្រឿងផ្សំទី១៖ មាន់មេ ១ ក្បាលសាកេ ១ ចំហៀងដំឡូង ១ ម៉ើមធំល្មម...

ញ៊ាំម៉ាឆ្អែតតឹងពោះ អស់តែ 7.50$ ញ៊ាំប៊ូសហ្វេ បែបកូរ៉េ នៅដូរីដូរី តោះចាំកាលទៀត!

ថ្ងៃនេះញ៊ាំមិនឆ្អែតមិនខ្ចីឈប់ចឹងហ្មង? កាន់លុយ 7.50$ ទៅញ៊ាំប៊ូហ្វេបែបកូរ៉េ នៅភោជនីយដ្ឋាន ដូរីដូរី Dori Dori មានទាំងមាន់បំពងបែបកូរ៉េ ស៊ុបបែបកូរ៉េ រួមជាមួយនិងមុខម្ហូបជាច្រើនមុខផ្សេងទៀត អាចនិយាយបានថាអស់ថែមអស់ថែមទៅ ញ៊ាំម៉ាឆ្អែត កុំសំចៃមាត់អី? តែកុំភ្លេចណា មានពេលតែ ១ម៉ោង ៣០នាទីប៉ុណ្ណោះសម្រាប់ញ៊ាំ ចឹងទាល់តែញ៊ាំអោយលឿនហើយទើបបាន។ ភោជនីយដ្ឋាន ដូរីដូរី Dori Dori ជឿជាក់ថាលោកអ្នកនិងទទួលបានបទពិសោធន៏ថ្មីមួយទៀតហើយ ដោយសារតែលោកអ្នកចំណាយតែ...

ម៉ោះណាគេខ្លះអត់ធ្លាប់ញ៉ាំហ្វឺ? នេះរូបមន្ត ទុកធ្វើញ៉ាំពេលទំនេរ

ហ្វឺជាអាហារមានប្រភពដើមពីប្រទេសជិតខាងយើងទេ តែក៏ពេញនិយមញ៉ាំច្រើននៅខ្មែរដែរ ព្រោះវាស្រដៀងទៅហ្នឹងគុយទាវស៊ុប។ មានអ្នក​អត់ធ្លាប់ញ៉ាំអត់? បើចងសាកអាចធ្វើញ៉ាំបាន រូបមន្ត និងគ្រឿងផ្សំ មាននៅក្រោមនេះស្រាប់៖ គ្រឿងផ្សំ៖  ឆ្អឹងស៊ុប ១ គីឡូសាច់គោរំងាស់ធ្វើហ្វឺ កន្លះគីឡូសាច់គោស្រស់ ២ ខាំគុយទាវហ្វឺស្ករស ១ ស្លាបព្រាអំបិល ១ ស្លាបព្រាខ្ទឹមបារាំង ៤ ផ្លៃមើមខ្ញី ១ ខាំគល់ខ្ទឹមស ១ មើមពុះជា ២ឈើអែម...

សង់ខ្យាដំឡូងស្វាយ ធ្វើដាក់លាយទឹកដោះគោស្រស់ញ៉ាំក៏បាន ជ្រលក់នំក៏បាន

ទំនងណាស់ សង់ខ្យាដំឡូងស្វាយ ធ្វើស្រោបបាយដំណើបក៏បាន ជ្រលក់នំញ៉ាំក៏បាន ហើយអីពិសេស ដាក់លាយទឹកដោះគោស្រស់លាយទឹកកកត្រជាក់ៗឆ្ងាញ់សន្លប់ហ្មង។ គ្រឿងផ្សំ៖ ដំឡូងពណ៌ស្វាយ (ចំហ៊ុយហើយ)ទឹកខ្ទិះដូងស្ករត្នោតពងមាន់ ពងទា (ផ្នែកក្រហម) វិធីធ្វើ៖ ១. ដាក់ដំឡូងចំហុយហើយ កម្តៅប្រហែល ២០ នាទី២. គោះស៊ុតដាក់ចាន រួចដាក់ស្ករត្នោតចូល វាយចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ខ្ទិះដូងចូល៣. យកដំឡូងកម្តៅហើយ មកច្របាច់ឲ្យហ្មត់ និងស្អិតជាប់គ្នា បន្ទាប់មកចាក់ល្បាយស៊ុតដែលលាយហើយចូល វាយចូលគ្នាឲ្យសព្វល្អ ៤. បន្ទាប់ចាក់លើកន្រ្តង់...

ស្មានតែនៅណា! ស្គាល់ទីតាំងកាហ្វេលើភ្នំ ១ កែវ​ ៥០០០ រៀល គេនិយមទៅហើយ

ឃើញតែគេទៅថតរូប ផឹក​កាហ្វេលើភ្នំ​ឡើងទំនង ទេស​ភាពក៏ឡូយដែរ។ មានដឹងអត់ថាកាហ្វេលើភ្នំហ្នឹង​មានទីតាំងនៅណា? ចាំ Admin ប្រាប់ កាហ្វេលើភ្នំហ្នឹងមានឈ្មោះថា  Led Zep Cafe មាន​ទីតាំងនៅលើភ្នំកម្ពស់ ៣៥ ម៉ែត្រស្ថិតក្នុងខេត្តកែបយើងហ្នឹងសោះ។ សំខាន់​ឡើងទៅដល់ទេសភាពស្អាតពិបាកពណ៌នាណាស់ មានដើមឈើធំៗ ថែមទាំងមើលឃើញផ្ទៃសមុទ្រពណ៌ខៀវស្រងាត ដ៏ធំល្វឹងល្វើយទៀតផង អ្នកបានទៅលេងកែប កុំភ្លេចឈៀងចូលសាកមើលណា បើមិនជឿមើលរូបសិនក៏បាន​។​ ចំពោះតម្លៃវិញក៏គួរសមដែរ កាហ្វេគឺចាប់ពី ៥០០០ រៀលឡើងប៉ុណ្ណោះក្នុងមួយកែវ។...

រូបមន្ត ២ អាទិត្យស្រកបាន ៣ គីឡូជាមួយទឹកដោះគោស្រស់អត់មានជាតិស្ករ

ទឹក​ដោះ​គោ​ស្រស់​ជា​អាហារ​សុខភាព​មួយ​ក្នុង​ចំណោម​អាហារ​សុខភាព​ជា​ច្រើន​។​ ក្រៅ​ពី​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ចំពោះ​សម្រស់​ និង​ ប្រឆាំង​ភាព​ចាស់​ ទឹក​ដោះ​គោ​ស្រស់​អត់​មាន​ជាតិ​ស្ករ​មាន​សមត្ថភាព​ជួយ​ឲ្យ​ស្រក​គីឡូ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ មិន​មាន​គ្នា​យើង​ច្រើន​ទេ​ ដែល​ដឹង​ពី​របៀប​ប្រើ​ទឹក​ដោះ​គោ​ស្រស់​សម្រក​គីឡូ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។ ខាង​ក្រោម​នេះ​នឹង​ណែ​នាំ​ពី​របៀប​ញ៉ាំ​ទឹក​ដោះ​គោ​ស្រស់​អត់​មាន​ជាតិ​ស្ករ​ ដើម្បី​សម្រក​ទម្ងន់​ឲ្យ​មាន​ប្រសិទ្ធភាព​៖ របៀប​ផឹក​ទឹក​ដោះ​គោ​ស្រស់​ឲ្យ​មាន​ប្រយោជន៍​ ទឹក​ដោះ​គោ​ជា​អាហារ​ល្អ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ ដូច​នេះ​ពេល​ប្រើ​សម្រាប់​សម្រក​គីឡូ​ យើង​ត្រូវ​កំណត់​ការ​ញ៉ាំ​អាហារ​ផ្សេង​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ទោះ​បី​ជា​យើង​ត្រូវ​កាត់​បន្ថយ​អាហារ​ដែល​ត្រូវ​ញ៉ាំ​ខ្លះ​ក៏​ដោយ​ តែ​ត្រូវ​ប្រាកដ​ថា​រាង​កាយ​យើង​ទទួល​បាន​កាឡូរី​ ១៥០០ កាឡូរី​ ក្នុង​មួយ​ថ្ងៃ​។​ វិធី​ផឹក​ទឹក​ដោះ​គោ​៖ ពេល​ព្រឹក​៖ ផឹក​ទឹក​ដោះ​គោ​ស្រស់​អត់​ជាតិ​ស្ករ​ ១ កែវ​ + សាឡាដ​ផ្លែ​ឈើ ១ ចាន​ (ជ្រើស​រើស​ផ្លែ​ឈើ​ដែល​ល្អ​សម្រាប់​រាង​កាយ​...

តែ១មុឺនរៀលទេ រសជាតិឆ្ងាញ់បរិមាណ១ចានឆ្អែតង៉ាងតែម្តង? មីទាញតុងយុាំ

កាន់តែពិសេសហើយ បញ្ចុះតម្លៃសល់តែ១ចាន ១មុឺនរៀលប៉ុណ្ណោះ ហើយ១ចាន ដឹងតែឆ្អែត មោះអ្នកណាខ្លះមិនទាន់បានញុាំ ចង់អាចមកសាកបានណា នៅហាង មីទាញតុងយុាំ បញ្ជាក់ការបញ្ចុះនេះសម្រាប់តែអ្នកដែលមកញ៊ុាំហាងផ្ទាល់ប៉ុណ្ណោះ។ ក្រោយពីដឹងពីតម្លៃហើយ ឥឡូវនេះយើងមកដឹងពីអ្វីដែលពិសេសមីទាញតុងយុាំវិញម្តង គឺសសៃមីត្រូវបានចុងភៅទាញធ្វើភ្លាមៗហ្មង ដែលធ្វើអោយមីមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយ ហើយនៅពេលដែលបញ្ចូលជាមួយទឹកស៊ុបដ៏មានរសជាតិទៀតគឺអ៊ែមខ្លាំងមែនទែន។ ម្យ៉ាងទៀត មីទាញក៏មានប្រភេទសាច់ដូចជា៖ ផាក់លូវ ទាខ្វៃ គ្រឿងសមុទ្រ(មឹក លៀស) ដែលលោកអ្នកអាចជ្រើសរើសតាមចំណូលចិត្ត។ រកណាបានពិសេសជាងនេះទៅ គឺបញ្ចុះសល់តែ...

សាច់អាំងពោះគោទឹកប្រហុកមួយកន្លែងនេះរសជាតិអស់ទាស់ល្បីពេញប្លុកបឹងកេងកង

ហាង សាច់គោអាំង ឧត្តមបូទី សាច់អាំងពោះគោទឹកប្រហុក ដ៏ចាស់វស្សាលក់តាំងពីឆ្នាំ១៩៨៤ អ្នកម្លុកបឹងកេងកងច្បាស់ជាស្គាល់ព្រោះថាល្បីណាស់ភ្ញៀវពេញៗហាងរាល់ថ្ងៃមិនដែរចេះស្ងាត់ម៉េច ក៏ដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃសាច់អាំង ត្រូវជាតិខ្លាំងជាមួយទឹកប្រហុកប្រចាំហាងបានញ៊ាំច្បាស់ជាជក់មាត់ជីបៗ?។ ថ្ងៃណាដែលនឹកចង់ជួបជុំមិត្តភក្តិ ក្រុមគ្រួសារហើយចង់ញ៊ាំសាច់អាំងពោះគោទឹកប្រហុកអីហ្នឹង ណាត់គ្នាមកទីនេះមកធានាថាមិនខកបំណងនោះទេ ព្រោះថាលក់៣៦ឆ្នាំហើយបទពិសោធន៍ និងរសជាតិមិនធម្មតាឯណា។ ក្រៅពីសាច់អាំងពោះគោទឹកប្រហុក ក៏មានសាច់គោងៀត ងៀតក្របី សាច់ក្រកគោ និងមានជាច្រើនមុខទៀតផងដែរ។ កុំភ្លេចណា កន្លែងឆ្ងាញ់ពិសេសសម្បូរគ្រឿងក្លែមឆ្ងាញ់ៗបែបនេះមិនអា​ច មិនមកភ្លក្សអោយស្គាល់រសជាតិបានទេណាជាពិសេសអ្នកម្លុកបឹងកេងកងហ្មង?៕ ហាង សាច់គោអាំង ឧត្តមបូទីលេខទូរសព្ទ៖ 010 80...

Most Read