ឃើញធម្មតាៗអ៊ីចឹងទេ តែហាង ៤ កន្លែងនេះលក់ដាច់ខ្លាំងចាប់មិនឈ្នះរាល់ថ្ងៃ

អត់ប្រេនអីទេ តែលក់ដាច់សាហាវណាស់

0
3090

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់

 អ្វីដែលជាចំណុចពិសេសដែលធ្វើអោយហាងមួយនេះល្បីឈ្មោះ និងមានម៉ូយមិនដែលចេះស្ងាត់បែបនេះក៏ព្រោះតែទឹកត្រី មានរសជាតិឆ្ងាញ់ដែលធ្វើឡើងដោយម្ចាស់ហាងផ្ទាល់ជាមួយរូបមន្តពិសេស ដែលធ្វើអោយស្រូបជាមួយបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ត្រូវជាតិគ្នាខ្លាំង។ ក្រៅពីបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ហាងក៏មានលក់គុយទាវកាត់ គួង ឆៃយ៉ យ៉ាងឈ្ងុយឆ្ងាញ់ផងដែរ។ សម្រាប់អ្នកដែលមកញ៊ាំកុំរំលងបាញ់ស្រ៊ុង បាញ់ឆាវអោយសោះ ព្រោះពីរមុខនេះគឺលក់ដាច់ជាងគេប្រចាំហាងហើយអ្នកណាៗមកក៏ញ៊ាំ ២មុខនេះដែរ។ ក្នុងមួយថ្ងៃគាត់លក់បាញ់ស្រ៊ុង អស់ ៤០ គីឡូឯណោះ បើបាញ់ឆែវវិញម្សៅអស់៣ធុង មិនតិចឯណា ចឹង ពេលបានមកហើយតែមិនបានញ៊ាំប្រយ័ត្នស្ដាយក្រោយ។

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
លេខទូរសព្ទ៖ 012 23 75 89 / 070 88 10 18
ទីតាំង៖ ផ្ទះលេខ៩៤ ផ្លូវ១០៧ ផ្លូវសុកហុក

ហាង លតឆា កាពីតូលចាស់

មិនតិចជំនាន់នោះទេ តាំងពីទស្សវត្សរ៍៨០មកដល់បច្ចុប្បន្ននេះ ការគាំទ្រនៅតែបន្តមាន ទីតាំងលក់ លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម លក់ ៣៨ ឆ្នាំមកហើយ អ្នកលក់តជំនាន់ អ្នកញ៉ាំតកូនតដល់ចៅ នៅតែចូលចិត្តរសជាតិមួយនេះ។ មកដល់បច្ចុប្បន្ននេះក្នុង១ថ្ងៃគាត់អាចលក់លត អស់ចន្លោះពី៣០គីឡូ ទៅ៤០គីឡូ ហើយសាច់ប៉ាតេអស់ ១០គីឡូជាង​ ។

ហាង លតឆា កាពីតូលចាស់
ទីតាំង៖ ផ្លូវ 148 ផ្សារកណ្តាល ជិតសាលាបឋមនរោត្តម
លេខទូរស័ព្ទ៖ 012 788 827
លក់ចាប់ពីម៉ោង១២ ដល់ ៨យប់

បាញ់​ស៊ុង​មុខ​ IFL

អ្នក​ម្ដុំ​ IFL​ ច្បាស់​ជា​ស្គាល់​ច្បាស់​ណាស់​កន្លែង​លក់​បាញ់​ស៊ុង​ដ៏​ល្បី​ មនុស្ស​ច្រើន​ហូហែរ​ មួយ​ថ្ងៃ​លក់​អស់​ជាង​ ៧០​គីឡូ​។

បាញ់​ស៊ុង​មុខ​ IFL
ទី​តាំង​៖ ផ្លូវ​២៦១ ទួល​គោក ជិត​ស្តុក​ផ្លូវ​ទៅ​សា​លា​ IFL
លេខ​ទូរសព្ទ: 012 316 507 

ហាង ពងទាកូនច្បារអំពៅ

ពងទាកូនច្បារអំពៅ អ្នកផ្សារច្បារអំពៅគ្រាន់តែលឺឈ្មោះប្រាកដកជាស្គាល់ច្បាស់ដូចមេឃបើកថ្ងៃហ្មងហើយ ព្រោះថាកន្លែងនេះល្បីខ្លាំងលក់តាំងពីឆ្នាំ១៩៨៣​ រហូតដល់សព្វថ្ងៃ ក្នុងមួយថ្ងៃៗលក់ដាច់ខ្ទង់ពាន់គ្រាប់ឯណោះ បែបនេះបើមិនស្គាល់បានស្គាល់ដូចជាចម្លែកពេកហើយនិយាយលេងសើចអី។  ក្រៅពីពងទាកូនដែលឆ្ងាញ់ល្បីប្រចាំហាង ក៏មានខ្ចៅ ខ្យង ក្ដាមស្រែ ពងក្រួច ងាវ លៀសហូល និងក្ដាមសមុទ្រផងដែរ រសជាតិរបស់ទាំងប៉ុន្មានមុខនេះក៏មិនធម្មតាដែរ នៅពេលបានដាក់ខ្ទឹមជ្រក់ និងទឹកជ្រលក់អំបិលម្ទេសរសជាតិក៏មិនណយដែរ ហើយបើបានញ៊ាំជាមួយទឹកក្រូចអាយ៍កូឡាទៀតកាន់តែអ៊ែម។

ហាង ពងទាកូនច្បារអំពៅ
លេខទូរសព្ទ៖​ 017 27 27 12 / 010 47 57 65
ទីតាំង៖ សាខាទី១ ផ្លូវលេខ ៣៦៣ កែងផ្សារច្បារអំពៅ
សាខាទី២ ក្រោយវត្តនិរោធ៍