ទើបតែមើលពីវិធីធ្វើហ្វឺហើយថ្ងៃមុន ឥឡូវថ្ងៃនេះមកមើលពីវិធីធ្វើម្ហូបដែលមានប្រភពដើមមកពីប្រទេសតែមួយដូចហ្វឺដែរ គឺគុយទាវកាត់ អ្នកខ្លះច្បាស់ជាធ្លាប់សាកហើយមែនអត់? តែប្រហែលជាមិនដឹងពីរបៀបធ្វើនៅឡើយទេ ឥឡូវថ្ងៃហ្នឹងមកមើលពីវិធីធ្វើទាំងអស់គ្នា៖

គ្រឿងផ្សំ៖
- ម្សៅខ្សាយ ៣០០ ក្រាម
- ម្សៅឆា ៣០០ ក្រាម
- ទឹក ១ លីត្រកន្លះ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ប្រេងឆា ៤ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖
១. យកម្សៅខ្សាយនឹងម្សៅឆាចាក់ចូលគ្នារួចចាក់ទឹកចូលកូអោយរលាយម្សៅសព្វទុក ២ ម៉ោងរួចចាក់ទឹកដែលរងថ្លាដាក់ចូឆ្នាំងរួចវាល់ទឹកដែលចាក់នោះមើលតើប៉ុន្មាន។ រួចដាក់ទឹកថ្មីចូលតាមទឹកដែលចាក់នោះកូអោយសព្វធ្វើបែបនេះ ២ ដង។
២. លើកទី ៣ ដាក់ទឹកចូល រួចដាក់អំបិល និងប្រេងឆាចូលកូរអោយសព្វយកមកធ្វើបាន (ប្រើភ្លើងតូចបំផុត)។
គ្រឿងផ្សំធ្វើស្នូល៖
- សាច់ជ្រូកចិញ្រ្ចាំ ២០០ ក្រាម
- ត្រចៀកកណ្តុរ ៥០ ក្រាម
- ខ្ទឹមបារាំង ១ មើម
- ស្កសរ ១ ស្លាបព្រាកាហ្វេ
- អំបិល ១ ស្លាបព្រាយ៉ាអួ
- ទឹកត្រី ១ ស្លាបព្រាកាហ្វ
វិធីធ្វើ៖
ដាក់ខ្ទះឲ្យក្តៅ ដាក់ប្រេងឆាចូលដាក់ខ្ទឹមបារាំងចូល ឆាអោយឈ្ងុយដាក់សាច់ឆាអោយសព្វ ដាក់ស្ក និង អំបិលចូលឆាអោយសព្វដាក់ត្រចៀកកណ្តុរចូលឆា រួចដាក់ទឹកត្រីចូលឆាអោយស្ងួតជាកាស្រេច។
