ធ្លាប់ឮមាន់ដុតសាកេអត់? ទំនងណាស់ admin ធ្លាប់តែញ៉ាំមាន់ដុតទឹកឃ្មុំ កូកា ត្រយ៉ូងចេក អីហ្នឹង តែមាន់ដុតនេះឡើងទំនង ហើយប្លែក ចង់ដឹងរសជាតិម៉េច កុំភ្លេចសេវទុកឲ្យម៉ាក់ធ្វើឲ្យញ៉ាំ បើមិនចេះធ្វើខ្លួនឯង ? និយាយលេងទេ មានអីពិបាក មើលតែវិធីធ្វើខាងក្រោមនេះ អាចធ្វើបានហើយ៖

គ្រឿងផ្សំទី១៖
- មាន់មេ ១ ក្បាល
- សាកេ ១ ចំហៀង
- ដំឡូង ១ ម៉ើមធំល្មម ឬ ២ តូចៗ
- ប្រេង សម្រាប់បំពងដំឡូង
គ្រឿងផ្សំទី២៖
- ប្រេងឆា ៥ស្លាបព្រាបាយ លាយគ្រឿង លាបលេីមាន់
- ខ្ទឹម ស ៥
- ខ្ទឹម ក្រហម ៥
- ស្លឹកខ្ទឹម ៥ ដេីម
- ម្រេច ស គ្រាប់ ១ស្លាបព្រាបាយ
- ស្ករ អំពៅ ២ ១/២ ស្លាបព្រាបាយ
- អំបិលខ្ទឹម ១/២ ស្លាបព្រាកាហ្វេ
- ទឹកសុីអីវ ៤ ស្លាបព្រាបាយ
- ទឹកប្រេងខ្ចង ៣ស្លាបព្រាបាយ
- ម្ស៉ោស៊ុប ១ ស្លាបព្រាកាហ្វេ
- ម្ស៉ៅម្ទេស ២ស្លាបព្រាបាយកំពង់
- បញ្ជាក់ ៖ រសជាតិ អាចថែមថយ ប្រៃផ្អែម

វិធីធ្វើ៖
១. ចិតសំបក និង ហាន់ សាកេ និង ដំឡូងបារាំងជាដុំៗ ហេីយយកទៅបំពង
២. លាងសម្អាតមាន់ទុកអោយស្រក់ទឹកអស់។ ចងស្លឹកខ្ទឹមជាដុំ ដំខ្ទឹមស និង ក្រហមអោយទួកៗ រួចយកដាក់លាយគ្រឿង (២) (លេីកលែងប្រេងឆា) ចូលគ្នាកូអោយសព្វ ហេីយប្រលាក់លាប សព្វសាច់មាន់ ក្នុងក្រៅ

៣. ដួសយកស្លឹកខ្ទឹម ដុំខ្ទឹម ម្រេចញាត់ចូលក្នុងមាន់។ បន្ទាប់ពីប្រលាក់មាន់រួច ផ្អាប់ ៣០ នាទី ចាំដាក់ សាកេ និង ដំឡូងបារាំង ត្រលប់ៗអោយជាប់គ្រឿង ទេីបរុំក្រដាសដុត ដោយទុកចំហរ ពាក់កណ្តាលខាងលេី ដាក់ដុត ៣០ នាទី ទៅ ៣៥ នាទី ភ្លេីង ២៥០ (ប្រើតាមម៉ាស៊ីនដុតមាន់)។

៤. ក្រោយ ៣០ នាទី ពិនិត្យមេីលសាកេ និង ដំឡូងបារាំង ប្រសិនឆ្អិនហេីយមានសភាពរៀងស្ងួតៗ អាចយកចេញទុកមួយអន្លេីរ។ យកទឹកគ្រឿងប្រលាក់មាន់ លាយប្រេង មកលាបលេីមាន់ ហេីយបន្តរដុតមាន់ លេីចង្អេីរម្តង ដកក្រដាសដុតចេញ ដុតបន្តរប្រហែល ៣០នាទី ទៀត។ កំឡុងពេលដុតអាចលាបទឹកប្រេង បាន ២ ដងទៀត។

ប្រភព៖ Rattana Keo