ថ្ងៃនេះញ៊ាំមិនឆ្អែតមិនខ្ចីឈប់ចឹងហ្មង? កាន់លុយ 7.50$ ទៅញ៊ាំប៊ូហ្វេបែបកូរ៉េ នៅភោជនីយដ្ឋាន ដូរីដូរី Dori Dori មានទាំងមាន់បំពងបែបកូរ៉េ ស៊ុបបែបកូរ៉េ រួមជាមួយនិងមុខម្ហូបជាច្រើនមុខផ្សេងទៀត អាចនិយាយបានថាអស់ថែមអស់ថែមទៅ ញ៊ាំម៉ាឆ្អែត កុំសំចៃមាត់អី? តែកុំភ្លេចណា មានពេលតែ ១ម៉ោង ៣០នាទីប៉ុណ្ណោះសម្រាប់ញ៊ាំ ចឹងទាល់តែញ៊ាំអោយលឿនហើយទើបបាន។



ភោជនីយដ្ឋាន ដូរីដូរី Dori Dori ជឿជាក់ថាលោកអ្នកនិងទទួលបានបទពិសោធន៏ថ្មីមួយទៀតហើយ ដោយសារតែលោកអ្នកចំណាយតែ 7.50$ គឺអាចទទួលទានអាហារបែបកូរ៉េឆ្ងាញ់ៗ ជាច្រើនមុខយ៉ាងសម្បូរបែប ដែលជាជម្រើសល្អសម្រាប់អ្នកដែលនិយមទទួលទានអាហារបែបកូរ៉េ គួរតែជ្រើសរើសសាកល្បងញ៊ាំនៅភោជនីយដ្ឋាន ដូរីដូរី Dori Dori ហើយបុគ្គលិករួសរាយរាក់ទាក់ណាស់។




មោះចឹងកុំភ្លេចណា សម្រាប់ម៉ោងបើកលក់ចាប់ពី១១ថ្ងៃត្រង់ ដល់ម៉ោង១០យប់ ហើយសម្រាប់តម្លៃវិញ គឺមនុស្សធំ 7.50$ ក្មេង 4$ ហើយក្មេងកំពស់ក្រោម100cm មិនគិតលុយនោះទេ ហើយលោកអ្នកមានពេលវេលាក្នុងការទទួលទាន ១ម៉ោង ៣០នាទី ហើយបើលោកអ្នកញ៊ាំនៅសល់ក្នុងចាន គឺគិតតម្លៃលោកអ្នក 2$ បន្ថែម។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខ 078 436 171 ។






ភោជនីយដ្ឋាន ដូរីដូរី Dori Dori
លេខទូរសព្ទ៖ 078 436 171
ទីតាំង៖ ផ្ទះ52D ផ្លូវ57 កែង 334 បឹងកេងកង1
វីដេអូ៖