ម៉ោះណាគេខ្លះអត់ធ្លាប់ញ៉ាំហ្វឺ? នេះរូបមន្ត ទុកធ្វើញ៉ាំពេលទំនេរ

វិធីធ្វើស៊ុបហ្វឺញ៉ាំខ្លួនឯង

0
5614

ហ្វឺជាអាហារមានប្រភពដើមពីប្រទេសជិតខាងយើងទេ តែក៏ពេញនិយមញ៉ាំច្រើននៅខ្មែរដែរ ព្រោះវាស្រដៀងទៅហ្នឹងគុយទាវស៊ុប។ មានអ្នក​អត់ធ្លាប់ញ៉ាំអត់? បើចងសាកអាចធ្វើញ៉ាំបាន រូបមន្ត និងគ្រឿងផ្សំ មាននៅក្រោមនេះស្រាប់៖

Vietnamese Beef Pho - Tastemaker Mag

គ្រឿងផ្សំ៖

  •  ឆ្អឹងស៊ុប ១ គីឡូ
  • សាច់គោរំងាស់ធ្វើហ្វឺ កន្លះគីឡូ
  • សាច់គោស្រស់ ២ ខាំ
  • គុយទាវហ្វឺ
  • ស្ករស ១ ស្លាបព្រា
  • អំបិល ១ ស្លាបព្រា
  • ខ្ទឹមបារាំង ៤ ផ្លៃ
  • មើមខ្ញី ១ ខាំ
  • គល់ខ្ទឹមស ១ មើមពុះជា ២
  • ឈើអែម ២ កំណាត់ខ្លីៗ
  • ផ្កាចាន់ ៣ ផ្កា
  • វ៉ាន់ស៊ុយ (កាត់ស្លឹកនិងគល់ដាក់ផ្សេងគ្នា)
  • ស្លឹកខ្ទឹម
  • ជីនាងវង
  • ជីបន្លា
  • ម្ទេស
  • ផ្លែក្រវាញស្ងួត ៣ គ្រាប់
  • សណ្តែកបណ្តុះ ២ ខាំ
  • ម្រេចខ្មៅ
  • ទឹកសៀង
  • ទឹកម្ទេស
  • ក្រូចឆ្មា ១ ផ្លែ
Is "decoding" Hue beef noodle soup in Saigon better than bun bo in Hue?  - picture 10

វិធីធ្វើទឹកស៊ុប៖

១. ដាំទឹកអោយពុះដាក់ឆ្អឹងស៊ុបចូល ទុកអោយពុះខ្លាំង២នាទី​ ចាក់ទឹកនិងឆ្អឹងចេញ​ ហើយរើសយកតែឆ្អឹងមកលាងទឹកស្អាត ( ពុះតែ ២ នាទីមិនធ្វើអោយបាត់ជីជាតិទេ​ តែធ្វើបែបនេះកុំអោយធុំក្លិនគោក្នុងទឹកស៊ុប និងដើម្បីកំចាត់ជាតិមិនល្អពីឆ្អឹង)

២. យកឆ្នាំងធំដាក់ឆ្អឹង ទឹក ៥ លីត្រ ស្ករស ១ ស្លាបព្រា អំបិល ១ ស្លាបព្រា ខ្ទឹមបារាំង ១ ផ្លែចិតសំបកហើយ (ដាក់ទាំងមូលធ្វើអោយទឹកស៊ុបថ្លានិងមានរសជាតិឆ្ងាញ់) ដាក់សាច់សំរាប់រំងាស់ចូលទាំងមូល​​ បើកភ្លើងអោយខ្លាំង។​ ពេលពុះប្រហែល ១០ នាទីហើយ បន្ថយភ្លើង ដួសពពុះចេញអោយអស់ ចំអិនក្នុងកំដៅមធ្យមរយៈពេល ២ ម៉ោង បើកគំរបឆ្នាំងចេញ ​( ដើម្បីអោយទឹកស៊ុបថ្លាហើយមិនឆាប់ផ្អូម)​។

Is "decoding" Hue beef noodle soup in Saigon better than bun bo in Hue?  - photo 1

គ្រឿងផ្សំក្លិនហ្វឺ៖

៣. ខ្ញីចិតជាបន្ទះៗទាំងសំបក​ គល់ខ្ទឹមស​ ផ្លែក្រវាញស្ងួត ឈើអែម ផ្កាចាន់​ ខ្ទឹមបារាំង ១ មើមពុះជាពីរកុំបកសំបក​ យកគ្រឿងទាំងអស់នេះទៅអាំងអោយឈ្ងុយ។​ បន្ទាប់មកបកសំបកខ្ទឹមបារាំងចេញ យកគ្រឿងទាំងអស់នេះ គល់ជិវ់ាន់ស៊ុយ ដាក់ក្នុងស្បៃរឺកន្រងសំណាញ់មានគំរបបិទអោយជិតរួចដាក់ចូលក្នុងឆ្នាំងស៊ុបដែលកំពុងរំងាស់។​

៤. ៩០ នាទីក្រោយពីរំងាស់សាច់ សូមស្រង់ខ្ទឹមបារាំងដែលដាក់ដំបូងគេចេញពីឆ្នាំងស៊ុប។​ រួចស្រង់សាច់ដែលរំងាស់ ១ ដុំនោះមកត្រាំទឹកក ៥ នាទី (ដើម្បីកុំអោយសាច់ក្រៀមនិងឡើងព៍ណក្រម៉ៅ)

រៀបចំគ្រឿងសម្រាប់ញ៉ាំហ្វឺ៖

  • បកសំបកខ្ទឹមបារាំង ១ ផ្លែ ពុះជាពីរ ហាន់ជាបន្ទះស្តើងៗ (ហាន់ពីក្បាល កុំហាន់ពីចំហៀង) យកទៅត្រាំទឹកកកដើម្បីអោយនៅស្រួយហើយបំបាតក្លឹនឈួល។
  • យកសាច់ដែលត្រាំទឹកកកនោះមកហាន់ជាបន្ទះស្តើងៗ
  • សាច់គោស្រស់ហាន់ជាបន្ទះស្តើងៗ
  • ស្លឹកខ្ទឹម: កាត់ក្បាលច្រៀកជាសរសៃៗតែកុំអោយដាច់ចេញពីគ្នាចំនែកស្លឹកខ្ទឹមហាន់អោយល្អឹតៗ
  • ស្លឹកជីវ៉ាន់ស៊ុយហាន់តូចៗ
  • ជីនាងវងបេះយកតែស្លឹក
  • ជីបន្លាហាន់វែងៗប្រហែល ១ ថ្នាំងដៃ
  • ម្ទេសហាន់ខ្លីៗតូចៗ
  • ក្រូចឆ្មាមួយពុះជា ៤
  • សណ្តែកបណ្តុះលាងទឹកហើយស្រុះទឹកក្តៅ ១០ វិនាទី
  • គុយទាវហ្វឺកញ្ចប់ត្រាំទឹកធម្មតា ១៥ នាទី យកទៅស្រុះទឹកក្តៅអោយទន់ល្មម
Special bowl of beef noodle soup is priced at 50,000 VND.  Bowl of vermicelli and ingredients.  Guests should consider choosing the appropriate bowl type.  /// Photo: Trinh Thanh