ទំនងណាស់ សង់ខ្យាដំឡូងស្វាយ ធ្វើស្រោបបាយដំណើបក៏បាន ជ្រលក់នំញ៉ាំក៏បាន ហើយអីពិសេស ដាក់លាយទឹកដោះគោស្រស់លាយទឹកកកត្រជាក់ៗឆ្ងាញ់សន្លប់ហ្មង។
គ្រឿងផ្សំ៖
- ដំឡូងពណ៌ស្វាយ (ចំហ៊ុយហើយ)
- ទឹកខ្ទិះដូង
- ស្ករត្នោត
- ពងមាន់ ពងទា (ផ្នែកក្រហម)
វិធីធ្វើ៖
១. ដាក់ដំឡូងចំហុយហើយ កម្តៅប្រហែល ២០ នាទី
២. គោះស៊ុតដាក់ចាន រួចដាក់ស្ករត្នោតចូល វាយចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ខ្ទិះដូងចូល
៣. យកដំឡូងកម្តៅហើយ មកច្របាច់ឲ្យហ្មត់ និងស្អិតជាប់គ្នា បន្ទាប់មកចាក់ល្បាយស៊ុតដែលលាយហើយចូល វាយចូលគ្នាឲ្យសព្វល្អ
៤. បន្ទាប់ចាក់លើកន្រ្តង់ ដើម្បីកុំឲ្យមានកាក
៥. ប្រើខ្ទះដាំទឹកឲ្យពុះ ដាក់កន្សែងបត់រាងក្រាស់បន្តិចចូលក្នុងទឹកកំពុងពោះ រួចដាក់ចានដែលត្រងដំឡូងហើយពី កូរហូតដល់ឡើងស្អិត សឹមយកឡើងជាការស្រេច។
បើចង់ធ្វើភេសជ្ជៈញ៉ាំត្រូវយកសង់ខ្យាដាក់ក្នុងកែវម៉ាល្មម បន្ទាប់មកចាក់ទឹកដោះគោស្រស់ចូល ដាក់ទឹកកកចូលអាចញ៉ាំបានហើយ។