ឃើញតែគេទៅថតរូប ផឹកកាហ្វេលើភ្នំឡើងទំនង ទេសភាពក៏ឡូយដែរ។ មានដឹងអត់ថាកាហ្វេលើភ្នំហ្នឹងមានទីតាំងនៅណា? ចាំ Admin ប្រាប់ កាហ្វេលើភ្នំហ្នឹងមានឈ្មោះថា Led Zep Cafe មានទីតាំងនៅលើភ្នំកម្ពស់ ៣៥ ម៉ែត្រស្ថិតក្នុងខេត្តកែបយើងហ្នឹងសោះ។ សំខាន់ឡើងទៅដល់ទេសភាពស្អាតពិបាកពណ៌នាណាស់ មានដើមឈើធំៗ ថែមទាំងមើលឃើញផ្ទៃសមុទ្រពណ៌ខៀវស្រងាត ដ៏ធំល្វឹងល្វើយទៀតផង អ្នកបានទៅលេងកែប កុំភ្លេចឈៀងចូលសាកមើលណា បើមិនជឿមើលរូបសិនក៏បាន។








ចំពោះតម្លៃវិញក៏គួរសមដែរ កាហ្វេគឺចាប់ពី ៥០០០ រៀលឡើងប៉ុណ្ណោះក្នុងមួយកែវ។ មិនមែនមានលក់តែកាហ្វេទេ Led Zep Cafe ក៏មានលក់ជានំប៉័ង នំរ៉ូទី និងអាហារផ្សេងៗទៀតដែរ។ ចង់ដឹងកុំភ្លេចបបួលមិត្តភក្តិឈៀងចូលលេងណា។



Led Zep Cafe
ទីតាំង៖ សូមចុចទីនេះ
លេខទូរសព្ទទំនាក់ទំនង៖ 010 311 712