ហឹរម៉ារីកមាត់ ជាមួយម្ទេស ២ កន្លែងនេះ ពិសេសមីនុយគេទំនងៗណាស់

គ្រាន់តែឮឈ្មោះហាងក៏ដឹងថាម្ហូបរសជាតិម៉េចដែរ ចាំអង្កាល់បានទៅសាក!

0
1637

អ្នក​ខ្លះប្រហែលជាម៉ូយហាង ២ កន្លែង​នេះហើយក៏មិនដឹង។ ពិសេស​អ្នក​ចូលចិត្តញ៉ាំហឹរម៉ាអស់ដៃអីហ្នឹង ច្បាស់ជា​ស្គាល់ហើយ ព្រោះគ្រាន់តែឮឈ្មោះក៏ហឹរ ស្រក់ទឹកមាត់មុនដែរ។​ បើមីនុយនៅហាងមួយៗវិញទំនងៗសាហាវណាស់ ចង់បែបបុក ភ្លា ញ៉ាំ អី​មានទាំងអស់ ចង់ដឹងហាង ២ កន្លែងហ្នឹងឈ្មោះអី ហើយនៅណាអត់? ចាំ Admin ប្រាប់៖

ហាង ផ្ទះម្ទេស

គ្រាន់តែលឺឈ្មោះផ្ទះម្ទេស មាត់ចាប់ផ្តើមស្រៀវបណ្តើរៗហើយ និយាយពីមុខម្ហូបគឺថា ទំនងគ្រប់ឈុត សុទ្ធតែរបស់ញ៊ាំ ឃើញហើយទ្រាំអត់ញ៊ាំមិនបាន ចាំAdmin ប្រាប់ត្រួសៗ ថាមានមុខម្ហូបអ្វីខ្លះ សម្រាប់ហាងផ្ទះម្ទេស​ មានមុខម្ហូបដូចជា៖ មានកំពីសលោត ក្តាមពង បុកល្ហុងset សាច់ចៀមអាំង ឈុតគ្រឿងសមុទ្រ ស៊ុបខួរ បង្គាត្រាំទឹកកក ។ សម្រាប់ហាងផ្ទះម្ទេស បច្ចុប្បន្នមានរហូតដល់ ៣សាខា ដែលផ្តល់ភាពងាយស្រួលដល់ អតិថិជនដែលនិយមចូលចិត្តរសជាតិគ្រប់មុខម្ហូប របស់ហាងផ្ទាល់ មិនបាច់ធ្វើដំណើរឆ្ងាយ អាចមករកញ៊ាំក្បែរផ្ទះបាន។

ហាង ផ្ទះម្ទេស
លេខទូរសព្ទ៖070 770 808
ទីតាំង៖
 ផ្ទះលេខ23 ផ្លូវ261 សង្កាត់ទឹកល្អក់ទី2 ខណ្ឌទួលគោក

ហាង បុកម្ទេស

របស់ញ៉ាំបែបហឹរៗចឹងទុកចិត្តអោយ ហាង បុកម្ទេស ព្រោះថាគ្រឿងផ្សំមកពីប្រទេសថៃផ្ទាល់តែម្តង ធានាថា ចង់ហឹរប៉ុណ្ណាក៏បានដែរកម្មង់ហឹរបានហឹរ រសជាតិក៏ឆ្ងាញ់ទៀត មុខម្ហូបគ្រឿងបុកប្រចាំហាង​ផ្ទាល់ មានដូចជា៖ បុកល្ហុងក្តាមប្រៃ បុកពោត បុកកំពីងរាជ បុកស្វាយក្តាមប្រៃ បុកម្កាក់ក្តាមប្រៃ បុកងាវ ញាំមី ញាំមីសួ បុកល្ហុងថាស ភ្លាថៃពិសេស មឹកអាំង សាច់ជ្រូកអាំង ស្លាបមាន់អាំង ក្តាមថ្មពងជ្រក់ម្ទេស បុកណែមបីយ៉ាង ផាត់ថៃ និង បាយឆាសាច់ក្តាម នៅមានច្រើនទៀត រសជាតិដឹងតែឆ្ងាញ់ប្លែកមាត់ ។ ពិសេសនោះក៏មានមុខម្ហូបថ្មីទើបចេញដែរ ឮថាជាមុខម្ហូបពិសេស រសជាតិក៏ពិសេស​ដែរ មាន​ទាំងអស់ ៤ មុខ​គឺ​៖ សមុទ្រធុង, បុកល្ហុងថាស, បុកគ្រឿងសមុទ្រពិសេស និងគ្រឿងសមុទ្រឈុតអាំង និយាយពីថា ៤មុខថ្មីនេះរសជាតិមិនធម្មតាទេណា កុំភ្លេចដឹកគ្នាទៅសាកណា។

ហាង បុកម្ទេស
ទីតាំង៖ផ្ទះលេខ39 នៅផ្លូវ 90 ក្រោយក្រសួងហិរញវត្ថុ ក្បែរមន្ទីពេទ្យគុន្ធបុប្ផា
លេខទូរស័ព្ទ៖ 016 642 246 / 078 73 48 35