មើលរាង និងពណ៌គេឡើងខ្ចូត របៀបធ្វើមិនខុសពីនំអ៊ីធម្មតាទេ គ្រាន់តែរសជាតិអាចនឹងខុសគ្នាបន្តិច ព្រោះយើងបានបន្ថែមស្លឹកតយក្នុងម្សៅធ្វើនំ អ៊ីចឹងរសជាតិ និងក្លិន ក៏ប្លែកដោយសារក្លិនតយបន្តិចហើយ។ ចង់ដឹងថាប្លែកម៉េចខ្លះ សាកធ្វើញ៉ាំទាំងអស់គ្នា៖

គ្រឿងផ្សំ៖
- ម្សៅដំណើប
- ស្លឹកតើយ
- ខ្ញី
- ល្ងរស
- ខ្ទិះដូង
- អំបិលមួយចឹប
- ស្ករត្នោត

វិធីធ្វើ៖
១. យកស្លឹកតើយ កិនជាមួយដូង ហើយត្រងយកខ្ទិះដូងតើយ
២. យកម្សៅដំណើប មកលាយជាមួយ ដោយច្របល់ អោយសព្វ ពេលសព្វល្អ ម្សៅអត់ស្អិតជាប់ដៃនោះទេ ហើយត្រូវយកមកលុន តូចៗ។
៣. ត្រូវដាំទឹកមួយកូនឆ្នាំងអោយពុះរួចបង់ម្សៅដែលលុញរួចចូល ទុករហូតដល់ម្សៅឆ្អិននិងអណ្តែតមកលើក្លាយជានំ ត្រូវស្រង់នំដាក់ក្នុងទឹកត្រជាក់ធម្មតា ដោយទុកមួយអន្លើរសិន បន្ទាប់មកទៀត យកស្ករត្នោតដាំអោយឆ្ងុយបន្តិច រួចដាក់ខ្ងីចូលទុកអោយឈ្ងុយ ទើបចាក់ខ្ទិះដូងចូល បង់អំបិលបន្តិចផង កូរអោយពុះជាការស្រេច

៤. ជាចុងក្រោយ យកល្ងរមកលីងអោយឈ្ងុយ ហើយអាចយកទឹកស្ករដែរធ្វើរួច មកចាក់ចូលក្នុងនំដែរស្រង់ទុកទាំងអស់នោះបាន ហើយ រោយល្ងរជាការរួចរាល់។