អីយ៉ាសរកកន្លែងឆ្ងាញ់ តម្លៃធូរថ្លៃឃើញហើយ តែប៉ុណ្ណេះត្រៀមតែមាត់ញ៊ាំទៅ១ចាន ១ម៉ឺន កុម្ម៉ងញ៊ាំអោយណាណីហ្មងចឹងៗអី។ ស្គាល់កន្លែងនេះ សម្រាប់អ្នកដែលនឹកឃ្លានចូលចិត្តញ៊ាំពេលយប់ដឹងតែពេញចិត្តស្ដូកហ្មងព្រោះថា10000៛ Restaurant ចាប់បើកពីម៉ោង៥ល្ងាច រហូតដល់ម៉ោង ៤ភ្លឺឯណោះយប់ឡើងឃ្លានអីអាចជិះមកញ៊ាំបានណា?។



ម៉ោះៗចាំAdmin បង្ហើបប្រាប់អោយដឹងពីមុខម្ហូប១ចាន ១ម៉ឺនដែលពេញនិយមប្រចាំហាងដែលម៉ូយមកកាលណាក៏មិនដែលរំលងនោះគឺ សាច់គោអាំងទឹកកាពិ កំពិសបុកអំពិលខ្ចី ខ្យងអប កំពឹសបំពង ជំពុះទាបំពង និងពោតបំពង។ និយាយថាប៉ុន្មានមុខនេះគឺលក់ដាច់សាហាវណាស់ជាប់ជាមុខម្ហូបប្រចាំហាងហើយ ក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនមុខទៀតផងដែរ ហើយក៏មានចាប់ពី១ម៉ឺនរៀល ដល់៣ម៉ឺនរៀលផងដែរ។



កន្លែងពិសេស កន្លែងឆ្ងាញ់តម្លៃធូរថ្លៃ បើកលក់ដល់ម៉ោង៤ភ្លឺចឹងអីចង់មកញ៊ាំពេលល្ងាចក៏បាន មកពេលយប់ក៏បានដែរណា បបួលគ្នាមកដាក់ម៉ាតឹងៗពោះមកណា?៕
ហាង 10000៛ Restaurant
លេខទូរសព្ទ៖ 070 67 83 88 / 086 81 11 81
ទីតាំង៖ ផ្ទះលេខ៨៨បេ ផ្លូវ១៤០ ទល់មុខហាងសៀវម៉ៃរាត្រី
វីដេអូ៖