អាហារ ៥ មុខជំនួយខួរក្បាល កាន់តែញ៉ាំកាន់តែឆ្លាត

កាន់តែញ៉ាំកាន់តែឆ្លាត

0
3753

តើគួរញ៉ាំអីល្អដល់ខួរក្បាលយើង? ចម្លើយច្បាស់ជាគ្មានអីក្រៅពីពពួកថ្នាំជំនួយដូចជាវីតាមីនពី A-Z នោះទេ។​ សម័យឥឡូវមានថ្នាំជំនួយច្រើនប្រភេទណាស់ ទាំងជាប្រភេទថ្នាំ ជាទឹកផឹក តែតាមពិតទៅមិនមែនទាល់តែញ៉ាំពពួកអាហារបំប៉ន់ទាំងនោះទើបជួយខួរក្បាលបានទេ។​ អាហារដែលយើងញ៉ាំប្រចាំថ្ងៃក៏ជួយបំប៉ន់ដល់ខួរក្បាលយើងបានដែរ។​

១. ត្រីសាល់ម៉ុន

ត្រីសាលម៉ុនជាមុខម្ហូបដែលមនុស្សជាច្រើនចូលចិត្តញ៉ាំ។ វាមានសារប្រយោជន៍ច្រើនជាងយើងគិត វាសម្បូរដោយខ្លាញ់ អូមេហ្គា ៣ ដែលជួយគ្រប់គ្រងការចង់ចាំ និង​មុខ​ងារផ្សេងៗរបស់ខួរក្បាល។​ ជួយទប់ស្កាត់ការកើតជំងឺវង្វេង និង ដាច់សរសៃឈាមខួរក្បាល។​ ចំណុចល្អរបស់ត្រីសាល់ម៉ុនគឺយើងអាចញ៉ាំស្រស់បាន។​ យកល្អគួរតែញ៉ាំឲ្យបាន ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

Baked Salmon With Garlic Recipe

២. កាហ្វេ

ភេសជ្ជៈដែលអ្នកធ្វើការនៅការិយាល័យព្រឹកឡើងមិនអាចខ្វះបាន។​ ក្រៅពីជួយកុំឲ្យងងុយគេង កាហ្វេក៏មានជាតិកាហ្វេអ៊ីនដែលជួយប្រឆាំងនឹងពពួករ៉ាឌីកាល់សេរី ហើយវាក៏មានប្រយោជន៍ច្រើនផ្សេងទៀត ព្រោះជាតិកាហ្វេអ៊ីនជួយជំរុញដល់មុខងាររបស់ខួរក្បាលធ្វើការបានល្អ។​ ប៉ុន្តែយកល្អមិនគួរញ៉ាំច្រើនជាង ១ កែវក្នុងមួយថ្ងៃទេ។​

How To Order Free Iced Lattes On DoorDash During "Lotta Latte Love ...

៣. គ្រាប់ធញ្ញជាតិ និងស្រូវសាលី

សម័យឥឡូវនេះពេលចង់សម្រកគីឡូ ម្នាក់ៗចង់ញ៉ាំតែគ្រាប់ធញ្ញាជាតិ និងស្រូវសាលីទេ។ តែពួកគេមិនបានដឹងថាគ្រាប់ធញ្ញជាតិអាចជួយដល់ចលនាឈាមរត់ និងជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីទៀតផង ពីព្រោះតែវាសម្បូរដោយជាតិវីតាមីន E ជាតិកាកសរសៃ និងអាស៊ីត អូមេហ្គា ៣។

៤. សូកូឡាខ្មៅ

បង្អែមដូចជាសូកូឡាខ្មៅ ស្តាប់ទៅមិនសមល្អចំពោះរាងកាយទេ តែវាពិតជាជួយបំប៉នដល់ខួរក្បាលពិតមែន។ ពីព្រោះតែសូកូឡាខ្មៅមានទាំងជាតិកាហ្វេ និងសាធាតុប្រឆាំងអុកស៊ីតកម្ម លើសពីនេះវាជួយខួរក្បាលឲ្យធ្វើការបានល្អ និងជួយរក្សាអារម្មណ៍ឲ្យបានល្អ តែមិនគួរញ៉ាំច្រើនពេកទេ ព្រោះវាអាចប៉ះពាល់ដល់កម្រិតជាតិខ្លាញ់ និងជាតិស្ករក្នុងឈាម គួរតែកុំញ៉ាំច្រើនជាង ១០-២៥ ក្រាមក្នុងមួយថ្ងៃ។

Top 6 Health Benefits of Dark Chocolate - NDTV Food

៥. ប្លូប័រី

ប្លូប័ររីមានសារធាតុប្រឆាំងអុកស៊ីកម្មច្រើន កាន់តែញ៉ាំកានតែជួយការពារ ស្បែកពីការជ្រីវជ្រួញ។ ថែមទាំងជួយបំប៉នខួរក្បាលដល់ការចង់ចាំ និងអាចកាត់បន្ថយស្ត្រេសបាន។ យកល្អអាចញ៉ាំលាយជាមួយយ៉ាអួ ឬដោះគោក៏បាន។