ញ៉ាំទៅត្រជាក់ក្នុងស្រួលខ្លួនណាស់ ទឹកត្រចៀកក្រាញ់ ធ្លាប់បានសាកនៅ? ប៉ាម៉ាក់យើងឧស្សាហ៍ធ្វើញ៉ាំណាស់ តែមកដល់ជំនាន់យើង ប្រហែលអ្នកខ្លះមិនធ្លាប់ទាំងស្គាល់ផង ឥឡូវមកធ្វើញ៉ាំ៉ប៉ូវសុខភាពទាំងអស់គ្នា៖

គ្រឿងផ្សំ៖
- ទឹកកក
- ស្ករ ដាក់តាមចូលចិត្តផ្អែម
- អំបិល ១ ចឹប
- ស្លឹក និងដើមត្រចៀកក្រាញ់
- ទឹកឆ្អិនដាក់តាមបរិមាណធ្វើតិចរឺច្រើន

វិធីធ្វើ៖
១. យកដើម និងស្លឹកត្រចៀកក្រាញ់លាងទឹកអោយស្អាត យកទៅសម្រក់នឹងកញ្រ្ចែងអោយអស់ទឹក សឹមយកទៅកិនជាមួយទឹកឆ្អិនអោយម៉ដ្ឋ (ហាន់តូចៗហើយយកកិន)
២. យកទឹកត្រចៀកក្រាញ់ដែលកិនហើយ មកត្រងយកកាកចេញ
៣. យកទឹកកកដាក់ក្នុងកែវថ្លា ដាក់ស្ក អំបិលចូល ដាក់ទឹកត្រចៀកក្រាញ់ចូល កូអោយរលាយស្ក បានជាភេសជ្ជៈ។ រឺអាចយកទឹកត្រចៀកក្រាញ់ត្រងហើយ លាយ ស្ក អំបិល កូអោយរលាយ យកច្រកដប ទុកក្នុងទូទឹកកកក៏បាន។

ប្រភព៖ Seth Pisey