មួយរយៈនេះយើងសង្កេតឃើញថានៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការស៊ែររូបតំបន់ធម្មជាតិដែលមានសម្រស់ដ៏ស្រស់ស្អាតបំផុត ដែរអ្នកណាៗឃើញហើយក៏លាន់មាត់សរសើរព្រោះថាវាប្រៀបបានទៅនឹង ឋានសួគ៌ក្រោមមេឃទៅហើយ។
សម្រាប់រូបភាពដ៏ស្រស់ស្អាតនេះ បានធ្វើអោយអ្នកខ្លះស្ទើរតែយល់ច្រឡំថាជាតំបន់ខ្នងផ្សារ តែការពិតគឺជារូបនៅឧទ្យានជាតិវិរៈជ័យ រឺអ្នកខ្លះស្គាល់ថា វាលធំ។ វាលធំ គឺជាតំបន់ដ៏ស្រស់ស្អាតជាងគេនៅក្នុងប្រទេសកម្ពុជាដែលស្ថិតក្នុង ឃុំកោះប៉ង ស្រុកវើនសៃ និងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគីរី នៃឧទ្យានជាតិវីរៈជ័យ។ ដោយយោងតាមការសិក្សាស្រាវជ្រាវរបស់លោក Gregory McCann គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជាយើង វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី មកប្រកួតឈ្នះសម្រស់វាលធំបានឡើយ។
កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមអ្នកថតរូបអាជីព (បេះដូងអ្នកថតរូប) បានទៅផ្តិតរូបភាពនៅតំបន់វាលធំនេះ ហើយអ្វីដែលពិសេសនោះគឺថតបាននូវផ្កាយដុះកន្ទុយ Neowise F3 ជាផ្កាយដែលបង្ហាញខ្លួនរៀងរាល់ ៦៧០០ឆ្នាំម្ដង ចំថ្ងៃទី២៣ កក្ដដា ជាថ្ងៃដែលផ្កាយមួយនេះនៅជិតផែនដីយើងបំផុត គឺចំងាយប្រហែល ១០៣លានគីឡូមែត្រពីផែនដីដោយយើងអាចមើលឃើញនឹងភ្នែកបានដោយមិនបាច់ប្រើ Telescope ។ វាគឺជារឿងដ៏កម្រខ្លាំងណាស់ដែលអាចមានឱកាសមើលព្រោះថាវាត្រូវការរយៈពេលប្រហែល ៤៤០០ឆ្នាំ ទៅ ៦៧០០ឆ្នាំ ទើបវាបានវិលមកកាន់តែកៀកជិតផែនដីជាថ្មីម្តងទៀត។ តោះចង់ដឹងថាសម្រស់ដ៏ស្រស់នៃវាលធំ ជាមួយគន្លងផ្កាយដុះកន្ទុយ NEOWISE F3 រាងពងក្រពើស្អាតខ្លាំងប៉ុណ្ណាពីក្រុមអ្នកថតរូបអាជីព៖
រូបថតរបស់លោក MP Maxx
រូបថតរបស់លោក Mardy Suong Photography
រូបថតរបស់លោក La Mo
រូបថតរបស់លោក Piak Lim