ចេកជាផ្លែឈើដែលសម្បូរដោយសារប្រយោជន៍ចំពោះសុខភាព។ ស្រីៗភាគច្រើនចូលចិត្តញ៊ាំដើម្បីសម្រកគីឡូ គ្រប់គ្រងរាងរបស់ពួកគេឲ្យនៅតែស្អាត។
តើចេកល្អចំពោះសុខភាពម៉េចខ្លះ?
ចេកសម្បូរដោយវីតាមីន B វីតាមីន C ខូឡាជែន និងសារធាតុសំខាន់ៗជាច្រើនទៀត។ លើសពីនេះជាតិកាកសរសៃដែលសម្បូរនៅក្នុងផ្លែចេកជួយឲ្យយើងឆ្អែតបានយូរ។ កាត់បន្ថយការឃ្លាន និងជួយឲ្យប្រព័ន្ធរំលាយមានដំណើរការល្អ បើប្រៀបទៅនឹងផ្លែឈើ និងបន្លែផ្សេងទៀត ដែលជួយសម្រកទម្ងន់ ចេកជាផ្លែឈើដែលសម្បូរកាឡូរីជាងគេ។ តែមានជាតិខ្លាញ់តិចបំផុត ចេកមាន ៩០ កាឡូរី ដែលជាចំនួនប្រៀបធៀបទៅស្មើរបាយស ១ ចាន។
ហេតុអីគេញ៉ាំចេកដើម្បីសម្រកទម្ងន់ និងរក្សារាងឲ្យនៅស្អាត?
អ្នកជំនាញផ្នែកចំណីអាហារបានប្រាប់ថាការញ៉ាំចេកឲ្យត្រូវពេលនឹងជួយយើងឲ្យឆ្អែតបានយូរ។ មិនឃ្លានអាហារ មិនធ្វើឲ្យយើងឆាប់ឃ្លាន និងអាចកាត់បន្ថយពីការស្រូបយកកាឡូរីពីអាហារផ្សេងចូលក្នុងរាងកាយ។ ចេកជួយឲ្យពពោះវៀនដំណើរការបានល្អ បើសិនជាចង់ដឹងថាញ៉ាំចេកបែបណាទើបបានរាងស្អាត អាចមើលការណែនាំខាងក្រោមនេះបាន៖
១. ញ៉ាំចេកធ្វើជាអាហារពេលល្ងាច
២. ញ៉ាំចេកមុនញ៉ាំអាហារទាំង ៣ ពេល ដើម្បីកាត់បន្ថយចំនួនអាហារដែលយើងនឹងញ៉ាំ
៣. ញ៉ាំចេកស្ងោរដើម្បីលាងសម្អាតពោះវៀន។