អ្នកដែលចូលចិត្តញ៊ាំប្រហិតបំពងបានស្គាល់ពិភពប្រហិត០០៧ ហើយរឺនៅ? កន្លែងនេះមានប្រហិតច្រើនមុខណាស់ណ៎ា ជាពិសេសរសជាតិប្លែកពីគេ ដែលធ្វើអោយមានការគាំទ្រខ្លាំងមែនទែនពីអតិថិជន។ សាកគិតមើលទៅមិនលំៗណា ព្រោះថាហាង ពិភពប្រហិត០០៧ បើករយៈពេល២៣ឆ្នាំហើយ បើមិនឆ្ងាញ់មិនប្លែកពីគេ និងលក់ដាច់ខ្លាំងម៉េចអាចឈរជើងយូរបានដូច្នេះ។



ម៉ោះៗ ចង់ដឹងអត់ថាមានអ្វីខ្លះដែលពិសេសនៅទីនេះ ចាំAdminខ្សឹបប្រាប់អោយដឹងបានទៅញ៊ាំទាំងអស់គ្នា ព្រោះថាពេលដឹងថាមានអ្វីឆ្ងាញ់គឺចូលចិត្តចែករំលែកអោយបានទៅញ៊ាំទាំងអស់គ្នា ចែកគ្នារីកមាឌ។ ប្រហិតដែលលក់ដាច់ខ្លាំងជាងគេប្រចាំហាងនោះគឺប្រហិតត្រី និងមានឆៃយ៉ឈីស ឈីសដំឡូងបារាំង ត្រាវប្រហិតដែលប៉ុន្មានមុខនេះម៉ូយៗមកញ៊ាំគឺមិនដែររំលងនោះទេ ជាពិសេសត្រូវជាតិខ្លាំងជាមួយទឹកជ្រលក់ប្រចាំហាងធ្វើរសជាតិកាន់តែឆ្ងាញ់ថ្វេដង ហើយក្រៅពីនេះក៏មានរបស់ញ៊ាំឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ។



តែប៉ុណ្ណេះអ្នកដែលចូលចិត្តញ៊ាំប្រហិត អ្នកដែលមានសំណព្វចិត្តចូលចិត្តញ៊ាំ គឺលែងលំបាកទៀតហើយ អោយតែលឺនិយាយថាឃ្លានប្រហិតឆ្ងាញ់រសជាតិប្លែក ឌុបវឹងមកពិភពប្រហិត០០៧ ធានាថាមិនខកបំណងហ្មង?៕


ហាង ពិភពប្រហិត០០៧
លេខទូរសព្ទ៖ 012 859 952 / 098 999 838
ទីតាំង៖ ផ្ទះលេខ៩២,៩៣ ផ្លូវ១៦៤ ខាងត្បូងវិទ្យាល័យបាក់ទូក
ផែនទី៖ ចុចទីនេះ
វីដេអូ៖