Monthly Archives: June, 2020

មិនបាច់ហាត់ប្រាណនាំហត់! ភេសជ្ជៈ ៥ មុខផឹកមុនចូលគេងជួយសម្រកក្បាលពោះបាន

រូបមន្ត​ភេសជ្ជៈ​ធ្វើ​នៅ​ផ្ទះ​ខ្លួន​ឯង​ ល្អ​បំផុត​ជួយ​ឲ្យ​សុខភាព​ល្អ​ ​រាង​ស្អាត​ជាង​មុន និង​មាន​ថាមពល​ពេញ​ខ្លួន​ទៀត​ផង​។​ ខាង​ក្រោម​នេះ​ជា​រូប​មន្ត​ភេសជ្ជៈ​ ៥ មុខ​ ដាក់​ស្ករ​តិច​ ប្រើ​ទឹក​ធម្មតា​ ជំនួស​ទឹក​សូដា​ ជា​មួយ​គ្រឿង​ផ្សំ​ធ្វើ​ឲ្យ​សុខភាព​ល្អ​ មាន​ទាំង​រសជាតិ​ឆ្ងាញ់​ទៀត​ផង​។ ១. ទឹក​ត្រសក់​ គ្រឿង​ផ្សំ​៖ ត្រសក់​ ១ ផ្លែជីវ៉ាន់​ស៊ុយ​ ១ ក្តាប់​ក្រូច​ឆ្មារ​ ១ ផ្លែខ្ញី​ចិញ្ច្រាំ​ហើយ​ ១ ស្លាប​ព្រា​បាយ​ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ ១ ស្លាប​ព្រា​បាយ​ទឹក​កន្លះ​កែវ​ វិធី​ធ្វើ​៖ ក្រឡុក​​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​គ្នា​...

ចេះធ្វើតែ ១៣ មុខនេះ ចង់បើកហាងបាយមួយក៏បានដែរ

ម្ហូប​ខ្មែរយើង​មាន​ច្រើន​មុខ​ណាស់​ បើអង្គុយរាប់ ក៏រាប់មិនអស់ដែរ។ ហើយក៏គ្មាននរណាចេះធ្វើគ្រប់មុខដែរ តែ​បើចេះម្ហូប ១៣ មុខ​នេះ ធានាថាអែម ចង់បើកហាងលក់បាយមួយក៏បានដែរ​។​ ១.កាពិផាវ ?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ២.ប្រហុកចំហុយ?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៣.ប្រហុកខ្ទិះ?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៤. ផ្អកកំពឹស?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៥. សម្លការីខៀវសាច់មាន់?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៦. ស្លប្រហើរបង្កង?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៧. ឆាការីគ្រឿងសមុទ្រ?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៨. ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ៩. សម្លរកកូរត្រី?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ១០. ម្ជូរគ្រឿងសាច់គោ?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ១១. បុកកំពឹសអំពិលខ្ចី?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ១២. ឆាឡុកឡាក់សាច់គោ ?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ ១៣. ខជើងជ្រូក?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

ចង់ញ៊ាំលតឆាថ្មីៗ និងនំគូឆាយរសជាតិដើមឆ្នាំ ១៩៩៣ គឺមាននៅផ្ទះលតឆា នំគូឆាយ

លតឆា និងនំគូឆាយរសជាតិ ដើម តាំងពីឆ្នាំ ១៩៩៣ ធ្វើឡើងពីអង្ករខ្សាយសុទ្ធ លក្ខណះគ្រួសារ មិនមានបន្ថែមសារជាតិគីមី មិនផ្ទុកសារធាតុរក្សាទុក បានយូរ ឬស្វិត ហើយថែមទាំង មានរសជាតិឆ្ងាញ់ ផ្ដោតសំខាន់លើសុខភាពអ្នកញ៉ាំជាចម្បងថែមទៀតផង។ សម្រាប់អ្នកនៅម្ដុំដេអិន ច្បាស់ជាបានស្គាល់ច្បាស់ណាស់នៅកន្លែងលក់លតឆា នំគូឆាយមួយកន្លែងនេះ មិនត្រឹមតែផ្ដល់ជូននូវលតឆា នំគូឆាយមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងគិតគូពីសុខភាពរបស់អ្នកញ៉ាំទៀតផង ព្រោះអីលតឆារបស់ផ្ទះលតឆា នំគូឆាយ តែងតែធ្វើលតថ្មីៗជារៀងរាល់ថ្ងៃដោយអង្ករខ្សាយសុទ្ធ ១០០%...

ហាមហៀរទឹកមាត់ណា៎ របៀបអាម៉ុកខ្យង ទំនងអស់ស្ទះហ្មង!

មុខម្ហូបមួយនេះពិតជាត្រូវសម្រាប់បងៗ ដែលមានកម្មវិធីជួបជុំបងប្អូនញឹកញាប់ អាចច្នៃបានណាអាម៉ុកខ្យង គ្រាន់ឃើញក៏ដឹងថារសជាតិឆ្ងាញ់ដែរ ចឹងអាចសេវទុក ពេលជុំគ្នា គឺជាពេលបញ្ចេញស្នាដៃហើយណា៎។ គ្រឿងផ្សំ -ខ្យង១គីឡូក្រាម-សាច់ជ្រូកបីជាន់១ខាំ-សណ្ដែកដី-ម្ទេសឆ្អើរ-ខ្វះដូង-គ្រឿងបុក (រំដេង រមៀត ស្លឹកគ្រៃហាន់)-កាពិ-ប្រេងខ្យង-គ្រាប់ជម្ពូឆាយកខ្ទះ-ស្លឹកកន្ទួត-ស្លឹកក្រូចសើច-ពង់មាន់ វិធីធ្វើ 1/យកសាច់ខ្យងចេញពី សំបករបស់វា ប៉ុន្តែត្រូវរក្សាសំបកទាំងនោះទុក កុំចោល។2/ចិញ្ច្រាំសាច់ជ្រូក និងហាន់សាច់ខ្យងជាចំណិតតូចៗ។3/បន្ទាប់មកយកសាច់ជ្រូកចិញ្ច្រាំនិងសាច់ខ្យងហាន់រួចនោះទៅឆាចូលគ្នាជាមួយនឹងគ្រឿងបុក, ម្ទេសឆ្អើរ, និងកាពិ រហូតដល់ឆ្អិនល្អ។4/ជំហាន បន្ទាប់ ត្រូវយកស្លឹក កន្ទួតទៅ ទ្រាប់សាច់ដែលឆាជា មួយគ្រឿងអម្បាញ់មិញ រួចហើយយកទៅញាត់...

របៀបធ្វើ ខកង្កែប ទុកសារ៉េជាមួយបបរស ហុតបែកញើសខ្ចាយ!

គ្រឿងផ្សំ កង្កែប ៤ក្បាលធំៗល្មម (កាត់ជាដុំៗល្មម), គល់ស្លឹកខ្ទឹម ៥គល់ ហាន់ល្អិតៗ, ខ្ទឹមស ៥កំពឹស ដំឲ្យសំប៉ែត, ខ្ញី ៤០ក្រាម ហាន់ជាសរសៃៗ, ម្ទេសហាន់ បើចង់បានហិរ (ដាក់ ឬមិនដាក់ក៏បាន), ម្សៅឆាលាយជាមួយទឹក (លាយចូលគ្នាឲ្យខាប់ល្មម) ២ស្លាបព្រាបាយ, ស្លឹកខ្ទឹម កាត់ខ្លីៗល្មម។ គ្រឿងផ្សំទី២៖ ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ...

មានអ្នកណាខ្លះមិនទាន់ចេះ ញាំបង្គាកែវយិត??ខ្លះ? ?

តិចអត់ស្គាល់បង្គាកែវយិតអីទៅ តាមពិតទៅកំពឹសហ្នឹងណា៎ សម្រាប់បងប្អូនមួយចំនួនប្រហែលជាធ្លាប់ធ្វើញ៊ាំរួចហើយ ចឹងអាចមើលតើរូបមន្តដូចគ្នាទេ ហើយសម្រាប់បងប្អូនដែលមិនទាន់ចេះ ហើយចង់ចេះអាចសាកល្បងធ្វើតាមរូបមន្តនេះបានណា៎។ គ្រឿងផ្សំ កំពិស ម្ទេស ស្លឹកខ្ទឹម ក្រូចឆ្មារ ទឹកត្រី វិធីធ្វើ ១- កំពិសស្រស់ ២០០ក្រាម, ដើមខ្ទឹមហាន់ ៣ស្លាបព្រាបាយ, ជីរបារាំងហាន់ល្អិត ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ២- លាងកំពិសអោយស្អាត ដាក់អោយស្រស់ទឹក៣-...

អីយ៉ា! របៀបធ្វើនំប៉ាវឆ្ងាញ់ ចេះធ្វើហើយដឹងតែចំណេញបាយព្រឹក

គ្រឿងផ្សំម្សៅនំប៉ាវ - ម្សៅមី ៥០០ក្រាម- ស្ករស ១០០ ក្រាម- ម្សៅនំដុត (baking powder) ២ស្លាបព្រាកាហ្វេ- ម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេ- អំបិល កន្លះស្លាបព្រាបាយ- ទឹកដោះគោ ៤០០មីលីលីត្រ- ប្រេងឆា ១ ស្លាបព្រាបាយ- ទឹក ១៥០មីលីលីត្រ គ្រឿងផ្សំស្នូលនំប៉ាវ - បិះគក់...

ឆ្ងាញ់ៗ! រូបមន្តថ្មីទៀតហើយនំបញ្ចុក សម្លណាំយ៉ា

រូបមន្តថ្មីទៀតហើយ នំបញ្ចុកទឹកណាំយ៉ា គ្រាន់តែឃើញក៏កូរពោះដែរ។​ ថែមតែម្ទេសហឹរៗបន្តិចមក ជាតិ​យកទៅណាស់អស់។​ ចាំអង្កាល់ទៀត ធ្វើញ៉ាំល្ងាចហ្នឹងហ្មងទៅ៖ គ្រឿងផ្សំ៖ ត្រី ៩០០ ក្រាមខ្ទិះដូងក្បាល ១ កូនចានចង្កឹះខ្ទិះចុង ៤ កូនចានចង្កឹះគ្រឿងបុក ១ ចានល្មម (គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម កាពិ និងអំបិលបន្តិច...

ទំនងពេកហើយ! ចាហួយកាហ្វេក្រែម គ្រាន់តែឃើញក៏ចង់ធ្វើញ៉ាំដែរ

សម្រាប់​អ្នក​ចូល​ចិត្ត​កាហ្វេ​ ឃើញ​ចាហួយ​កាហ្វេ​នេះ​ច្បាស់​ជា​ចង់​ញ៉ាំ​ដែរ​មិន​ខាន​។​ ស៊េវ​ទុក​ឲ្យ​ហើយ​ទៅ​ ចាំ​ដល់​ថ្ងៃ​ទំនេរ​ចាំ​ធ្វើ​ញ៉ាំ​លេង​។​ រូប​មន្ត​ធ្វើ​នៅ​ខាង​ក្រោម​នេះ​ហើយ​៖​ គ្រឿង​ផ្សំ​៖​ ចាហួយ​កាហ្វេ៖ ម្សៅ​កាហ្វេ​ ៤ ទៅ ៦ ស្លាប​ព្រា​បាយទឹក​ ៣ កែវ​ ឬ​ ៧២០ មីលីលីត្រ​ម្សៅ​ចាហួយ​ ៦,៥ ក្រាមស្ករ​ ១២០ ក្រាមអំបិល​ ១ ជឹប ចាហួយ​ក្រែម៖ ទឹក​ ៣៦០​ មីលីលីត្រម្សៅ​ចាហួយ​ ៦,៥ ក្រាមស្ករ​ស​...

រំលងមិនបានបាញ់ឆែវ បាញ់ស្រ៊ុងឆ្ងាញ់ល្បីជាង៣០ឆ្នាំ​ នៅផ្លូវសុកហុក

អ្នកខ្លះប្រហែលជាមិនទាន់បានស្គាល់ទេ​ និងអ្នកខ្លះទៀតច្បាស់ជាបានស្គាល់ហើយក៏ប្រហែលជាម៉ូយប្រចាំផងក៏មិនដឹង បាញ់ស្រ៊ុងឆ្ងាញ់ល្បីយូរណាស់ហើយ លក់ដាច់ខ្លាំង​ពេលខ្លះសឹងតែរកកន្លែងអង្គុយគ្មានផង ទាំងនេះបើនិយាយពីរសជាតិវិញ បាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ញ៉ាំឆ្ងាញ់ត្រូវមាត់ណាស់។ លឺល្បីថាឆ្ងាញ់ លក់ដាច់ចឹងច្បាស់ជាមានអារម្មណ៍ចង់ស្គាល់ចង់មកញ៊ាំហើយមើលទៅ មិនបាច់បារម្ភទេកន្លែងឆ្ងាញ់កន្លែងពិសេសបែបហ្នឹង Admin មិនលាក់ទេគឺហាងដែលល្បីនេះមានឈ្មោះថា ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់។ អ្វីដែលជាចំណុចពិសេសដែលធ្វើអោយហាងមួយនេះល្បីឈ្មោះ និងមានម៉ូយមិនដែលចេះស្ងាត់បែបនេះក៏ព្រោះតែទឹកត្រី មានរសជាតិឆ្ងាញ់ដែលធ្វើឡើងដោយម្ចាស់ហាងផ្ទាល់ជាមួយរូបមន្តពិសេស ដែលធ្វើអោយស្រូបជាមួយបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ត្រូវជាតិគ្នាខ្លាំង។ ក្រៅពីបាញ់ស្រ៊ុង...

មិនឆ្ងាញ់ទៀតហ្អី! បុកកន្ទុយហេះ ត្រៀមបាយកក បាយក្តាំងមក! ញ៊ាំជុំគ្នា?

គ្រឿងផ្សំ គ្រឿងបុក កន្ទុយហេស ចង់ចេះធ្វើទេ ងាយស្រួលណាស់ ÷- ត្រីឆ្អើរ (៤ចង្កាក់)- ស្ករត្នោត (១ស្លាបព្រាបាយ)- ប្រហុកគ្មានជាតិគីមី - ធម្មជាតិ (ត្រី៧ចង្វារ)- ម្ទេសក្រហម (៥០គ្រាប់) បើមិនចេះហិរ ដាក់តាមយើងញ៉ាំបាន- ស្លឹកក្រូចសើច (២០សន្លឹក)- ខ្ទឹម (៣ដុំ)- រំដេង (១ដុំ)- ម្សៅស៊ុប...

ទឹកកកឈូសផ្លែប័រ ផ្លែធុរេន ទំនងអស់ស្ទះឃើញហើយឃ្លានហ្មង?

មិនសាកប្រហែលជាគេងនៅផ្ទះមិនសុខទេ បើទំនងម្លឹងៗ ទឹកកកឈូសផ្លែប័រ ផ្លែធុរេន Menu ប្រចាំ ហាង ម៉ូតូកាហ្វេ ដែលលក់ដាច់បំផុតក៏ព្រោះតម្លៃ រសជាតិ ពិសេសនោះគឺស៊េរីភាពក្នុងការញ៉ាំជុំគ្នា ដោយអ្នកអាចញ៉ាំមួយជុំគ្នាបាន ៣ ទៅ៤នាក់ឯណោះ។ ណ្ហើយ មិនមកកើតដែរហ៎ បើផ្លែប័រមានរសជាតិឆ្ងាញ់ សាច់លឿងល្អ ដូចផ្លែល្ពៅអញ្ជឹង គឺថាស្អិតល្មួតតែម្តង ហើយយកមកដាក់ជាមួយទឹកកកឈូសត្រជាក់ រួចស្រោចទឹកស្ករត្នោតខ្មែរដ៏ឈ្ងុយ ប្រចាំហាងទៀតនោះ និយាយពីឆ្ងាញ់តិចអី។ ឯធុរេន ក៏ពិសេសមិនធម្មតាបានញ៊ាំហើយដឹងតែលិឍមាត់ជក់មាត់ជីបៗហ្មង។ បើពិសេសចឹងៗហើយ...

Most Read