អ្នកខ្លះប្រហែលជាមិនទាន់បានស្គាល់ទេ និងអ្នកខ្លះទៀតច្បាស់ជាបានស្គាល់ហើយក៏ប្រហែលជាម៉ូយប្រចាំផងក៏មិនដឹង បាញ់ស្រ៊ុងឆ្ងាញ់ល្បីយូរណាស់ហើយ លក់ដាច់ខ្លាំងពេលខ្លះសឹងតែរកកន្លែងអង្គុយគ្មានផង ទាំងនេះបើនិយាយពីរសជាតិវិញ បាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ញ៉ាំឆ្ងាញ់ត្រូវមាត់ណាស់។
លឺល្បីថាឆ្ងាញ់ លក់ដាច់ចឹងច្បាស់ជាមានអារម្មណ៍ចង់ស្គាល់ចង់មកញ៊ាំហើយមើលទៅ មិនបាច់បារម្ភទេកន្លែងឆ្ងាញ់កន្លែងពិសេសបែបហ្នឹង Admin មិនលាក់ទេគឺហាងដែលល្បីនេះមានឈ្មោះថា ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់។ អ្វីដែលជាចំណុចពិសេសដែលធ្វើអោយហាងមួយនេះល្បីឈ្មោះ និងមានម៉ូយមិនដែលចេះស្ងាត់បែបនេះក៏ព្រោះតែទឹកត្រី មានរសជាតិឆ្ងាញ់ដែលធ្វើឡើងដោយម្ចាស់ហាងផ្ទាល់ជាមួយរូបមន្តពិសេស ដែលធ្វើអោយស្រូបជាមួយបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ត្រូវជាតិគ្នាខ្លាំង។
ក្រៅពីបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ហាងក៏មានលក់គុយទាវកាត់ គួង ឆៃយ៉ យ៉ាងឈ្ងុយឆ្ងាញ់ផងដែរ។ សម្រាប់អ្នកដែលមកញ៊ាំកុំរំលងបាញ់ស្រ៊ុង បាញ់ឆាវអោយសោះ ព្រោះពីរមុខនេះគឺលក់ដាច់ជាងគេប្រចាំហាងហើយអ្នកណាៗមកក៏ញ៊ាំ ២មុខនេះដែរ។ ក្នុងមួយថ្ងៃគាត់លក់បាញ់ស្រ៊ុង អស់៤០គីឡូឯណោះ បើបាញ់ឆែវវិញម្សៅអស់៣ធុង មិនតិចឯណា ចឹង ពេលបានមកហើយតែមិនបានញ៊ាំប្រយ័ត្នស្ដាយក្រោយ?៕
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
លេខទូរសព្ទ៖ 012 23 75 89 / 070 88 10 18
ទីតាំង៖ ផ្ទះលេខ៩៤ ផ្លូវ១០៧ ផ្លូវសុកហុក
វីដេអូ៖