របៀបធ្វើ ខកង្កែប ទុកសារ៉េជាមួយបបរស ហុតបែកញើសខ្ចាយ!

របៀបធ្វើ ខកង្កែប

0
2055
បបរខកង្កែបពីហាង​ទឹកសៀង
បបរខកង្កែបពីហាង​ទឹកសៀង

គ្រឿងផ្សំ

កង្កែប ៤ក្បាលធំៗល្មម (កាត់ជាដុំៗល្មម), គល់ស្លឹកខ្ទឹម ៥គល់ ហាន់ល្អិតៗ, ខ្ទឹមស ៥កំពឹស ដំឲ្យសំប៉ែត, ខ្ញី ៤០ក្រាម ហាន់ជាសរសៃៗ, ម្ទេសហាន់ បើចង់បានហិរ (ដាក់ ឬមិនដាក់ក៏បាន), ម្សៅឆាលាយជាមួយទឹក (លាយចូលគ្នាឲ្យខាប់ល្មម) ២ស្លាបព្រាបាយ, ស្លឹកខ្ទឹម កាត់ខ្លីៗល្មម។ គ្រឿងផ្សំទី២៖ ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ , ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ, ម្សៅឆា ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ។ គ្រឿងផ្សំទី៣៖ ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ, ទឹក ១០០មីលីលីត្រ។

បបរខកង្កែបពីហាង​ទឹកសៀង
បបរខកង្កែបពីហាង​ទឹកសៀង

វិធីធ្វើ

១.យកកង្កែបលាយជាមួយគ្រឿងផ្សំទី២ ទឹកស៊ីអ៊ីវខាប់ ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប ប្រេងល្ង ម្រេចម៉ត់ ម្សៅឆា ច្របល់ចូលគ្នាឲ្យសព្វ ទុកមួយឡែកប្រហែល ៣០នាទី។
២.លាយគ្រឿងផ្សំទី៣ចូលគ្នា ទឹកស៊ីអ៊ីវ ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវខាប់ អំបិល ម្រេចម៉ត់ និងទឹកចូល កូរចូលគ្នាឲ្យសព្វ ទុកមួយឡែក។
៣.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ ដាក់ខ្ទឹមស គល់ស្លឹកខ្ទឹម ខ្ញី និងម្ទេសហាន់ រំលីងឲ្យឈ្ងុយ រួចដាក់កង្កែបដែលលាយគ្រឿងហើយចូល ឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ១-២នាទី
៤.បន្ទាប់មកចាក់គ្រឿងផ្សំទី៣ដែលលាយហើយចូល ទុករម្ងាស់ឲ្យពុះប្រហែល ៥នាទី រួចដាក់ម្សៅឆាលាយជាមួយទឹកចូល (ដើម្បីឲ្យខាប់) ច្របល់ចូលគ្នារហូតឆ្អិនហើយខាប់ល្មម ហើយដាក់ស្លឹកខ្ទឹមចូលជាការស្រេច។ ខកង្កែបហូបជាមួយបបរស ឆ្ងាញ់អស់ទាស់៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
ប្រភព៖ eangsophalleth