Monthly Archives: June, 2020

បង្អែមផ្កា ឃើញហើយដឹងតែថាចង់ធ្វើញ៊ាំហ្មង?

ស្អែកជាថ្ងៃចុងសប្ដាហ៍យមានគិតថាធ្វើបង្អែមញ៊ាំជុំគ្រួសារអត់ បើមានមិនបាច់គិតអីច្រើនទេធ្វើបង្អែមផ្កានេះហើយ ព្រោះថាការធ្វើមានភាពងាយស្រួល មិនមានគ្រឿងផ្សំច្រើនហើយ លឿនទៀតសម្រាប់ការចម្អិនបង្អែមមួយមុខនេះ។ ចង់ដឹងថារបៀបធ្វើ និងគ្រឿងផ្សំត្រូវមានអ្វីខ្លះកុំភ្លេចមើលនៅខាងក្រោមនេះ។ ◀️ គ្រឿងផ្សំដែលត្រូវមាន៖ ល្ពៅ ដំឡូងស្វាយ ម្សៅដំណើប ម្សៅមី ស្ករក្រហម ខ្ទិះដូង ស្លឹកតយ អំបិល ◀️ វីដេអូបង្រៀនពីរបៀបធ្វើ៖ https://www.facebook.com/KohSantepheapFacetaste/videos/617273462213009/

ចាប់អារម្មណ៍ទេ ចំការដូងក្រអូប ត្របែកឥតគ្រាប់ ផ្លែពេញៗដើមជាង២០ហិកតា លាក់ខ្លួនក្បែរក្រុងភ្នំពេញ

គ្រាន់តែលឺថាចំការ សម្រាប់អ្នកដែលចូលចិត្តដាំដំណាំ ស្រលាញ់ការរស់នៅបែបធម្មជាតិ ច្បាស់ជាចាប់អារម្មណ៍ចង់មកឃើញ និងដើរលំហែរអារម្មណ៍ក្នុងចំការនេះជាក់ជាមិនខាន។ ចំការដូងក្រអូប ត្របែកឥតគ្រាប់ នេះគឺមានទីតាំងនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ(ផែនទីចុចទីនេះ)។ ប្រសិនបើអ្នកទាំងអស់គ្នាបានមកដល់ចំការផ្ទាល់ ឃើញដំណាំដែលកំពុងតែមានផ្លែស្រោចដើម ពេញក្នុងដីចំការជាង២០ហិកតានេះ អ្នកទាំងអស់គ្នាច្បាស់ជាចង់ចេះចង់ដឹងក្នុងការដាំដុះ ធ្វើយ៉ាងណាដើម្បីទទួលបានទិន្នផលខ្ពស់បែបនេះ។ រឿងទាំងអស់នេះមិនជាថ្វី ព្រោះថាលោក តាំង ឆេងហួត ដែលជាម្ចាស់ចំការក៏មានលក់ពូជដូងក្រអូប និងដំណាំផ្សេងៗដែលមានក្នុងចំការរបស់លោកតា ក៏ដូចជាចែករំលែកក្នុងការដាំដុះ និងថែរក្សាដំណាំធ្វើយ៉ាងណាអោយបានទិន្នផលដូចដំណាំរបស់លោកតា។ បន្ថែមពីនេះបើតាមការបញ្ជាក់ពីលោកតាការដាំដុះដំណាំដូងក្រអូបនេះគឺងាយកើបលុយ ដាំត្រឹមតែ៣ឆ្នាំ...

ជួបជុំបងប្អូន​ ឬ កម្មវិធីតិចតួចនៅផ្ទះ សាកធ្វើបង្គាកោះកុង រូបមន្តពិសេសនេះញ៉ាំបាន

ស្រក់ទឹកមាត់ម្នាក់ឯងមិនសូវទំនង បើបានស្រក់ជុំគ្រួសាររឹតតែឆ្ងាញ់។ ជួបជុំគ្នាកម្មវិធីតិចតួច​នៅផ្ទះ នឹកធ្វើអីញ៉ាំមិនឃើញ ម៉េចមិនសាកធ្វើបង្គាកោះកុងនេះញ៉ាំមើល ចង់ក្លែមក៏ឆ្ងាញ់ដែរ។ គ្រឿងផ្សំ៖ បង្គាខ្ទឹមស ខ្ទឹមក្រហម ( ចិញ្ច្រាំអោយម៉ត់បន្តិច )ម្ទេស ( កុំចិញ្ច្រាំ តែត្រូវយកទៅបុកវិញ កុំអោយម៉ត់ )អំបិល ស្ករស ម្សៅស៊ុប ក្រូចឆ្មា ទឹកត្រី ទឹកសូដាទឹកដោះគោខាប់ ជីអង្គាម ជីបន្លា ម្រះ វិធីធ្វើ៖ ១. យកបង្គាមកបកអោយស្អាត...

ស្រួលហើយឆ្ងាញ់អញ្ចឹង អត់ធ្វើញ៉ាំម៉េចបាន ក្រឡុងដូងទឹកដោះគោស្រស់

គ្រាន់តែឮថាក្រឡុកដូងទឹកដោះគោស្រស់ ក៏ទំនងបាត់ទៅហើយ។ បើមើលពីរបៀបធ្វើវិញរឹងតែស្រួល ចង់ធ្វើញ៉ាំ គ្មានអីពិបាកទេ ត្រូវការតែគ្រឿងផ្សំពីរបីមុខមក ធ្វើបានហើយ។ គ្រឿងផ្សំ៖ សាច់ដូង ២៥០ ក្រាមទឹកដោះគោស្រស់ កន្លះកែវទឹកស្ករ កន្លះកែវអំបិល ១ ជឹបទឹកដូង ២ កែវទឹកកក ៥០០ ក្រាម របៀបធ្វើ៖ ១. កាប់ដូងយកទឹកដូង បន្ទាប់មកកោសយកសាច់ដូង២. ដាក់សាច់ដូង ទឹកដោះគោស្រស់ ទឹកស្ករ អំបិល ទឹកដូង...

ចង់អង្គុយស្ទូចត្រី ញ៊ាំអាហារបែបខ្មែរ ជាមួយបរិយាកាសធម្មជាតិគឺមាននៅកន្លែងនេះ

ធ្វើការរាល់សប្ដាហ៍ពីចន្ទ ដល់សុក្រច្បាស់ជាមានអារម្មណ៍នឿយហត់តានតឹងណាស់ហើយ បែបនេះពេលថ្ងៃឈប់សម្រាបកច្បាស់ជានឹកចង់ចេញក្រៅអោយស្រស់ស្រាយ ជាពិសេសចង់រកកន្លែងណាដែលមានបរិយាកាសបែបធម្មជាតិហើយមែនអត់? អត់បញ្ហា ព្រោះថា Admin ស្គាល់ភោជនីដ្ឋានមួយកន្លែងដែលមានទាំងកន្លែងស្ទូចត្រី ម្ហូបបែបខ្មែរ និងបរិយាយកាសបែបធម្មជាតិថែមទៀត។ ភោជនីដ្ឋាន ម្លប់ពោធ៏មាត់បឹង កន្លែងដ៏ល្អនេះ គឺមានទីតាំងមិនឆ្ងាយពីក្រុងភ្នំពេញយើងឡើយ គឺស្ថិតនៅតាមបណ្ដោយផ្លូវស្រាបៀរTiger នៅទល់មុខស្ថានីយ៍ទូរទស្សន៍ហង្សមាសយើងនេះឯង(ផែនទីចុចទីនេះ)។ សម្រាប់អ្នកដែលចង់លំហែរអារម្មណ៍អង្គុយស្ទូចត្រី ជុំគ្រួសារ ទទួលទានអាហារបែបខ្មែរ មកទីនេះច្បាស់ជាពេញចិត្តជាមិនខាន ព្រោះថាសូម្បីតែកញ្ចុះសម្រាប់អង្គុយក៏គេធ្វើដាច់ៗពីគ្នា មិនអោយមានភាពរញ៉េរញ៉ៃរំខានពីអ្នកដ៏ទៃឡើយ។ ចាប់អារម្មណ៍អាចមកបានណា ហើយបើថាខ្លាចមកក្រោយគេអត់កន្លែងអង្គុយអាចខលកក់កន្លែងតាមរយៈលេខទូរសព្ទ 010 /...

ផ្ដោតលើរសជាតិជាសំខាន់ជើងមាន់ ជើងទា មួយកន្លែងនេះ១ថ្ងៃ លក់អស់​ ១៥០គីឡូ

ជើងមាន់ ជើងទាដាក់គ្រឿង រសជាតិហិរៗ លក់ដាច់ណាស់ មួយថ្ងៃ លក់អស់ដល់ទៅ ១៥០គីឡូ អ្នកទិញចាំឡើងត្រៀបត្រា។ ឃើញបែបនេះហើយមិនចូលសាកនឹងគេម៉េចបាន ពេលបានជិះកាត់សាលាបឋមទួលគោកហើយ កុំរំលងណាចូលសាកនឹងគេ ព្រោះថារសជាតិមិនអន់ឡើយ។ លក់ដាច់យ៉ាងនេះ មិនបាច់ឆ្ងល់ថាមកពីមូលហេតុអ្វីនោះទេ គឺច្បាស់ជារឿងរសជាតិឆ្ងាញ់នេះហើយ បានជាម្នាក់ៗឈរចាំទិញបែបនេះនោះ។ ក្រៅពីជើងមាន់ ជើងទា ក៏មានផាក់ឡូវ ត្រីសាបាក់ នំបុ័ងសាច់ ផងដែរ ហើយបើតាមម្ចាស់ហាងលួចខ្សឹបប្រាប់Adminនោះក្នុងមួយថ្ងៃសរុបទាំងអស់គាត់លក់អស់ ១៥០គីឡូឯណោះ មិនមែនលំៗណា។ ណ្ហើយ...

គ្រាន់តែញ៉ាំល្ហុង ១ អាទិត្យម្តង គុណសម្បតិ្តទាំង ៧ នេះនឹងរត់មករកដោយឯកឯង

Christipher Columbus (អ្នក​ដែល​រក​ឃើញ​ទ្វីប​អាមេរិក​មុន​ដំបូង​គេ​បង្អស់) ចូល​ចិត្ត​ញ៉ាំ​ល្ហុង​ណាស់​។​ ហើយ​បើ​ក្រឡេក​មើល​សារប្រយោជន៍​វិញ​ វា​ជួយ​ដល់​រាង​កាយ​មនុស្ស​បាន​ច្រើន​ណាស់​។​ វា​មាន​រសជាតិ​ឆ្ងាញ់​ បើ​ញ៉ាំ​ម្តង​ក្នុង​ ១ សប្តាហ៍​ទៀត​ រឹត​តែ​ល្អ​ចំពោះ​សុខភាព​។​ ១. ជួយ​បញ្ចុះ​កូលេស្តេរ៉ុល ល្ហុង​សម្បូរ​ជាតិ​កាក​សរសៃ​ ដែល​ជួយ​បញ្ចុះ​កូលេស្តេរ៉ុល​ ក្រៅ​ពី​នេះ​ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ និង​ វីតាមីន​របស់​វា​ ជួយ​ការ​ពារ​ជំងឺ​បេះ​ដូង​បាន​។​ ២. ជួយ​កម្ចាត់​សត្វ​ល្អិត​ និង​បារ៉ាសិត សត្វ​ល្អិត​ និង​បារ៉ាសិត​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​យើង​បាន​។​ ល្ហុង​អាច​សម្លាប់​ពពួក​បារ៉ាសិត​ ពី​រាង​កាយ​យើង​បាន​ដោយ​កម្ទេច​ពង​របស់​វា​។ គ្រាប់​ល្ហុង​ក៏​ជួយ​បាន​ច្រើន​ដែរ​។ ៣....

រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយ បើយើងឈប់ញ៉ាំកាហ្វេ

និយាយ​ដល់​រឿង​កាហ្វេ​ អ្នក​ញៀន​កាហ្វេ​ច្បាស់​ជា​ដឹង​ច្បាស់​ណាស់​ បើ​អត់​កាហ្វេ​មួយ​ថ្ងៃ​ក្នុង​ខ្លួន​មាន​រឿង​អី​ខ្លះ​កើត​ឡើង​។​ ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​រឿង​ដែល​នឹង​កើត​មាន​ចំពោះ​យើង​ បើ​សិន​ជា​យើង​បញ្ឈប់​ការ​ផឹក​កាហ្វេ​ ចុះ​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​? អាន​ដល់​ចប់​សិន​នឹង​បាន​ដឹង​។ ១. គីឡូប្រែប្រួល ជាតិ​កាហ្វេអ៊ីន​ ​ជួយ​ជំរុញ​ការ​ធ្វើ​មេតាបូលីស​ មាន​ន័យ​ថា​រាង​កាយ​នឹង​ដុត​បំផ្លាញ​កាឡូរី​បាន​លឿន​។​ ពេល​ដែល​ឈប់​ផឹក​កាហ្វេ​ រាង​កាយ​នឹង​មាន​ជាតិ​កាហ្វេអ៊ីន​ជួយ​ដុត​បំផ្លាញ​កាឡូរី​ទៀត​ហើយ​។​ ដូច​នេះ​យើង​អាច​ឡើង​ទម្ងន់​ ផ្ទុយ​មក​វិញ​ បើ​សិន​ជា​យើង​ធ្លាប់​ញ៉ាំ​កាពូឈីណូ​ក្រឡុក​ ៣ កែវ​ក្នុង​មួយ​ថ្ងៃ​ ហើយ​យើង​បែរ​ជា​ឈប់​ញ៉ាំ​វិញ​ យើង​នឹង​ស្រក​គីឡូ​ ដោយ​សារ​យើង​មិន​បាន​ទទួល​កាឡូរី​ច្រើន​ទៀត​ទេ​។ ២. ពិបាក​ផ្ទង់​អារម្មណ៍​ ការ​ផឹក​កាហ្វេ​នឹង​ជួយ​ដល់​ការ​រំញោច​អ័រម៉ូន​ ដូប៉ាមីន​ និង​អាដ្រីណាលីន​ ដែល​ជំរុញ​ដល់​សកម្មភាព​​ខួរ​ក្បាល​...

បង្កងយក្ស ក្ដាមយក្ស ពិតជាមានរសជាតិពេលមានលុយគួរតែសាក អោយបានម្ដង

និយាយដល់បង្កងយក្ស ក្ដាមយក្ស មិនថាតែអ្នកដែលចូលចិត្តញ៊ាំគ្រឿងសមុទ្រទេ ដែលរំជើបរំជួលអារម្មណ៍ចង់ញ៊ាំ សូម្បីតែអ្នកមិនចូលចិត្តញ៊ាំក៏ក្នុងចិត្តនឹកចង់ភ្លក្សអោយបានស្គាល់រសជាតិដែរផងមិនដឹង ព្រោះថាធំៗមើលទៅសែនទំនងសឹងអីហ្នឹង អ្នកខ្លះគ្រាន់តែឃើញញ្ញាណស្រមើសមៃនឹកដល់រសជាតិផងមិនដឹង។ មិនបាច់និយាយអីវែងឆ្ងាយទេ ព្រោះថារាល់ដងគ្រាន់តែយើងញ៊ាំគ្រឿងសមុទ្រតូចៗធម្មតាផង ឆ្ងាញ់សឹងអីចុះទម្រាំតែខ្នាតយក្សបែបនេះទៀត រសជាតិកប់យ៉ាងណាទៅ។ Admin ភ្លក្សបានម្ដងហើយនៅហាង BEST FOOD​(ទីតាំងចុចទីនេះ) ទាំងអាំង ទាំងចំហុយ គឺថាពិតជាឆ្ងាញ់ពិតមែនសាច់បង្កង និងក្ដាមឡើងណែនហ្មងហើយ ជាពិសេសជ្រលក់ជាមួយទឹកត្រីកោះកុងហិរៗប្រចាំហាងទៀត រសជាតិពិតជាពិបាកនឹងថ្លែងឆ្ងាញ់ហួសការគិត។ ណ្ហើយ របស់ឆ្ងាញ់បែបនេះគួរតែសន្សំលុយសាកអោយបានស្គាល់រសជាតិម្ដងមែនតើ ថ្វីត្បិតតែថ្លៃបន្តិចមែន ប៉ុន្តែសាកសមនឹងរសជាតិក៏ដូចជារសជាតិរបស់វាណាស់ ម៉ោះបើសិនជាចាប់អារម្មណ៍អាចខលកុម្ម៉ងតាមរយៈលេខ...

អស់លុយតិច ហើយញ៊ាំបានយូរទៀត របៀបធ្វើជ្រកត្រកួន​

របៀបធ្វើជ្រកត្រកួន​ចំណាយអស់លុយតិចមែន គ្រឿងផ្សំមិនច្រើនទេ ហើយអាចទុកញ៊ាំបានយូរទៀតផង សម្រាប់បងៗដែលតែងតែខ្ចប់បាយយកទៅញ៊ាំកន្លែងធ្វើការ គួរសាកល្បងរៀនធ្វើ អាចយកទៅញ៊ាំបានម្តងម្កាល មិនសូវចំណាយលុយទិញគេ។ គ្រឿងផ្សំ - ត្រកួនស្រស់ ៣០០ ក្រាម- ការ៉ុតមួយមើមតូច- អំបិល​មួយចុង​ស្លា​ព្រា​កាហ្វេ- ក្រូច​ឆ្មា- ខ្ទឹម​ក្រហម ២មើម- ខ្ទឹម​ស ៣ទៅ៤កម្ពឹស- ប៊ីចេង​កន្លះស្លាព្រាកា្វហ្វេ- ស្ករសមួយស្លា​ព្រាកា​ហ្វេ វិធីធ្វើ ១. ជា​ដំ​បូង​អ្នក​ត្រូវ​យក​ត្រកួន​មក​ស្រុះ​វា​ឱ្យ​ទន់​ជាមុន​សិន​​បន្ទាប់​មក​ធ្វើ​ការ​កាត់​រឺ​សាប់​វា​ឱ្យ​ទៅ​ជា​សរសៃ​ក៏បាន​។ បន្ទាប់​​មក​ទៀត​ត្រូវ​កោស​សំបក​ការ៉ុត នឹង​លាង​ទឹក​ឱ្យ​ស្អាត បន្ទាប់​​មក​​កាត់​វា​ជា​កង់​ៗ ​ប្រវែង...

មុខម្ហូបសម្រាប់បាយថ្ងៃ ឆាថ្លើមខ្ទឹមលីង រសជាតិ អ៉េមហ្មង!

សម្រាប់បងប្អូនដែលមិនទាន់រកម្ហូបញ៊ាំបាយឃើញ ហើយមិនទាន់ចេះចម្អិនម្ហូបឆារថ្លើមខ្ទឹមលីង អាចសាកល្បងបាន។ គ្រឿងផ្សំ _ ថ្លើម500ក្រាមលាងទឹកអោយស្អាតល្អហាន់ស្ដើងៗ_ ខ្ទឹមស ចិញ្រ្ចាំអោយម៉ដ្ឋ១កូនចាន_ ស្ករស_ ប្រេងខ្យង_ ទឹកត្រី_ ម្រេចម៉ដ្ឋ ២ស្លាបព្រាកាហ្វេ_ ស្លឹកខ្ទឹម2ដើម_ អំបិលម៉ដ្ឋ១ចិប_ ប្រេងឆារ អាចប្រើម្សៅរ៉តឌីក៍បាន វិធីធ្វើ _ ដាក់ខ្ទះចាក់ប្រេងឆារបំពងខ្ទឹមអោយក្រហមល្អ ដួសទុកមួយអន្លើសិន។_ ដាក់អំបិល១ចិបចូល សិមចាក់ថ្លើមចូល ធ្វើដូចនេះអត់ផ្ទុះខ្ទាតខ្លាញ់ បន្ទាប់មកចាប់ផ្ដើមបង់គ្រឿងចូល ប្រេងខ្យង, ទឹកត្រី, ស្ករស...

ពិតជាល្អប្លែក ទាំងបរិយាកាស រចនាបថ សេវាកម្ម និងរសជាតិម្ហូប

ជារៀងរាល់ចុងសប្ដាហ៍អ្នកណាខ្លះ តែងតែមានគម្រោងនាំគ្រួសារ រឺណាត់មិត្តភក្ដិចេញទៅញ៊ាំអាហារនៅខាងក្រៅ? សម្រាប់អ្នកដែលចូលចិត្តបែបនេះច្បាស់ជាចង់ស្គាល់កន្លែងដែលមានបរិយាកាសល្អ មានការរចនាដែលប្លែកទាក់ភ្នែកប្លែកអារម្មណ៍ និងផ្ដោតសំខាន់ខ្លាំងជាងគេនោះគឺសេវាកម្ម និងរសជាតិម្ហូបហើយមែនអត់ ព្រោះថាមានអ្វីទាំងអស់នេះល្អទើបបានទៅហើយមិនស្ដាយលុយ។ ម៉ោះ សម្រាប់អ្នកមិនចង់ទៅណាឆ្ងាយ សាកសម្លឹងមកមើលហាងថ្មីមួយនៅលើដីទីក្រុងរណបជ្រោយចង្វារបន្តិចមើល៎នោះគឺហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប (ទីតាំងចុចទីនេះ)ព្រោះថាហាងនេះមានទីតាំងធំទូលាយ ទាំងខាងក្នុង និងខាងក្រៅ មានខ្យល់ធម្មជាតិបក់មករំភើយៗនាពេលរសៀល ធ្វើអោយអ្នកដែលអង្គុយទទួលទានអាហារមានអារម្មណ៍ថាស្រស់ស្រាយ។ រីឯការរចនាក៏ក្នុងហាងក៏មានលក្ខណៈបែបខ្មែរ ខុសប្លែកពីហាងគេដ៏ទៃដោយមានការច្នៃដំបូលប្រក់ស្លឹក ជួយកាត់បន្ថយកម្ដៅបានមួយកម្រិតទៀត។ ចំពោះអ្នកដែលធ្លាប់បានមកញ៊ាំច្បាស់ជាបានដឹងជាមួយសេវាកម្មដ៏ល្អ ផ្គាប់ចិត្តអតិថិជនមិនអោយទាស់ចិត្ត រួមជាមួយរសជាតិម្ហូបដ៏មានរសជាតិជាពិសេសមុខម្ហូបប្រចាំហាងនោះគឺ ស៊ុបគោខ្មែរ, ស៊ុបម្រះសៀមរាប...

Most Read