ពិតជាល្អប្លែក ទាំងបរិយាកាស រចនាបថ សេវាកម្ម និងរសជាតិម្ហូប

ល្អទាំងបរិយាកាស រចនាបថ សេវាកម្ម និងរសជាតិម្ហូប

0
16712

ជារៀងរាល់ចុងសប្ដាហ៍អ្នកណាខ្លះ តែងតែមានគម្រោងនាំគ្រួសារ រឺណាត់មិត្តភក្ដិចេញទៅញ៊ាំអាហារនៅខាងក្រៅ? សម្រាប់អ្នកដែលចូលចិត្តបែបនេះច្បាស់ជាចង់ស្គាល់កន្លែងដែលមានបរិយាកាសល្អ មានការរចនាដែលប្លែកទាក់ភ្នែកប្លែកអារម្មណ៍ និងផ្ដោតសំខាន់ខ្លាំងជាងគេនោះគឺសេវាកម្ម និងរសជាតិម្ហូបហើយមែនអត់ ព្រោះថាមានអ្វីទាំងអស់នេះល្អទើបបានទៅហើយមិនស្ដាយលុយ។

ម៉ោះ សម្រាប់អ្នកមិនចង់ទៅណាឆ្ងាយ សាកសម្លឹងមកមើលហាងថ្មីមួយនៅលើដីទីក្រុងរណបជ្រោយចង្វារបន្តិចមើល៎នោះគឺហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប (ទីតាំងចុចទីនេះ)ព្រោះថាហាងនេះមានទីតាំងធំទូលាយ ទាំងខាងក្នុង និងខាងក្រៅ មានខ្យល់ធម្មជាតិបក់មករំភើយៗនាពេលរសៀល ធ្វើអោយអ្នកដែលអង្គុយទទួលទានអាហារមានអារម្មណ៍ថាស្រស់ស្រាយ។ រីឯការរចនាក៏ក្នុងហាងក៏មានលក្ខណៈបែបខ្មែរ ខុសប្លែកពីហាងគេដ៏ទៃដោយមានការច្នៃដំបូលប្រក់ស្លឹក ជួយកាត់បន្ថយកម្ដៅបានមួយកម្រិតទៀត។

ចំពោះអ្នកដែលធ្លាប់បានមកញ៊ាំច្បាស់ជាបានដឹងជាមួយសេវាកម្មដ៏ល្អ ផ្គាប់ចិត្តអតិថិជនមិនអោយទាស់ចិត្ត រួមជាមួយរសជាតិម្ហូបដ៏មានរសជាតិជាពិសេសមុខម្ហូបប្រចាំហាងនោះគឺ ស៊ុបគោខ្មែរ, ស៊ុបម្រះសៀមរាប និងសាច់អាំងថ្មភ្នំភ្លើង ដែលមុខម្ហូបទាំង៣នេះអ្នកទាំងអស់គ្នាគួរតែសាក។ ចាប់អារម្មណ៍អ្វីទាំងអស់នេះកុំភ្លេចមកសាកទាំងអស់គ្នាណា ទីតាំងល្អកៀកក្រុងផងនៅចាំអីទៀត៕