រូបមន្តភេសជ្ជៈធ្វើនៅផ្ទះខ្លួនឯង ល្អបំផុតជួយឲ្យសុខភាពល្អ រាងស្អាតជាងមុន និងមានថាមពលពេញខ្លួនទៀតផង។ ខាងក្រោមនេះជារូបមន្តភេសជ្ជៈ ៥ មុខ ដាក់ស្ករតិច ប្រើទឹកធម្មតា ជំនួសទឹកសូដា ជាមួយគ្រឿងផ្សំធ្វើឲ្យសុខភាពល្អ មានទាំងរសជាតិឆ្ងាញ់ទៀតផង។
១. ទឹកត្រសក់
គ្រឿងផ្សំ៖
- ត្រសក់ ១ ផ្លែ
- ជីវ៉ាន់ស៊ុយ ១ ក្តាប់
- ក្រូចឆ្មារ ១ ផ្លែ
- ខ្ញីចិញ្ច្រាំហើយ ១ ស្លាបព្រាបាយ
- ទឹកប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ
- ទឹកកន្លះកែវ
វិធីធ្វើ៖ ក្រឡុកគ្រឿងផ្សំទាំងអស់ចូលគ្នា ហើយផឹកមុនចូលគេង។ យើងអាចញ៉ាំរយៈពេល ១ ខែហើយបន្ទាប់មកឈប់ញ៉ាំ ១ សប្តាហ៍សិន។ អាចធ្វើញ៉ាំបែបនេះដដែលៗបាន។
២. ទឹកត្រសក់ក្រូចឆ្មារស្រស់
គ្រឿងផ្សំ៖
- ក្រូចឆ្មារ ១ ផ្លែ
- ត្រសក់ ២ ផ្លែ
- ក្រូច ១ ផ្លែធំ
- ទឹកឃ្មុំដាក់តាមចំណូលចិត្ត
- ជីអង្កាម ដាក់តាមចំណូលចិត្ត
- Sparkling Water ១ លីត្រ
វិធីធ្វើ៖ ហាន់ត្រសក់ជាជំនិតស្តើងៗ រួចដាក់ចូលក្នុងកែវ ច្របាច់យកទឹកក្រូចឆ្មារ និងក្រូច។ លាយត្រសក់ ទឹកក្រូច និងទឹកឃ្មុំ ចូលគ្នា បន្ថែមទឹកសូដា និង ដាក់ជីអង្កាមចូលជាការស្រេច។
៣. ទឹកក្រូចពណ៌លឿង
គ្រឿងផ្សំ៖
- ក្រូច ៥ ផ្លែ
- Sparking water ១ លីត្រ
- ជីអង្កាម
- ទឹកកក
វិធីធ្វើ៖ យកក្រូច ៤ ផ្លែច្របាច់យកទឹក ហើយមួយផ្លែទៀត ចិតជាចំនិត។ លាយទឹកក្រូចជាមួយ sparkling waterក្នុងកែវធំមួយ។ ពេលញ៉ាំគ្រាន់ជាមួយទឹកកក និងជីអង្កាមជាការស្រេច។
៤. ទឹកប៉ោម
គ្រឿងផ្សំ៖
- ទឹកប៉ោម ១ លីត្រ (ស្រស់ ឬ ប្រអប់ក៏បាន)
- ជីអង្កាម
- ទឹកក្រូចឆ្មារ ១០០ មីលីលីត្រ
- ក្រូច ១ ផ្លែ
- ទឹកកក
វិធីធ្វើ៖ ចិតក្រូចជាជំនិតស្តើងៗ។ លាយទឹកប៉ោម និងទឹកក្រូចឆ្មារ ក្នុងកែវ ដាក់ជំនិតក្រូច ជីអង្កាម និងទឹកកកចូល ដាក់ទឹកកកចូលអាចញ៉ាំបានហើយ។
៥. ទឹកម្នាស់
គ្រឿងផ្សំ៖
- Sparkling Water ១ លីត្រ
- ក្រូចឆ្មារ ១ ផ្លែ
- ទឹកម្នាស់ ១ កំប៉ុង
- ជីអង្កាម
វិធីធ្វើ៖ ដាំទឹកឲ្យពុះ ច្របាច់ក្រូចយកទឹក ដាក់ស្ករចូលក្នុងទឹក ហើយដាក់វារំងាស់ រហូតដល់រលាយ។ បន្ទាប់ដាក់ទឹកក្រូចឆ្មារចូល ហើយបិទភ្លើង។ ចាក់ល្បាយដែលដាំហើយចូលក្នុងកែវដោយប្រើកន្ត្រង។ រួចចាក់ទឹកក្រូចឆ្មារ និងទឹកម្នាស់ចូលតាមក្រោយ។ ពេលញ៉ាំត្រូវដាក់ក្នុងទូរឲ្យត្រជាក់សិន សឹមយកមកញ៉ាំ។