គ្រាន់តែឮថាក្រឡុកដូងទឹកដោះគោស្រស់ ក៏ទំនងបាត់ទៅហើយ។ បើមើលពីរបៀបធ្វើវិញរឹងតែស្រួល ចង់ធ្វើញ៉ាំ គ្មានអីពិបាកទេ ត្រូវការតែគ្រឿងផ្សំពីរបីមុខមក ធ្វើបានហើយ។

គ្រឿងផ្សំ៖
- សាច់ដូង ២៥០ ក្រាម
- ទឹកដោះគោស្រស់ កន្លះកែវ
- ទឹកស្ករ កន្លះកែវ
- អំបិល ១ ជឹប
- ទឹកដូង ២ កែវ
- ទឹកកក ៥០០ ក្រាម

របៀបធ្វើ៖
១. កាប់ដូងយកទឹកដូង បន្ទាប់មកកោសយកសាច់ដូង
២. ដាក់សាច់ដូង ទឹកដោះគោស្រស់ ទឹកស្ករ អំបិល ទឹកដូង ទឹកកក ចូលទៅក្នុងម៉ាសុីនក្រឡុក ហើយក្រឡុកអោយសព្វរួចរាល់ជាការស្រេច។
