ជួបជុំបងប្អូន​ ឬ កម្មវិធីតិចតួចនៅផ្ទះ សាកធ្វើបង្គាកោះកុង រូបមន្តពិសេសនេះញ៉ាំបាន

បង្គាកោះកុង ហឹរៗ

0
3099

ស្រក់ទឹកមាត់ម្នាក់ឯងមិនសូវទំនង បើបានស្រក់ជុំគ្រួសាររឹតតែឆ្ងាញ់។ ជួបជុំគ្នាកម្មវិធីតិចតួច​នៅផ្ទះ នឹកធ្វើអីញ៉ាំមិនឃើញ ម៉េចមិនសាកធ្វើបង្គាកោះកុងនេះញ៉ាំមើល ចង់ក្លែមក៏ឆ្ងាញ់ដែរ។

Image may contain: food

គ្រឿងផ្សំ៖

  • បង្គា
  • ខ្ទឹមស ខ្ទឹមក្រហម ( ចិញ្ច្រាំអោយម៉ត់បន្តិច )
  • ម្ទេស ( កុំចិញ្ច្រាំ តែត្រូវយកទៅបុកវិញ កុំអោយម៉ត់ )
  • អំបិល ស្ករស ម្សៅស៊ុប ក្រូចឆ្មា ទឹកត្រី ទឹកសូដា
  • ទឹកដោះគោខាប់ ជីអង្គាម ជីបន្លា ម្រះ

វិធីធ្វើ៖

១. យកបង្គាមកបកអោយស្អាត ហើយកាត់តាមបណ្ដោយខ្លួនជាពីរ ( កុំអោយដាច់ពីគ្នា ) បន្ទាប់មកយកមករៀបដាក់ចាន ដែលត្រូវទទួលទាន អោយមើ់លទៅស្អាត រួចយកទៅដាក់ក្នុងទូរទឹកកក ទុកអោយត្រជាក់ (ដាក់ទឹកសូដាក៏បាន)
២. ច្របាច់ទឹកក្រូចឆ្មាដាក់ចាន រួចដាក់ខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ( ទុកប្រហែល10 នាទី ដើម្បីកុំអោយក្រពុលខ្ទឹម ) ហើយដាក់អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប និងទឹកដោះគោខាប់បន្តិច រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ។

Image may contain: food


៣. ពេលទទួលទាន ទើបយកបង្គាដែលយើងបានក្លាសេទុក យកមកស្រោចទឹកម្ទេសពីលើអោយសព្វ ហើយបន្ថែម ជីអង្គាម ជីបន្លាពីលើតិច លំអរ ម្រះហាន់ស្តើងៗរៀបក្រោមចានដូចរូបរួចជាការស្រេច ៕
មុខម្ហូបនេះត្រូវការប្រើម្ទេសច្រើន អោយហិរខ្លាំង ដើម្បីអោយបង្គាឆ្អិនល្អ