គ្រាន់តែញ៉ាំល្ហុង ១ អាទិត្យម្តង គុណសម្បតិ្តទាំង ៧ នេះនឹងរត់មករកដោយឯកឯង

ញ៉ាំ​តែ ១​ អាទិត្យ​ម្តង​ទេ ទទួលបាន​គុណសម្បត្តិច្រើន​ណាស់

0
1658

Christipher Columbus (អ្នក​ដែល​រក​ឃើញ​ទ្វីប​អាមេរិក​មុន​ដំបូង​គេ​បង្អស់) ចូល​ចិត្ត​ញ៉ាំ​ល្ហុង​ណាស់​។​ ហើយ​បើ​ក្រឡេក​មើល​សារប្រយោជន៍​វិញ​ វា​ជួយ​ដល់​រាង​កាយ​មនុស្ស​បាន​ច្រើន​ណាស់​។​ វា​មាន​រសជាតិ​ឆ្ងាញ់​ បើ​ញ៉ាំ​ម្តង​ក្នុង​ ១ សប្តាហ៍​ទៀត​ រឹត​តែ​ល្អ​ចំពោះ​សុខភាព​។​

ល្ហុងជាឱសថធម្មជាតិព្យាបាលជំងឺ ...

១. ជួយ​បញ្ចុះ​កូលេស្តេរ៉ុល

ល្ហុង​សម្បូរ​ជាតិ​កាក​សរសៃ​ ដែល​ជួយ​បញ្ចុះ​កូលេស្តេរ៉ុល​ ក្រៅ​ពី​នេះ​ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ និង​ វីតាមីន​របស់​វា​ ជួយ​ការ​ពារ​ជំងឺ​បេះ​ដូង​បាន​។​

២. ជួយ​កម្ចាត់​សត្វ​ល្អិត​ និង​បារ៉ាសិត

សត្វ​ល្អិត​ និង​បារ៉ាសិត​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​យើង​បាន​។​ ល្ហុង​អាច​សម្លាប់​ពពួក​បារ៉ាសិត​ ពី​រាង​កាយ​យើង​បាន​ដោយ​កម្ទេច​ពង​របស់​វា​។ គ្រាប់​ល្ហុង​ក៏​ជួយ​បាន​ច្រើន​ដែរ​។

7 Things That Can Happen to Your Body If You Eat Papaya Once a Week

៣. កាត់​បន្ថយ​ការ​រលាក

ល្ហុង​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​។​ វា​ពិត​ជា​មាន​ប្រយោជន៍​ណាស់​ ក្នុង​ការ​ប្រឆាំង​នឹង​ស្បែក​រលាក​ និង​រលាក​សន្លាក់​ជា​ដើម​។

៤. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ផ្លែ​ឈើ​ទាំង​នេះ​មាន​វីតាមីន​ A និង​ C ដែល​ជា​សារធាតុ​ចិញ្ចឹម​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ត្រូវ​ការ​។​ វា​ល្អ​សម្រាប់​រាង​កាយ​ និង​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​ដំណើរ​ការ​ល្អ​។​

៥. ការ​ពារ​ភាព​ចាស់​

​សារធាតុ​ចិញ្ចឹម​ក្នុង​ល្ហុង​ដែល​យើង​បាន​បញ្ជាក់​ពី​ដំបូង​ អាច​ជួយ​ការ​ពារ​ភាព​ចាស់​បាន​ ដូច​ជា​វីតាមីន​ C និង E និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ វា​ការពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី​ ការ​បំផ្លាញ​ពី​ព្រះ​អាទិត្យ​ និង​ ស្នាម​ជ្រួញ​។​

7 Things That Can Happen to Your Body If You Eat Papaya Once a Week

៦. ជា​ជួយ​កាត់​បន្ថយ​សម្ពាធ​ក្នុង​ឈាម​

​រឿង​នេះ​អាច​កើត​ឡើង​បាន​ ត្រូវ​អរគុណ​ដល់​សារធាតុ​ Carpanine ក្នុង​ល្ហុង​ ដែល​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​។​

៧. កាត់​បន្ថយ​ស្ត្រេស

វីតាមីន​ C ក្នុង​ល្ហុង​ អាច​កាត់​បន្ថយ​ស្ត្រេស​បាន​ យោង​តាម​ការ​ស្រាវ​ជ្រាវ​ បាន​ធ្វើ​ឡើង​ក្នុង​ សាកលវិទ្យាល័យ​ Alabama។