អស់លុយតិច ហើយញ៊ាំបានយូរទៀត របៀបធ្វើជ្រកត្រកួន​

0
1161

របៀបធ្វើជ្រកត្រកួន​ចំណាយអស់លុយតិចមែន គ្រឿងផ្សំមិនច្រើនទេ ហើយអាចទុកញ៊ាំបានយូរទៀតផង សម្រាប់បងៗដែលតែងតែខ្ចប់បាយយកទៅញ៊ាំកន្លែងធ្វើការ គួរសាកល្បងរៀនធ្វើ អាចយកទៅញ៊ាំបានម្តងម្កាល មិនសូវចំណាយលុយទិញគេ។

គ្រឿងផ្សំ

– ត្រកួនស្រស់ ៣០០ ក្រាម
– ការ៉ុតមួយមើមតូច
– អំបិល​មួយចុង​ស្លា​ព្រា​កាហ្វេ
– ក្រូច​ឆ្មា
– ខ្ទឹម​ក្រហម ២មើម
– ខ្ទឹម​ស ៣ទៅ៤កម្ពឹស
– ប៊ីចេង​កន្លះស្លាព្រាកា្វហ្វេ
– ស្ករសមួយស្លា​ព្រាកា​ហ្វេ

វិធីធ្វើ

១. ជា​ដំ​បូង​អ្នក​ត្រូវ​យក​ត្រកួន​មក​ស្រុះ​វា​ឱ្យ​ទន់​ជាមុន​សិន​​បន្ទាប់​មក​ធ្វើ​ការ​កាត់​រឺ​សាប់​វា​ឱ្យ​ទៅ​ជា​សរសៃ​ក៏បាន​។ បន្ទាប់​​មក​ទៀត​ត្រូវ​កោស​សំបក​ការ៉ុត នឹង​លាង​ទឹក​ឱ្យ​ស្អាត បន្ទាប់​​មក​​កាត់​វា​ជា​កង់​ៗ ​ប្រវែង ២ ទៅ ៣ ត្នាំងដៃ រួច​ហើយធ្វើ​ការ​​ឈូស​វាជា​​សរសៃ​ទុក​មួយ​អន្លើ។
២. ជា​បន្តរ​មក​ទៀត​អ្នក​ត្រូវ​ហាន់​ខ្ទឹមក្រហម​ជា​បន្ទះ​ស្តើង​ៗ​នឹង​ចិញ្ច្រាំ​ខ្ទឹម​ស។
៣. យក​ត្រ​កួន​​ការ៉ុត​ ខ្ទឹម​ស​ចិញ្ច្រាំ​​នឹង​ខ្ទឹម​ក្រហម​មក​​​លាយ​​​បញ្ចូល​​គ្នា​រួច​​​បន្ថែម​អំបិល​​មួយចុង​ស្លា​ព្រា​កាហ្វេ,ប៊ីចេង​​កន្លះ​​ស្លា​ព្រាកាហ្វេ, ស្ករសមួយស្លា​ព្រាកា​ហ្វេ​,ច្រ​បល់​គ្នា​​ឱ្យ​សព្វ​ចូល​គ្នា​​ជា​បន្ត​​មកទៀត​​បន្ថែម​ក្រូច​ឆ្មា​ចូល​កូរ​ឱ្យ​សព្វ​ភ្លក់​មើល​​ជួ​ល្មមតាម​​ចំណូលចិត្ត​អ្នក​។​
៤. អ្នក​​អាច​ទុក​​មួយ​ស្របក់​ដើម្បី​ឱ្យ​ជាតិ​​ជូ​ចូល​​គ្នា​សព្វ​រឺ​អាច​ដាក់​ក្នុង​​កែវ​​គ្រប​​ឱ្យ​ជិត​ទុក​ក្នុង​ទូ​ទឹក​កក​​ទុក​បាន​​យូ៕

ប្រភព៖ Lalinn like Cooking & Share