ជិតដល់ម៉ោងបាយថ្ងៃត្រង់ទៀតហើយ ចុះស្ត្រីមេផ្ទះ មេចុងភៅទាំងឡាយរកមុខម្ហូបសម្រាប់ថ្ងៃនេះបានហើយរឺនៅ? បើថានៅមិនទាន់ដឹងថាធ្វើម្ហូបអីទេ សាកមកឆាមីសួរត្រីខ សាកមើលព្រោះថារសជាតិមិនអត់ទេ ជាពិសេសងាយក្នុងការធ្វើថែមទៀត។ សម្រាប់គ្រឿងផ្សំដែលត្រូវមាន និងវីដេអូបង្រៀនធ្វើAdmin ទុកនៅខាងក្រោមនេះណា។

◀️ គ្រឿងផ្សំដែលត្រូវមាន៖
- ត្រីខ ២កំប៉ុង
- មីសួរ ១កញ្ចប់
- ពងមាន់ មួយគ្រាប់
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
- ទឹកត្រី កន្លះស្លាបព្រាកាហ្វេ
- ស្ករ ១ស្លាបព្រាកាហ្វេ
- ប្រេងខ្យង ២ស្លាបព្រាកាហ្វេ
- ម្ទេសខ្ទឹមបុក (ម្ទេស ៥ផ្លែ ខ្ទឹម៥កំពឹស)
- ខាត់ណាដើម ៤ដើម
- ស្នៀតពោត ៥
- ការ៉ុត ១មើម
- ត្រចៀកកណ្ដុរ ១ខាំ



◀️ វីដេអូបង្រៀនធ្វើ៖