គាវស្នូលស្លឹកគូឆាយ ធ្វើហើយយកទៅចៀនក៏បាន ចំហុយក៏បាន រសជាតិម្នាក់ម៉្យាងទេ។ នេះវិធីធ្វើ ទំនេរៗសាកធ្វើញ៉ាំលេងទៅ៖

គ្រឿងផ្សំ៖
- ស្លឹកគូឆាយ ១០០ក្រាម
- សាច់ (ជ្រូក ឬ មាន់) ១០០ ក្រាម
- ពងមាន់ស្រែ ២គ្រាប់ ប្រសិនប្រេីពងមាន់ កសិកម្ម តែ១គ្រាប់បានហេីយ
- ខ្ទឹម ចិញ្រ្ជាំ ៣កំពឹស
- ម្រេចម៉ដ្ឋ ១ ចឹប ស្ករ ១ ចឹប អំបិល ១ ចឹប ម្ស៉ៅខ្ទឹមអំបិល ១ ចឹប ប្រេងល្ងរកូរ៉េឬជប៉ុន ៣ ដំណក់

វិធីធ្វើ៖
១. វៃពងមាន់អោយសព្វល្អ ហេីយដាក់គ្រឿងចូលទាំងអស់លាយចូលគ្នា រួចក៏ខ្ចប់ម្តងមួយៗ រហូតដល់អស់ ចំហុយ ២០ ទៅ ២៥នាទី

២. សម្រាប់ចៀន ប្រហែល ១០ ទៅ ១៥ នាទីប៉ុណ្ណោះ។ ដាក់ប្រេងចូលខ្ទះបន្តិច រៀបគាវលេីខ្ទះ ចាក់ទឹកចូលជិតលិចគាវ គ្របគំរប បេីកភ្លេីងល្មម។

៣. ចៀនដល់ជិតអស់ទឹក សូមចំហរគំរប ដល់ពេលអស់ទឹក បាតនំចាប់ផ្តេីមក្រហមនិងស្រួយ គឺឆ្អិនអាចទទួលបានហេីយ។
ប្រសិនញ៉ាំមិនអស់អាចចំហុយ ហេីយបង្កកទុក ពេលចង់ញ៉ាំយកមកកំដៅ ឬចៀនបាន។

បញ្ជាក់ ៖ សំបកគាវស្រស់ៗ អាចរកបាននៅតាមផ្សារទំនេីប ឬនៅផ្សារម្ហូបជប៉ុន។