បាយល្ងាចហើយ បានបង្អែមផ្លែឈើលាងមាត់ ដឹងតែផ្អែមសាហាវហ្មង។ ធ្វើបាបចិត្តអ្នកធាត់បន្តិចមែន តែញ៉ាំម្តងមិនធាត់ទេ និយាយលួងចិត្តខ្លួនឯងតិចទៅ ធ្វើម៉េចបើបង្អែមទំនងមែន។ ម៉ោះបើលួងចិត្តបានហើយ នេះវិធីធ្វើនៅក្រោមហ្នឹងស្រាប់ ធ្វើទុកញ៉ាំទៅ៖
គ្រឿងផ្សំ៖
- ប៉ោម ស្រកានាគ ផ្លែទម្លាប់
- ត្នោតខ្ចី ទុរេន ដូងខ្ទិះ ត្រាវស្ងោ
- ផ្លែមៀន លតឈិត ម្នាស់
- ផ្លែទំពាំងបាយជូរ ផ្លែប័រ
- ត្រសក់ស្រូវ ផ្លែចាន់ទុំ
- ខ្នុរ ល្ហុងទុំ ផ្លែទឹកដោះ
វិធីធ្វើ៖
- ចិត ឬ បកសំបកផ្លែឈើ យកគ្រាប់ចេញ
- ដាក់ទឹកស្ក
- ដាក់ខ្ទិះដូង
- ដាក់ទឹកកក
- អូវ៉ាន់ទីន
- ទឹកដោះគោខាប់
តែប៉ុណ្ណឹងយើងនឹងបានបង្អែមផ្លែឈើមួយចានញ៉ាំយ៉ាងផ្អែមឆ្ងាញ់ ត្រជាក់ដល់ចិត្តបាត់។
**បញ្ជាក់:
របៀបធ្វើទឹកស្ករ៖
- ដាក់ដាំទឹកប្រមាណ ១ លីត្រ
- ពុះដាក់ស្កស ឬស្កត្នោត ១ គីឡូ
- រម្ងាស់ទុកប្រមាណ ២០ នាទី(ឧស្សាហ៏កូរកុំឲខ្លោច)
- រីងល្មមសឹមដាក់ចុះ។
របៀបធ្វើខ្ទិះដូង៖
- យកដូងកោស មកច្របាច់ជាមួយនឹងទឹកឆ្អិន
- ច្រោះយកតែទឹក (មិនចាំបាច់ដាំខ្ទិះម្ដងទៀតទេ)។