ប្រហិតបាក់សៀក គឺធ្វេីពីសាច់ជ្រូក បៀកជាបន្ទះស្តេីងៗ ទំហំតូចល្មម ដាក់គុយទាវ ស៊ុបមី មីហឹរ ឆ្នាំងភ្លេីង ស៊ុប អាចច្នៃជាអាហារផ្សេងៗតាមចំណង់ចំណូលចិត្តបាន។អាចធ្វើញ៉ាំខ្លួនឯងតាមរូបមន្តខាងក្រោមនេះបាន៖

គ្រឿងផ្សំ៖
- សាច់ជ្រូកស្មាមុខចិញ្ច្រាំ ២ ខាំ
- ម្រេចម៉ដ្ឋ ១ ចឹប (ប្រើម្រេចស)
- អំបិល ១ ចុងស្លាបព្រាបាយ
- ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាកាហ្វេ
- ខ្ទឹមស ៣ កំពឹស
- ទឹកកក ៥ គ្រាប់ប៉ុនមេដៃ
- ទឹកស្អាត ២ ស្លាបព្រាបាយ
- ម្សៅឆា ១ចុងស្លាបព្រាបាយ

វិធិធ្វើ៖
កិនសាច់ និងគ្រឿងចូលគ្នាទាំងអស់ឲ្យម៉ដ្ឋល្អ និងប្តូរទៅជាពណ៌ផ្កាឈូកស្រាល។
វិធីចម្អិន៖
ដាំទឹកពុះ ដាក់ស្ករស ម្សៅសុប។ យកចានអុីណុកបៀកប្រហិត ស្តេីងៗ នៅមាត់ចាន ហេីយដាក់ចានចូលក្នុងឆ្នាំង ដោយប្រេីភ្លេីងល្មម កុំអោយទឹកចូលក្នុងចាន ។ បិទគ្របឆ្នាំងកុំអោយជិតព្រោះអាចផុល មិនអញ្ចឹងទឹកនឹងចូលចានប្រហិត។ ប្រសិនចំហរគម្របក៏បាន គ្រាន់តែរៀងយូរឆ្អិនជាងផ្អឹបគំរប។ពេលឆ្អិនប្រេីចុងកាំបិតឆ្កឹះចេញជាការស្រេច ហេីយបន្តរបៀករហូតទាល់តែអស់សាច់ប្រហិត។