ទៅសៀមរាបអុំទូកនេះ កុំភ្លេចហាងបុកមាន់ល្បីជាង១០ឆ្នាំ

0
2203

នេះជាលើកទី២ហើយដែល យើងលើកយកហាង បុកមាន់សៀមរាប មកណែនាំជូនលោកអ្នកបានស្គាល់ ជាការពិតភាពល្បីល្បីសម្រាប់ហាងបុកមាន់មួយនេះ ល្បីមិនតិចជាង១០ឆ្នាំនោះទេ ហើយក៏មានភ្ញៀវពីគ្រប់បណ្តាខេត្តនានា ធ្លាប់បានស្គាល់តតគ្នា គ្រប់ពេលដែលពួកគាត់មានដំណើរកំសាន្តទៅកាន់ខេត្តសៀមរាប គឺមិនងាយរំលងកន្លែងនេះឡើយ។​ ចឹងហើយកុំភ្លេចណាបើអ្នកទៅសៀមរាបនាថ្ងៃឈប់សម្រាកអុំទូកនេះ

ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប

អ្វីដែលជាចំនុចពិសេសដែលភ្ញៀវភាគច្រើនជ្រើសរើសយកទីនេះជាជម្រើសទី១ បរិយាកាសនៃហាងនេះមានលក្ខណៈបែបធម្មជាតិស្រុកស្រែ មានបរិវេណធំទូលាយងាយស្រួលក្នុងការចតយានយន្ត ពិតជាសាកសមសម្រាប់ការជួបជុំក្រុមគ្រួសារសម្រាកលំហែកាយ រួមជាមួយនិងមុខម្ហូបពិសេសប្រចាំហាងផ្ទាល់នោះគឺ បុកកន្ទុយហេះ ទាកាញ់ មាន់ដុត ភ្លាត្រី និងម្ហូបជាច្រើនមុខទៀតយ៉ាងសម្បូរបែប។

ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប

សម្រាប់បងប្អូនដែលមានគម្រោងទៅលេងខេត្តសៀមរាប សូមកុំមើលរំលងកន្លែងមួយនេះ ហើយទីតាំងមិនពិបាករកទេ គឺតាមផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ។

ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប

ហាង៖ បុកមាន់សៀមរាប
ទីតាំង៖​ ផ្លូវជាតិលេខ6a ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ទូរស័ព្ទលេខ៖ 012 235 336 / 088 8235 336

វីដេអូ