និយាយដល់ហាង ហេងមែន សាច់អាំងទឹកកាពិ គ្រប់គ្នាភាគច្រើនច្បាស់ជាធ្លាប់ស្គាល់ហើយ ព្រោះថាហាងមួយនេះគឺល្បីមានសាច់អាំងឆ្ងាញ់ ទទួលបានការគាំទ្ររាប់ឆ្នាំមកហើយ។ មួយរយៈចុងក្រោយនេះដោយសារមានការសំណូមពរពីអតិថិជនម្ចាស់ហាងក៏បានបង្កើតមុខម្ហូបថ្មីគឺស៊ុបស្មងគោ ដោយសង្កេតឃើញថាមុខម្ហូបមួយនេះពេញនិយមក្នុងការទទួលទាន ម្ចាស់ហាងក៏បានច្នៃប្រឌិតបន្ថែមទៀតដោយនាំយកមកនូវមីនុយថ្មីមួយទៀតគឺស៊ុបខួរគោចំហុយឆ្នាំងដី ដែរមានរសជាតិពិសេសមិនធម្មតាមិនចាញ់ស៊ុបស្មងគោនោះទេ។
សម្រាប់ស៊ុបខួរគោចំហុយឆ្នាំងដី នេះបើតាមការបញ្ជាក់ប្រាប់ពីម្ចាស់ហាងបានអោយដឹងថាការចម្អិនគឺមានការយកចិត្តទុកដាក់ខ្លាំងមែនទែនដោយមានការសម្អាតធ្វើយ៉ាងណាមិនអោយមានក្លិន និងត្រូវបានដាក់ចំហុយតាមចំនួនម៉ោងកំណត់យ៉ាងត្រឹមត្រូវ បូករួមជាមួយគ្រឿងផ្សំថ្នាំចិនសែ ដែលធ្វើអោយស៊ុបខួរនេះមានរសជាតិឆ្ងាញ់ពិសេស និងប៉ូវកម្លាំង។ ណ្ហើយ គ្រាន់តែលឺក៏កូរពោះចង់សាកដែរ បើពិសេសយ៉ាងហ្នឹងៗរំលងម៉េចបាន។
ចង់ញ៊ាំកុំភ្លេចណាត់គ្នាមកលឿនៗណា អាចមកញ៊ាំពេលថ្ងៃក៏បានពេលល្ងាចបាន ព្រោះថាហាងចាប់បើកពីម៉ោង១០ និង៣០នាទីព្រឹក រហូតដល់ម៉ោង១០ និង៣០នាទីយប់។ សាច់អាំងទឹកកាពិ ស៊ុបស្មងគោ ស៊ុបខួរគោចំហុយឆ្នាំងដី សុទ្ធតែឆ្ងាញ់ៗអោយតែបានញ៊ាំមួយមុខណាក៏ឆ្ងាញ់មាត់ប៉ូវកម្លាំងដែរ៕
ហាង ហេងមែន សាច់អាំងទឹកកាពិ
លេខទូរសព្ទ៖ 010 296 568 | 099 296 568
ទីតាំង៖ ជិតស្តុបសំណង់12 ផ្ទះលេខ94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2 (ទល់មុខសាលារៀនប៊ែលធី ផ្លូវក្រោយពេទ្យលោកសង្ឃ)
វីដេអូ៖