រដូវកាលនៅផ្ទះ ត្រូវចេះធ្វើម្ហូបណាទុកញ៉ាំបានច្រើនថ្ងៃចៀសវាងទៅផ្សារញឹកញាប់ ព្រោះទៅកន្លែងមនុស្សច្រើនគ្មានសុវត្ថិភាពទេ។ ផ្អកអង្ករលីងសាច់ជ្រូកបីជាន់ ធ្វើទុកញ៉ាំបានយូរថ្ងៃដែរ ចង់យកទៅអាំង ចៀន ឬចំហុយក៏បានដែរ។

គ្រឿងផ្សំ៖
- សាច់ជ្រូកបីជាន់ ឬ សាច់គោក៏បាន ១គីឡូ
- ស្ករត្នោត1ស្លាបព្រាបាយ
- ប៊ីចេង ១ស្លាបព្រាបាយ
- អង្ករលីងកន្លះកំប៉ុង
- រំដេងបុក ៣ដុំ
- អំបិលគ្រួស ១ខាំកន្លះ

របៀបធ្វើ៖
១. សាច់ជ្រូកបីជាន់លាងទឹកអោយស្អាតជាបន្ទះស្ដើងៗ កាត់ប្រវែងម្រាមដៃ។

២. យកសាច់ជ្រូកទៅប្រឡាក់ជាមួយ អំបិលគ្រួសទុករយៈពេល៥ថ្ងៃ។


៣. គ្រប់ ៥ ថ្ងៃ យើងអាចចាប់ផ្តើមចាវវាបាន យកមកលាយបញ្ចូលគ្នា ជាមួយ ស្ករត្នោត ប៊ីចេង រំដេង អង្គរលីង រួចរៀបដាក់ចូលក្នុង ក្រឡ ឬ ក្នុងកែវ ទុករយៈពេល ៩ឬ ១០ថ្ងៃ ទើបអាចចៀន អាំង ចំហុយបាន។
