ហេឡូៗ!! ទៅណាមកណាជិះកាត់កន្លែងទាំង៥នេះ កុំភ្លេចឈប់ឡាន ឈប់ម៉ូតូចូលញ៉ាំសិនណា ព្រោះថារបស់ឆ្ងាញ់ៗ យើងមិនអាចរំលងបានទេ តែមិនបានញ៉ាំអាចប៉ះពាល់ផ្លូវអារម្មណ៍ ក្នុងចិត្តគិតនឹកស្តាយគេងមិនលក់បក់មិនល្ហើយក៏ថាបាន។ បែបនេះមកស្គាល់កន្លែងទាំង ៥នេះទាំងអស់គ្នាដែលមានដូចខាងក្រោម៖
ហាង សាច់ក្រកសាងស្នេហ៍
សាច់ក្រក សាច់គោអាំង និងនំប៉័ងដ៏ឈ្ងុយឆ្ងាញ់ ដែលលក់ជិត១០ឆ្នាំទៅហើយ មានម៉ូយៗយ៉ាងច្រើនឈរចាំទិញជារៀងរាល់ល្ងាច មួយថ្ងៃលក់អស់ជាង ២០០ចង្កាក់ឯណោះ។ ហើយមូលហេតុដែលមានម៉ូយច្រើនបែបនេះក៏ព្រោះតែ សាច់ក្រក គឺធ្វើដោយម្ចាស់ហាងផ្ទាល់តែម្ដងដែលមានរសជាតិឆ្ងាញ់ ឈ្ងុយគ្រឿង និងមានអនាម័យខ្ពស់។ រីឯតម្លៃក៏សមរម្យ សាច់ក្រក ១ចង្កាក់តម្លៃ ២៥០០៛ សាច់គោអាំង ១ចង្កាក់ តម្លៃ ២៥០០៛ ដូចគ្នា។




ហាង សាច់ក្រកសាងស្នេហ៍
លេខទូរសព្ទ៖ 015 22 11 53 / 012 22 74 81
ទីតាំង៖ ផ្លូវ១៣២ កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី១ ភ្នំពេញ (ក្រោយសាលាអាស៊ីអ៊ឺរ៉ុបចាស់)
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
អ្នកចង់សាករសជាតិ បាញ់ឆាវ និងនំគ្រក់ នៅកន្លែងនេះ អាចមករកបាននៅផ្លូវ ២៦១ បឹងសាឡាង ម្តុំលក់ទឹកអំពៅ ហើយសម្រាប់តម្លៃវិញគឺ បាញ់ឆាវ ១បន្ទះ ៤០០០រៀល និង នំគ្រក់១០នំ ៣០០០រៀល ចាក់ភ្លាមៗ ក្តៅៗ ញ៉ាំផ្ទាប់ទឹកជ្រលក់ពិសេស តែបើចង់កាន់តែឆ្ងាញ់ហើយស្និតទៀតនោះ លាងដៃអោយស្អាតញ៉ាំដោយដៃផ្ទាល់រឹតតែមានជាតិ។




ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
លេខទូរសព្ទ៖ 017 59 86 49
ទីតាំង៖ ផ្លូវ ២៦១ បឹងសាឡាង
ហាង អ៊ីទុំលៀសអប់សៀមរាប
លៀសអប លៀសហូលអប ខ្យងចំហុយ ប្រហិតបំពង និងក្ដាមឆា និយាយពីថាប៉ុន្មានមុខនេះ ចង់ញ៉ាំមួយណាក៏បានឆ្ងាញ់សាហាវ ធានាថាពេញចិត្តស្ដូកហ្មង។ អ្វីដែលពិសេសទៀតនោះ គឺលៀសទាំងអស់ត្រូវបានយកមកពីទឹកដីខេត្តសៀមរាប ធំៗហើយថែមទាំងសាច់ច្រើនថែមទៀត។




ហាង អ៊ីទុំលៀសអប់សៀមរាប
លេខទូរសព្ទ៖ 069 25 25 89 / 017 48 20 04
ទីតាំង៖ ផ្ទះលេខ៥៦បេ ផ្លូវ៣១៨ ខាងក្រោយបេនឡាន វីរៈប៊ុនថាំ ផ្សារអូឡាំពិក
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
អ្នកដែលម្តុំផ្សារច្បារអំពៅច្បាស់ជាស្គាល់កន្លែងលក់ពងទាកូនឆ្ងាញ់នេះជាក់ជាមិនខាន ដោយសារទីតាំងនៅកន្លែងនោះលក់យូរឆ្នាំមកហើយ មនុស្សភាគច្រើនគឺចូលចិត្តទៅញ៉ាំនៅកន្លែងនោះណាស់ ហើយមិនដែលភ្លេចទេរឿងខ្ទឹមជ្រក់ដោយសារតែឆ្ងាញ់ប្លែក ក្រៅពីពងទាកូនឆ្ងាញ់ហើយនោះ នៅមានរបស់ញ៉ាំជាច្រើនមុខទៀតដូចជា៖ក្តាមចំហុយ ខ្យង ពងគ្រួច ភេសជ្ជៈផ្សេងៗទៀតផងដែរ។




ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
លេខទូរសព្ទ៖ 017 27 27 12
ទីតាំង៖ ផ្លូវ 363 កែង 622 ខាងកើតផ្សារច្បារអំពៅ
ហាង ខែមរាជ ប្រហិតស្ងោរ




ហាង ខែមរាជ ប្រហិតស្ងោរ
លេខទូរសព្ទ៖ 015 555 002
ទីតាំង៖ ផ្លូវ១៨២ កែងផ្លូវ២៥៣ (ទល់មុខវិទ្យាស្ថានជំនាន់ថ្មី)