កំឡុងពេលនេះស្ត្រីមេផ្ទះភាគច្រើន ច្បាស់ជាគិតគូយ៉ាងខ្លាំងពីរឿងម្ហូបអាហារ ជាពិសេសក៏កំពុងតែស្វែរកប្រភេទអាហារណាដែលធ្វើហើយអាចរក្សាទុកបានរយៈពេលយូរ និងអាចច្នៃយកមកធ្វើជាម្ហូបផ្សេងៗទៀតបានផងដែរ។ ដូច្នេះ ថ្ងៃនេះAdmin និងបង្ហាញអំពីរបៀបធ្វើត្រីឆ្អើរ ដែលយើងអាចរក្សាទុកបានយូររាប់ខែ និងអាចច្នៃចេញជាម្ហូបផ្សេងៗបានផងដែរ។

អ្វីដែលត្រូវមាន៖
- ត្រីរៀល រឺប្រភេទត្រីផ្សេងទៀត(តាមចំណូលចិត្ត)
- ឈើចង្កាក់សម្រាប់ដោតត្រី

របៀបធ្វើ៖
- យកត្រីមកធ្វើដោយវះពោះ ឆ្កៀលយកអាច៍ត្រីចេញអោយស្អាត
- អាចកាត់ក្បាលត្រីចោលក៏បាន រឺទុកក៏បាន
- យកត្រីដែលធ្វើរួចយកមកលាងទឹកអោយស្អាត
- យកត្រីមកដោតជាចង្កាក់ៗ
- យកត្រីមកដាក់ឆ្អើរ ដោយកុំប្រើភ្លើងខ្លាំងពេកជៀសវាងឆាប់ខ្លោច
- ដាក់ឆ្អើររហូតដល់ឆ្អិនល្អ និងក្រៀមស្ងួតសាច់
- បន្ទាប់មកយកមកដាក់ហាលថ្ងៃបន្ថែម ដើម្បីអោយសាច់ត្រីស្រួយល្អ និងអាចរក្សាទុកបានយូរ

សម្រាប់ត្រីឆ្អើរនេះយើងអាចយកមកឆ្នៃចេញជាមុខម្ហូបផ្សេងៗជាបានច្រើន ដូចជាយកមកស្លរសម្លរសម្លក់ ញាំស្វាយត្រីឆ្អើរ ញាំម្កាក់ត្រីឆ្អើរ បុកសណ្ដែកគួរត្រីឆ្អើរ សម្លរម្ជូរត្រីឆ្អើរ និងច្នៃចេញម្ហូបជាច្រើនទៀត៕


