រៀនធ្វើញាំស្វាយត្រីឆ្អើរ ដាក់ម្ទេសហិរៗឆ្ងាញ់អស់ស្ទះ ស្រក់ញើសតក់ៗហ្មង

របៀបធ្វើញាំស្វាយត្រីឆ្អើរឆ្ងាញ់

0
2401

មួយរយៈនេះអ្នកណាខ្លះនៅផ្ទះធ្វើម្ហូបញ៉ាំរាល់ថ្ងៃយូរទៅស្ទើរតែទាល់តម្រិះមិនដឹងធ្វើអីញ៉ាំ អោយឆ្ងាញ់ហើយប្លែកមាត់នោះ។ Admin មិនមែនជាចុងភៅជំនាញអីទេ តែអាចជួយផ្តល់យោបល់ខ្លះៗ និងបង្ហាញពីវិធីធ្វើម្ហូបបានខ្លះដែរណា គឺថាថ្ងៃនេះគួរតែសាកធ្វើ ញាំស្វាយត្រីឆ្អើរ ញ៉ាំម្ដងមើលអាចនិយាយបានថារាងក្រៀមក្រោះបន្តិចមែនប៉ុន្តែឆ្ងាញ់ណាស់ណា។

ត្រីឆ្អើរ
រូបភាព Chea Panha

គ្រឿងផ្សំដែលត្រូវមាន៖

  • ត្រីឆ្អើរ
  • ស្វាយខ្ចី
  • បង្គារក្រៀម
  • សណ្តែកដីលីង
  • ខ្ទឹមស និងខ្ទឹមក្រហម
  • ស្ករស
  • ទឹកត្រី
  • ម្ទេស

របៀបធ្វើ៖

  • បេះត្រីឆ្អើរជាបំណែកតូចៗ
  • ចិតសំបកស្វាយ រួចសាប់ រឺ ឈូសជាសសៃៗ
  • បុកបង្គារក្រៀម
  • បុកសណ្តែកដីលីង
  • បុកខ្ទឹមស
  • ហាន់ខ្ទឹមក្រហមស្តើងៗ
  • ដាក់ត្រីឆ្អើរ ស្វាយ បង្គារក្រៀម សណ្តែកដីលីង ខ្ទឹមស ខ្ទឹមក្រហមចូលគ្នា ម្ទេស ចាក់ទឹកត្រី ដាក់ស្ករស រួចច្របល់ចូលគ្នា ភ្លក់រសជាតិដែលអ្នកចូលចិត្តជាការស្រេច រឺលោកអ្នកក៏អាចបន្ថែមជី ដើម្បីអោយកាន់តែមានក្លិនឈ្ងុយ៕