ទៅផ្សារកុំអោយខាត ឆ្លៀតពេលទិញរបស់ទាំងនេះ រៀនធ្វើបង្អែមបាញ់ចាណឺកយ៉ាងឆ្ងាញ់ឱ្យអ្នកផ្ទះញ៊ាំម្តង

0
4896

គ្រឿងផ្សំ​

– ស្ករត្នោត​
– ល្ងរស​
– អំបិល
– ខ្ទិះដូង​
– ម្សៅដំណើប
– សណ្តែកលឿង
– ម្សៅឆា​ (រូបយន្តហោះ)
– ខ្ញី​ ប្រហែល​ ពីរដុំ

វិធីធ្វើ​

របៀបធ្វើទឹកស្ករ
មុនដំបូងយកខ្ញីមកហាន់ជាបន្ទះស្តើងៗ​ រួចយកឆ្នាំងដាក់ដាំដោយបើកភ្លើងល្មម​ ចាក់ស្ករត្នោតចូលកូរអោយឡើងក្រហមបន្តិចក៏ដាក់ខ្ញីទាំងអស់នោះចូល​ កូរអោយឡើងឈ្ងុយទើបចាក់ចុងខ្ទិះចូល​ បង់អំបិលបន្តិច​ កូរវាអោយពុះសព្វជាការស្រេចដោយទុកមួយអន្លើរសិន ។. ផ្លកមើលថារសជាតិផ្អែមល្មមឬនៅ​ ។
– របៀបធ្វើ​ ស្នូល​នំ​ ប្រៃលមៗ
មុនដំបូងយកសណ្តែកលឿងមកលាងទឹកអោយស្អាត​ រួចត្រាំវាចោលកន្លះ​ម៉ោងទើបយកទៅស្ងោរដោយដាក់អំបិលចូលបន្តិច​ រំងួសអោយរីកគោកទឹកល្អ​ បន្ទាប់មកទៀតយកមកកិនឬ​ សង្កត់អោយម៉ត់ល្អ​ ទើបយកមកពូនជាដុំតូចៗល្មម​ ជាការស្រេច។​
របៀបលាយម្សៅដំណើប
យកម្សៅដំណើបមកលាយជាមួយទឹកត្រជាក់ធម្មតា​ លាយបញ្ចូលគ្នារហូតដល់ម្សៅមិនស្អិតជាប់ដៃ​ បន្ទាប់យកមកលុនជាដុំមូលៗ​ ហើយសង្កត់អោយត្រប៉ែតលើបាតដៃ​ រួចយកស្នូលដែរធ្វើរួចយកមកខ្ចប់ជាមួយម្សៅ​ ជាការស្រេច ។
របៀបលាយម្សៅសាគូ
សាគូ​ ត្រូវយកមកលាងទឹកអោយស្អាតហើយ​ ស្រង់ដាក់ចានរួចចាក់ទឹកក្តៅចូលល្មមអោយរីក​បន្តិច​ ទុកអោយត្រជាក់បន្តិចដែរទើបយកម្សៅរូប​ យន្តហោះមកលាយបញ្ចូលអោយស្មើសព្វ​ ដូចក្នុងរូប​ រួចយកមកខ្ចប់ដូចម្សៅដំណើបដែរ​ ហើយ​ របៀបស្ងោរយកទឹកដាក់ចូលឆ្នាំងរាងជ្រៅបន្តិចងាយស្រួលស្ងោរ​ ដោយដាក់ដាំទឹកអោយពុះសិនទើបយក​ នំដែរខ្ចប់ទាំងអស់នោះមកបង់ចូលឆ្នាំងកំពុងពុះនោះ​ ដោយបើកភ្លើងល្មម​ កុំខ្លាំងពេក​ ទុករហូតដល់នំអណ្តែតឡើងមកលើ​ រាងយូរតិច​ បញ្ចាក់ថានំឆ្អិនល្អហើយ​ ។