និយាយដល់រឿងប្រហុកជាម្ហូបខ្មែរដែលល្បីឆ្ងាញ់លែងនិយាយហើយ មិនថាយកមកចំហ៊ុយរឺ ក៏ចិញ្ច្រាំឆៅនោះទេ។ បើដឹងថាជារបស់ឆ្ងាញ់បែបនេះហើយ ថ្ងៃនេះគួរតែសាករៀនធ្វើប្រហុកឆៅចិញ្ច្រាំម្ដងមើល ធានាថាឆ្ងាញ់សាហាវហ្មង ជាពិសេសដាក់ម្ទេសហិរៗកាន់តែឆ្ងាញ់ពិសេសមួយកម្រិតទៀត។ ម៉ោះៗ មកមើលពីគ្រឿងផ្សំ និងរបៀបធ្វើដូចខាងក្រោម៖

គ្រឿងផ្សំដែលត្រូវមាន៖
- ប្រហុក
- ត្រីឆ្អើរបេះយកសាច់
- ក្ដិបអំពិល ក្រសាំងចាស់ រឺក្រូចឆ្មារ
- គល់ស្លឹកគ្រៃហាន់ស្តើងៗ
- ជី
- ស្ករស ឬស្ករត្នោត
- ម្សៅស៊ុប
- ខ្ទឹមស
- ម្ទេសស្រស់

របៀបធ្វើ៖
- ចិញ្ច្រាំប្រហុកអោយម៉ដ្ត
- ដាក់គ្រឿងផ្សំខាងលើចូលហើយធ្វើយ៉ាងណាកូរគ្រឿងអោយសព្វ យករសជាតិដែលលោកអ្នកចូលចិត្តរួចជាការស្រេច។
សម្រាប់អន្លក់អាចមានដូចជា៖ ត្រកួន ត្រសក់ ផ្លែត្រប់ ស្រួយ ត្រប់វែង សណ្តែកគួរ ស្ពៃក្តោប បន្លែផ្សេងៗទៀតតាមចំណូលចិត្ត៕