Monthly Archives: August, 2019

ទិញ ១ ថែម ១ រៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យនៅរោងភាពយន្តលេជេនសម្រាប់អ្នកប្រើកាត UnionPay

រោងភាពយន្តលេជេនបាននាំមកនូវ​កម្មវិធីដ៏អស្ចារ្យសម្រាប់លោកអ្នកដែលកំពុងប្រើប្រាស់កាត UnionPay ទាំងអស់!!  ចាប់ពីថ្ងៃនេះតទៅ រាល់ការទិញសំបុត្រកុនដោយប្រើកាត UnionPay លោកអ្នកនឹងទទួលបានសំបុត្រកុនមួយថែមទៀត ដោយឥតគិតថ្លៃ។ កម្មវិធីនេះមានសម្រាប់តែថ្ងៃសុក្រ សៅរ៍ និងអាទិត្យតែប៉ុណ្ណោះ ដែលមាននៅគ្រប់សាខារបស់រោងភាពយន្តលេជេន​​ និងសម្រាប់តែអតិថិជន 50នាក់ដំបូងប៉ុណ្ណោះក្នុងមួយថ្ងៃ និងក្នុងមួយសាខា​។ បញ្ជាក់ៈ សម្រាប់តែអតិថិជនដែលបានអញ្ជើញមកជាវផ្ទាល់តែប៉ុណ្ណោះ និងសម្រាប់អតិថិជនម្នាក់អាចទិញបានតែសំបុត្រ 3ប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ និងអាចជាវសំបុត្របានគ្រប់ប្រភេទកៅអីអង្គុយ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ ជួបគ្នានៅរោងភាពយន្តលេជេនទាំងអស់គ្នាណា៎!!! Click Here to visit our official website: http://www.legend.com.kh/

សុំមិនបន្តទ្រាំទៀតទេ!​ សាច់អាំងទឹកកាពិ សាច់ជាប់ស្បែកនំបញ្ចុកផ្ទាប់បន្លែ ទំនងឆ្ងាញ់ណាស់

និយាយតាមត្រង់ឃ្លាននោះឃ្លាន ដល់ឃើញទំនងចឹងទៀតក្រពះកូរឥតឈប់ទេ ជាពិសេសសាច់អាំងជាប់ស្បែកច្រុបៗហ្នឹងតែហ្មង បានផ្ទាប់បន្លែស្រស់ៗ ជាមួយនំបញ្ចុកជ្រលក់ទឹកកាហឹរៗពិទៀត ឆ្ងាញ់មិនបាច់ថ្លែងទេ។ កាន់តែមើលកាន់តែឃ្លាន ទំនងគួរឱ្យចង់ញ៉ាំណាស់ហើយមានដឹងថាលក់នៅណាអត់? មករកនៅទីនេះបានណា ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ មានឈុតសាច់គ្រប់មុខ ឈុតធ ឈុតតូច សាច់ជាប់ស្បែក សាច់កន្សោមដោះ បង្គា គ្រឿងសមុទ្រ សាច់គោ សាច់ជ្រូក មានមួយចប់ ទឹកជ្រលក់ទឹកកាពិក៏ឆ្ងាញ់ដែរ ហើយបើចង់កាន់តែឆ្ងាញ់ ទាល់តែញ៉ាំឱ្យស្និតតិចលាងដៃឱ្យស្អាត ចាប់បន្លែសាឡាត់...

អបអរសាទរដល់អ្នកមានសំណាងទាំងប្រាំមួយរូបឈ្នះរង្វាន់ iPhone XS ពីរោងភាពយន្តលេជេន

បន្ទាប់ពីយើងបានប្រារព្ធនូវកម្មវិធីដ៏ពិសេសគឺខួប៨ឆ្នាំរបស់រោងភាពយន្តលេជេនជាមួយនិងកម្មវិធីពិសេសៗ បន្តបន្ទាប់ជាច្រើនមកហើយនោះ នៅពេលនេះដែរយើងក៏បានរកឃើញអ្នកដែលមានសំណាងទាំងប្រាំមួយនាក់ដែលបានឈ្នះរង្វាន់ទូរស័ព្ទ iPhone XS ពីរោងភាពយន្តលេជេន។ សូមចូលរួមអបអរសាទរទៅកាន់អ្នកឈ្នះទាំងប្រាំមួយរូបគឺ៖ 1. Ton Sovannaroth 070 506​ XXX មកពីលេជេនសាខាស៊ីធីម៉ល2. ស្រេង គន់លី 069 925 XXX លេជេនសាខាធីខេ3. គុជ ស្រីនាវ 010 489 XXX លេជេនសាខាមានជ័យ4. ងន់...

ចាប់​ចិត្ត​ស្តូក ផាកឡូវមឹកយក្ស ឃើញគ្រឿងផ្សំដឹងដល់រសជាតិ ថាឆ្ងាញ់ប៉ុណ្ណាហើយ

ចេះតែធ្វើបាបផ្លូវចិត្តគេហ្មង! មើលបណ្តើរឃ្លានបណ្តើរហើយដឹងអត់? មើលតែគ្រឿងផ្សំក៏ដឹងថារសជាតិឆ្ងាញ់ប្លែកប៉ុណ្ណាដែរ ផាកឡូវមឹកយក្ស ទាំងអាធំ អាតូចសុទ្ធតែចូលចិត្តទាំងអស់ហ្នឹង ខកខានមិនបានទេល្ងាចនេះ សុំចិត្តហើយណា។ និយាយពីបន្ថែមមុខម្ហូបមិនចេះអស់តែម្តងហើយហាង មីទាញតុងយុំា ម្តងនេះចេញសុទ្ធតែឈុត មឹកយក្សធំ មឹកយក្សតូច បង្គាស្រស់ ស្ងោរទឹកផាកឡូវផ្សំគ្រឿងឡើងទំនងមានជាតិគួរឱ្យចឹងសាកណាស់ចាប់​ចិត្ត​ស្តូក លេងចឹងៗអីធ្វើស៊ីអារម្មណ៍ផ្លូវចិត្តអតិថិជនទៀតហើយ ដឹងតែមិនខកចិត្តទេ សម្រាប់ហាង មីទាញតុងយុំា ​ម្ហូបច្រើនណាស់ផ្តល់អោយអ្នកទៅពិសា នៅជម្រើសគ្រប់មុខមានចប់។ ចង់ញ៉ាំផាកឡូវមឹកយក្ស មិនថាតូចឬធំទេ អាចមករកបាននៅហាង​​ មីទាញតុងយុំា ទាំង២សាខា...

មកទទួលយកបទពិសោធន៍ថ្មីជាមួយ Kids Hall ដំបូងបង្អស់នៅកម្ពុជាស្ថិតនៅរោងភាពយន្តលេជេន អេដិន

កាន់តែពិសេសសម្រាប់លោកអ្នកដែលតែងតែនាំបុត្រធីតាមកទស្សនារឿងនៅរោងភាពយន្តលេជេន ឥលូវនេះយើងក៏បានបើកដំណើរការនូវសាលបញ្ចាំងសម្រាប់កុមារដែលជាសាលកុមារពិសេស មានតែមួយគត់ និង ដំបូងបំផុតនៅប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងរោងភាពយន្តលេជេន អេដិន​ ចង់ដឹងថាសាលកុមារ​របស់រោងភាពយន្តលេជេនយើងមានលក្ខណៈពិសេសដូចម្តេចខ្លះ? តោះ ទៅអានអត្ថបទខាងក្រោមនេះ៖ សម្រាប់លក្ខណៈពិសេសរបស់ Kids Hall យើងគឺ ធ្វើឡើងសម្រាប់កុមារ និងគ្រួសារជាពិសេសតែម្ដង ហើយល្អសម្រាប់ប្អូនតូចៗមកទស្សនា ព្រោះយើងបានធ្វើការបន្ថយពន្លឺភ្លើងចំនួន២៥% ប្លែកពីសាលធម្មតា និង បន្ថយសំឡេងចំនួន២០% ដែលងាយស្រួល និងល្អបំផុតក្នុងការទស្សនាសម្រាប់គ្រួសារលោកអ្នក ជាពិសេសទៅទៀតយើងក៏មានជាកន្លែងនិងឧបករណ៍សម្រាប់ពួកគាត់លេងកំសាន្តផងដែរ។ នៅចាំអីទៀត? មកទទួលយកបទពិសោធន៍ថ្មីជាមួយ...

ប្លែកទាំងការចម្អិន ប្លែកទាំងរសជាតិ ហើយក៏មានមុនគេដែរនៅកម្ពុជា នោះគឺ មីឆាម៉ុងហ្គោលី ហើយបញ្ចុះតម្លៃ 50%

គ្រាន់តែឃើញក៏មានអារម្មណ៍ថាប្លែកដែរ ជាមួយរបៀបនៃការលក់ វិធីក្នុងការចម្អិន ផ្តល់នៅរសជាតិមួយឆ្ងាញ់ប្លែក នោះគឺ មីឆា ម៉ុងហ្គោលី GK Stir-Fried Noodles ហើយក៏មានមុនដំបូងគេនៅកម្ពុជាយើងដែរ មិនតែប៉ុណ្ណោះគឺ បញ្ចុះតម្លៃរហូតដល់ 50% តម្លៃពេញ 6,8$ បញ្ចុះសល់ត្រឹមតែ 3.4 $ ប៉ុណ្ណោះ។ មកដឹងពីប្រវត្តិខ្លះៗ និងភាពច្នៃប្រឌិតបង្កើតចេញទៅជាវិធីធ្វើម្ហូបហើយពេញនិយមខ្លាំង របស់ហាង...

ចង់ញ៉ាំ Sushi មកហាង Genki Sushi ត្រូវចិត្តស្តូកហើយ មានបន្ថែមឈុតថ្មីៗច្រើនមុខទៀតណ

ពិតជាមិនអាចមើលរំលងបាននោះទេ ឱ្យតែនឹកឃើញឃ្លាន Sushi ជម្រើសល្អគឺ ហាង Genki Sushi ទីនោះមានជម្រើសច្រើនមុខ ទាំងស្រស់ទាំងឆ្ងាញ់ ផ្តល់ទាំងអនាម័យ ឆាប់រហ័សទាន់ចិត្តទៀតផង ប្រព័ន្ធដឹកជញ្ចូន អាហារដឹកសុទ្ធតែរថភ្លើង គឺ( Kousoku System​) ។ ហាង Genki Sushi ផ្តល់នៅមុខម្ហូបថ្មីៗប្លែករសជាតិបែបជប៉ុន គឺស៊ូស៊ីដែលជាអាហារដ៏មានភាពពេញនិយមខ្លាំងនៅក្នុងហាងផ្ទាល់ហើយសម្រាប់អ្នកដែលចូលចិត្តទទួលទាន Sushi គឺតែងតែនឹកឃើញដល់ហាង Genki...

លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម ល្បីគ្រប់ជំនាន់ តាំងពីឆ្នាំ១៩៨២ រសជាតិនៅតែឆ្ងាញ់

មិនតិចជំនាន់នោះទេ តាំងពីទស្សវត្សរ៍៨០មកដល់បច្ចុប្បន្ននេះ ការគាំទ្រនៅតែបន្តមាន ទីតាំងលក់ លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម លក់៣៧ឆ្នាំមកហើយ អ្នកលក់តជំនាន់ អ្នកញ៉ាំតកូនតដល់ចៅ នៅតែចូលចិត្តរសជាតិមួយនេះ។ ច្រើនជំនាន់ណាស់មកហើយដែល ទីតាំងលក់ លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម នៅតែបន្តភាពល្បីល្បាញ ហើយអាចផ្តល់នៅរសជាតិជូនអតិថិជនរបស់ខ្លួនទាំងចាស់ទាំងថ្មី អោយទទួលស្គាល់នៅស្នាដៃចុងភៅតជំនាន់ រសជាតិនៅតែឆ្ងាញ់ញ៉ាំទៅគឺមិនធំក្លិនផ្សែងនោះទេ ។ មកដល់បច្ចុប្បន្ននេះក្នុង១ថ្ងៃគាត់អាចលក់លត អស់ចន្លោះពី៣០គីឡូ ទៅ៤០គីឡូ ហើយសាច់ប៉ាតេអស់...

រូប​ប្រុស​បរទេស​ថត​ស្រាត​ជាមួយ​តារា​បង្ហាញ​​ម៉ូដ​ខ្មែរ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម

រាជធានី​ភ្នំពេញ ៖ រូបភាព​ជា​ច្រើន​សន្លឹក​របស់​តារា​បង្ហាញ​ម៉ូដ​នាង នៅ គី​ម​មួយ កំពុង​ត្រូវ​បានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តាល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​រូបភាព​ទាំងនោះ​ត្រូវ​បាន​គេ​បង្ហោះ​ជា​សាធារណៈ​ជាមួយនឹង​តួ​ប្រុស​ដែល​ស្រាត​គ្មាន​សល់​។ បើ​ទោះបីជា​រូបភាព​ទាំង​អស់នោះ គឺជា​ការ​ថត​បែប​សិល្បៈ​ក៏​ដោយ ប៉ុន្តែ​វា​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ត្រូវ​បាន​លើក​មក​ជជីក​គ្នា​ជាមួយ​ការ​គាំទ្រ​និង​ការ​រិះគន់​។ ជាមួយ​នឹង​​ការ​រិះគន់ ក៏​មាន​មតិ​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ថា បើ​យើង​មិន​ឈាន​ដើរ​ធ្វើ​ម្តេច​រាប់​បាន​ជំ​ហ៊ាន​ទី​មួយ បើ​អ្នកជា​អ្នក​ប្រកាន់​រឿង​វប្បធម៌ ឬ​ជា​អ្នក​វប្បធម៌​ជ្រុលនិយម សូម​មេត្តា​អូស​រំលង កុំ​ខំ​មិន​ដោយ​ខ្វះ​ភាព​ថ្លៃថ្នូរ គួរ​ចេះ​បែងចែក​ថា អ្វី​ជា​រូបភាព​បែប​សិល្បៈ​។ យ៉ាងណា​ពាក់ព័ន្ធ​នឹង​រូបភាព​ខាងលើ​នេះ តារា​បង្ហាញ​ម៉ូដ នៅ គី​ម​មួយ បាន​អះអាង​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន​នៅ​ក្នុងស្រុក​មួយ​ថា រូបភាព​ទាំង​អស់នេះ គឺជា​គំនិត​អ្នកដឹកនាំ​ដែល​ចង់បាន​អ្វី​ដែល​ថ្មី​។ នាង​បញ្ជាក់​ថា...

សម្រេច​លាចាក​សិក្ខា​ប​ទ​វិញ…ដោយ​សារ​តែ​សុខ​ភាព

​រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ​​ព្រះតេជគុណ តាក់ សុ​ី បាន​សម្រេច​លាចាក​សិក្ខា​បទ​(​សឹក​) វិញ​ហើយ បន្ទាប់​បាន​បួស​ត្រឹម​មួយ​រយៈ​ខ្លី​ ។ ការ​សម្រេចចិត្ត​សឹក​ពី​ព្រះសង្ឃ​​នៅ​ពេល​នេះ ​បាន​ធ្វើ​ឡើង បន្ទាប់​លោក​បាន​មាន​​បញ្ហា​ផ្នែក​សុខភាព ​ដែល​ធ្វើ​លោក​មិន​អាច​ទ្រាំទ្រ​នៅ​ជា​ព្រះសង្ឃ​បាន​ ។ បើ​យោង​តាម​វី​ដេ​អូ​ឃ្លី​ប ​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ម្សិលមិញ ​ព្រះ​តេជ​គុណ តាកសុ​ី បាន​មាន​ពុទ្ធ​ដិ​កា​ថា ព្រះ​អង្គ​បាន​ធ្វើការ​សម្រេចចិត្ត​សឹក​វិញ​ហើយ បន្ទាប់​ពី​បាន​ប្រតិបត្តិ​ធម៌​ក្នុង​នាម​ជា​ព្រះសង្ឃ​បាន​មួយ​រយៈកាល​មកនេះ​ ។ ព្រះ​អង្គ​បន្ថែម​ថា ការ​លាចាក​សឹក្ខា​ប​ថនា​ពេល​នេះ ដោយសារ​ព្រះ​អង្គ​មាន​បញ្ហា​សុខភាព...

ខ្សែភាពយន្តធំប្រចាំខែ Fast and Furious: Hobbs and Shaw កំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តលេជេន!

អ្នកណាខ្លះដែលជាហ្វេនរបស់ស៊េរីរឿង Fast and Furious? ឥលូវនេះខ្សែភាពយន្តដ៏ល្បីនិងធំប្រចាំខែសីហានេះផ្ទាល់បានចាក់បញ្ចាំងនៅរោងភាពយន្តលេជេនហើយ!! សម្រាប់វគ្គថ្មីនេះគឺលោក Hobbs និង Shaw បានត្រៀមខ្លួនរួចជាស្រេច ដើម្បីនាំលោកអ្នកទាំងអស់គ្នាទៅកាន់បេសកកម្មជួយសង្គ្រោះពិភពលោក ដ៏ពិសេសមួយនេះ ធានាថា មិនឲ្យខកបំណងនោះទេសម្រាប់លោកអ្នកដែលបានជាវសំបុត្រចូលទស្សនា។ យើងឃើញថាថ្ងៃដំបូងនៃការចាក់បញ្ចាំងសំបុត្រលក់អស់ច្រើនមែនទែន! ហើយសម្រាប់លោកអ្នកដែលជាហ្វេននៃរឿងនេះ ប្រយ័ត្នអស់សំបុត្រចូលទស្សនាណា៎! អញ្ចឹងបើមានគម្រោង មកទស្សនាខ្សែភាពយន្ត Fast & Furious : Hobbs & Shaw គួរតែមកជាវសំបុត្រទុកឲ្យហើយទៅ ឬ សម្រាប់លោកអ្នកដែលចូលចិត្តទស្សនាជាលក្ខណៈផ្ទាល់ខ្លួនសម្រាប់តែក្រុមគ្រួសារ ឬមិត្តភក្តិ ក៏អាចរកជាវ Hall ផ្ទាល់ខ្លួនទស្សនាបាន ខាងក្រោមនេះជាម៉ោងចាក់បញ្ចាំង សម្រាប់ ថ្ងៃសៅរ៍...

បាញ់ឆាវ នំគ្រក់ក្តៅៗ ចាក់ភ្លាមៗ ញ៉ាំផ្ទាប់ន្លែស្រស់ ទឹកជ្រលក់ពិសេស ឆ្ងាញ់ជាប់មាត់

អ្នកនៅម្តុំបឹងសាឡាង ប្រហែលជាស្គាល់ច្បាស់ហើយ ទីតាំងលក់បាញ់ឆាវ និងនំគ្រក់មួយកន្លែងនេះ ភាគច្រើន គេហៅកន្លែងនេះថា បាញ់ឆាវបឹងសាឡាង លក់ជាង៦ឆ្នាំហើយ រសជាតិក៏ឆ្ងាញ់ដែរ អតិថិជនមានជាហូរហែរខ្លះញ៉ាំនៅកន្លែង ខ្លះទៀតខ្ចប់ទៅផ្ទះ ហើយតម្លៃក៏សមរម្យដែរ។ សម្រាប់អ្នកចង់សាករសជាតិ បាញ់ឆាវ និងនំគ្រក់ នៅកន្លែងនេះ អាចមករកបាននៅផ្លូវ ២៦១ បឹងសាឡាង ម្តុំលក់ទឹកអំពៅ ហើយសម្រាប់តម្លៃវិញគឺ បាញ់ឆាវ ១បន្ទះ ៤០០០រៀល និង...

Most Read