អ្នកនៅម្តុំបឹងសាឡាង ប្រហែលជាស្គាល់ច្បាស់ហើយ ទីតាំងលក់បាញ់ឆាវ និងនំគ្រក់មួយកន្លែងនេះ ភាគច្រើន គេហៅកន្លែងនេះថា បាញ់ឆាវបឹងសាឡាង លក់ជាង៦ឆ្នាំហើយ រសជាតិក៏ឆ្ងាញ់ដែរ អតិថិជនមានជាហូរហែរខ្លះញ៉ាំនៅកន្លែង ខ្លះទៀតខ្ចប់ទៅផ្ទះ ហើយតម្លៃក៏សមរម្យដែរ។



សម្រាប់អ្នកចង់សាករសជាតិ បាញ់ឆាវ និងនំគ្រក់ នៅកន្លែងនេះ អាចមករកបាននៅផ្លូវ ២៦១ បឹងសាឡាង ម្តុំលក់ទឹកអំពៅ ហើយសម្រាប់តម្លៃវិញគឺ បាញ់ឆាវ ១បន្ទះ ៤០០០រៀល និង នំគ្រក់១០នំ ៣០០០រៀល ចាក់ភ្លាមៗ ក្តៅៗ ញ៉ាំផ្ទាប់ទឹកជ្រលក់ពិសេស តែបើចង់កាន់តែឆ្ងាញ់ហើយស្និតទៀតនោះ លាងដៃអោយស្អាតញ៉ាំដោយដៃផ្ទាល់រឹតតែមានជាតិ។



សម្រាប់ម៉ោងពេលបើកលក់ គឺម៉ោង ១០ព្រឹកដល់ម៉ោង ៧ល្ងាច បើរកទីតាំងមិនឃើញអាចទំនាក់ទំនងម្ចាស់ហាងបានណា លេខទូរស័ព្ទ៖ 017 59 86 49 ស្លាកហាង គាត់ដាក់ឈ្មោះ មាន សុភាព លក់បាញ់ឆាវ និងនំគ្រក់ ។




ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ទីតាំង ៖ ផ្លូវ ២៦១ បឹងសាឡាង
លេខទូរស័ព្ទ៖ 017 59 86 49
វីដេអូ៖