និយាយតាមត្រង់ឃ្លាននោះឃ្លាន ដល់ឃើញទំនងចឹងទៀតក្រពះកូរឥតឈប់ទេ ជាពិសេសសាច់អាំងជាប់ស្បែកច្រុបៗហ្នឹងតែហ្មង បានផ្ទាប់បន្លែស្រស់ៗ ជាមួយនំបញ្ចុកជ្រលក់ទឹកកាហឹរៗពិទៀត ឆ្ងាញ់មិនបាច់ថ្លែងទេ។



កាន់តែមើលកាន់តែឃ្លាន ទំនងគួរឱ្យចង់ញ៉ាំណាស់ហើយមានដឹងថាលក់នៅណាអត់? មករកនៅទីនេះបានណា ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ មានឈុតសាច់គ្រប់មុខ ឈុតធ ឈុតតូច សាច់ជាប់ស្បែក សាច់កន្សោមដោះ បង្គា គ្រឿងសមុទ្រ សាច់គោ សាច់ជ្រូក មានមួយចប់ ទឹកជ្រលក់ទឹកកាពិក៏ឆ្ងាញ់ដែរ ហើយបើចង់កាន់តែឆ្ងាញ់ ទាល់តែញ៉ាំឱ្យស្និតតិចលាងដៃឱ្យស្អាត ចាប់បន្លែសាឡាត់ ដាក់សាច់ ដាក់នំបញ្ចុកផ្ទាប់ជ្រលក់ទឹកកាពិហឹរៗ កុំខ្វល់ច្រើនសំខាន់គឺ យើងពេញចិត្តក្នុងការញ៉ាំ ដឹងតែប្លែកហ្មង។




ក្រៅពីសាច់អាំងទឹកកាពិ ដែលមានរសជាតិឆ្ងាញ់ហើយនៅ សម្រាប់ ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ ក៏មាននៅមុខម្ហូបប្លែកៗជាច្រើនទៀត រួមជាមួយបុកល្ហុង គ្រប់រសជាតិ បុកល្ហុងក្តាមសេះ បុកមី បុកល្ហុងក្តាមប្រៃ បាយដំណើបភ្លៅមាន់ បុកល្ហុងពងទាប្រៃ បុកល្ហុងខ្មែរថៃ ហើយនិងម្ហូបកម្មង់ប្លែកជាច្រើនមុខទៀត ដឹងតែមិនខកចិត្តទេ។





ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)
លេទទូរស័ព្ទ៖ 070939838
វីដេអូ៖